kalib9

អស់ទាស់… លោក ខេមរៈ សិរីមន្ដ គ្រាន់តែចេញទៅច្រៀងនៅប្រទេសកូរ៉េប៉ុណ្នឹងហើយ ចុះទម្រាំតែ…

ភ្នំពេញ៖ តារាចម្រៀងខេមរៈ សិរីមន្ដ នឹងហោះទៅប្រទេស​កូរ៉េ​ច្រៀង​ស​ម្ដែង​ក្នុងកម្មវិធីប្រ​គុំត​ន្ដ្រីមួយ​ជាមួ​យអ្នក​ចម្រៀ​ងល្បី​ៗ​ដូចជាមាស សុខសោភា ,ខេម ,យូរី និងក្រុមតា​រាសិ​ល្បៈមួ​យចំ​នួនទៀតដែលដឹកនាំដោយលោកឡេង ណាវ៉ាត្រា ថៅកែរផលិតកម្មGalaxy ។

ខេមរៈ សិរីមន្ដ តារាចម្រៀងផលិតកម្មហង្សមាសរូបនេះថា លោកនឹងយកជំនួយការផ្ទាល់ខ្លួនទៅជួយរៀប​ចំច្រៀង​សម្ដែងConcertនោះរួមទាំងអ្នករាំ២នាក់ទៅជាមួយផងដែរ។ ខេមរៈសិរីមន្ដអះអាង​ប្រាប់អ្នកការ​សែតនៅប៉ុស្ដិ៏​លេខ៥​ថា ខ្ញុំទៅច្រៀងសម្ដែងនៅប្រទេសកូរ៉េ២ថ្ងៃ ដោយចេញដំណើរទៅនៅថ្ងៃទី១៥មករា ហ្នឹង។ ខ្ញុំយកអ្នករាំ២នាក់​និងជំនួយការផ្ទាល់ខ្លួនរបស់ខ្ញុំទៅដែរ។

ខេមរៈ សិរីមន្ដ បានចេញបទចម្រៀងថ្មីៗជាច្រើននៅហង្សមាស​ដែលទទួលការគាំ​ទ្រដូចជា​បទ​”ស្ទឹងត្រែង​បង​អើយ​”​​ទ្រាំៗទៅធ្វើម៉េចយើងស្រលាញ់គេ”,”ក្បាច់ពោះ”…។ តាមព័ត៌មានថា មានបណ្ដារ​Sponsor​មួយ​ចំនួន​បានទាក់​ទង​​ឲ្យខេមរៈសិរីមន្ដចេញទៅច្រៀងសម្ដែងនៅប្រទេសបារាំង អាមេរិក និង កាណដា ជាដើម​នៅឆ្នាំ​​២០១៨នេះ​តែ សិរីមន្ដ ពន្យាពេលចេញ​ដោយសារតែពេល​នេះកំពុងនៅ​ជាប់ដៃច្រៀងConcertជា​ច្រើនរបស់​ហង្សមាសដែល១កម្មវិធីស៊ីថ្លៃជាង៣ពាន់ដុល្លា។

គេជឿរថា សិរីមន្ដ នឹងកើប​លុយ​ធំនៅ​រដូ​វក្ដៅ​ឆ្នាំ២០១៨នេះ​ជា​មិ​នខា​ន​ថ្វីត្បិតតែពេល​នេះនៅ​លើប​ណ្ដាញ​សង្គម​ហ្វេស​ប៊ុក​មាន​​អ្នក​ខ្លះថា សិរីមន្ដ ចូល​ហង្ស​មាស​មិន​ទាន់​ល្បីដូ​ចកា​លនៅសា​ន់​ដេ​​ ​ក៏ដោ​យ​៕​

 

ប្រភព៖​​ dara-news

error: Content is protected !!