kalib9

កំពូលតារាពិភពលោក ៧ នាក់នេះមិនត្រឹមតែជាតារាល្បីប៉ុណ្ណោះទេ ថែមទាំងចិត្តសប្បុរសទៀតផង!!!

មានតារាល្បីៗជាច្រើនដែលមានឥទ្ធិពលលើមនុស្សទូទៅ ពិសេសអ្នកគាំទ្ររបស់ពួកគេ។ ជាទូទៅ តារាល្បីៗរកបានប្រាក់ចំណូលជាច្រើន​ ហើយក្នុងនោះមានអ្នកមួយចំនួនក៏បានយកមួយផ្នែកនៃចំណូលរបស់ខ្លួនសម្រាប់ធ្វើការងារសប្បុរសផងដែរ។ ជាក់ស្តែង តារាល្បីៗទាំង៧ខាងក្រោមនេះ​ បានបរិច្ចាគលុយជាច្រើន និងចំណាយពេលវេលារបស់ខ្លួនសម្រាប់កិច្ចការសប្បុរសធម៌។

1. Taylor Swift

នាងបានជួយលុយចំនួន ២៥០,០០០ដុល្លារ ដល់នាង Kesha ក្នុងការតស៊ូក្តីដើម្បីរួចផុតពីការរំលោភបំពានរបស់ផលិតករ Dr. Luke។ ក្រៅពីនេះ នាងបានបរិច្ចាគលុយ ៥០,០០០ដុល្លារដល់សាលារៀនរដ្ឋ  Ascension ហើយនេះគ្រាន់តែជាផ្នែកមួយនៃការសន្យាបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារដល់ជនរងគ្រោះទឹកជំនន់នៅ Louisiana ប៉ុណ្ណោះ។

2. Angelina Jolie

ចុងក្រោយនេះ នាងបានចូលរួមច្រើនក្នុងការងារសប្បុរសធម៌។ នាងបានធ្វើការនៅក្នុងបេសកកម្មពាក់ព័ន្ធនឹងជនភៀសខ្លួននៅជុំវិញពិភពលោកតាំងពីឆ្នាំ២០០១ ព្រមទាំងបានបង្កើត Jolie-Pitt Foundation ជាមួយលោក Brad Pitt ដើម្បីបង្កើតមជ្ឈមណ្ឌលសម្រាប់ក្មេងដែលរងគ្រោះដោយមេរោគហ៊ីវ ជម្ងឺអេដស៍ និងរោគរបេងនៅប្រទេសអេត្យូពី។ នាងបានធ្វើការងារប្រឆាំងនឹងហិង្សាលើស្រ្តី និងមានវត្តមានក្នុងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងការថែរក្សាសន្តិភាពនៅអង្គការសហប្រជាជាតិ ដើម្បីជជែកពីការរំលោភបំពានផ្លូវភេទលើស្ត្រីនិងកុមារដែលជាជនភៀសខ្លួន។

3. Emma Watson

នាងបានចំណាយពេលសម្រាប់ការងារសប្បុរសធម៌ និងសេវាសាធារណៈ។ នាងបានធ្វើការជាមួយសាកលវិទ្យាល័យមួយចំនួនដើម្បីធ្វើឱ្យប្រសើរឡើងនូវសមភាពរវាងបុរសនិងស្រ្តី ព្រោះនាងគិតថា សាកលវិទ្យាល័យដើរតួនាទីយ៉ាងសំខាន់សម្រាប់ការផ្លាស់ប្តូរនេះ។

4. Beyoncé

នាងបានបរិច្ចាគប្រាក់ចំណូលមួយចំនួនរបស់នាងសម្រាប់ការងារសប្បុរសធម៌។ នាងបានប្រកាសថានាងចាប់ដៃគូជាមួយខាងសប្បុរសធម៌សម្រាប់ការប្រគុំតន្រ្តីដើម្បីជួយធ្វើឱ្យប្រសើរឡើងនូវវិបត្តិទឹកមានជាតិពុលនៅ Flint រដ្ឋMichigan។ នាងក៏គ្រោងការប្រគុំតន្រ្តីមួយទៀតដើម្បីរកលុយជួយដល់ Robin Hood Foundation សម្រាប់ការអប់រំនៅ New York City ផងដែរ។

5. Ian Somerhalder

លោកបានបរិច្ចាគលុយដល់ Ian Somerhalder Foundation ដែលមានគោលបំណងជំរុញផ្នែកវិទ្យាសាស្រ្តដើម្បីលើកកម្ពស់ការអភិរក្សធនធានធម្មជាតិ ជាពិសេសការការពារសត្វ។

6. George Lucas

បន្ទាប់ពីលោកបានលក់ Lucasfilm ទៅឱ្យ Disney ក្នុងតម្លៃ៤ប៊ីលានដុល្លារ លោកបានបរិច្ចាគលុយភាគច្រើនដើម្បីធ្វើឱ្យប្រសើរឡើងនូវការអប់រំ ​ដោយលោកបានបង្កើត George Lucas Educational Foundation ។

7. Miley Cyrus

នាងក៏ជាតារាល្បីដែលមានចិត្តសប្បុរសផងដែរ ជាក់ស្តែងនៅឆ្នាំ២០១៥ នាងត្រូវបានគេចាត់ទុកជាតារាល្បីដែលសប្បុរសបំផុតទីពីរបន្ទាប់ពី Taylor Swift។ អ្នកចម្រៀងរូបនេះបានឱ្យដឹងថា នាងរៀនពីកិច្ចការសប្បុរសធម៌នេះពីឪពុកម្តាយរបស់នាង ដោយពួកគាត់បានបង្រៀននាងឱ្យចេះធ្វើការងារសប្បុរសធម៌នេះតាំងពីនាងនៅក្មេងៗ។

ប្រភព៖ Cheatsheet

error: Content is protected !!