kalib9

កញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វ៉ៃហាំង ដឹកដៃគ្នា ចូលរួមក្នុងកម្មវិធីThe Influencer Renovation នៅឯប្រទេស…

សិង្ហបុរី៖ តារាសម្តែងវ័យក្មេងពីររូប គឺកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វ៉ៃហាំង បានទៅចូលរួមក្នុងកម្មវិធី The Influencer Renovation លើកម្រាលព្រំពណ៌ក្រហម នៅក្នុងប្រទេសសិង្ហបុរីយ៉ាងអធិកអធម ។

តារាសម្តែងវ័យក្មេងទាំងនេះ ត្រូវបានមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីការសម្តែងរឿង ជាមួយគ្នា ព្រមទាំងនៅក្រៅឆាក អ្នកទាំងពីរតែងតែធ្វើអោយមហាជនសរសើរពីទឹកដៃនៃការសម្តែងរឿង ព្រមទាំងក្នុង MV ជាច្រើន។

អ្វីដែលកាន់តែពិសេសនោះ គឺអ្នកគាំទ្រចង់អោយអ្នកទាំងពីរ មានទំនាក់ទំនងស្នេហាជាមួយគ្នា មិនថានៅក្នុងឆាកនិងក្រៅឆាក ព្រោះមើលទៅអ្នកទាំងពីរពិតជាសាកសមនិងគ្នាខ្លាំងមែនទែន។

នៅក្នុងការចូលរួមនោះផងដែរ គេសង្កេតឃើញមានតារាអន្តរជាតិ បានទៅចូលរួមក្នុងកម្មវិធីនេះផងដែរ។

 

ដោយ៖ រក្សា

ប្រភព៖ khmerload

error: Content is protected !!