kalib9

អីយ៉ាស!! សារ៉ាយ សក្ខិណា បង្ហោះរូបឡើងស្វីតជាមួយស្វាមីនៅលើទឹកដីកំពត

អ្នកនាង សារ៉ាយ សក្ខិណា ជាតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាពជាខ្លាំង ដោយសព្វថ្ងៃនេះ តារាស្រីរូបនេះមានភាពមមាញឹកជាមួយនឹងការងាររកពេលសម្រាកគ្មាន ដែលរូបនាង ត្រូវចេញទៅថតសឹងតែរាល់ថ្ងៃ។ យើងបានដឹងហើយថា អ្នកនាង សារ៉ាយ សក្ខិណា បានរៀបអាពាហ៍ពិពាហ៍ជាយូរមកហើយ និងមានចំណងដៃកូនស្រីម្នាក់ទៀតផង តែទោះបីជារៀបការហើយក៏ដោយ ក៏រូបនាងនូវ តែបន្ដការងារសិល្បៈដដែល។

យើងសង្កេតឃើញថា ក្រោយពីរៀបអាពាហ៍ពិពាហ៍ អ្នកនាង សារ៉ាយ សក្ខិណា រស់ នៅយ៉ាងមានសុភមង្គល ហើយអ្នកនាង តែងតែទៅ ណាមកណាជាមួយនឹងស្វាមីយ៉ាងស្វីត។ ជាក់ស្ដែងកាលពីម្សិលមិញនេះ អ្នកនាង សារ៉ាយ​ សក្ខិណា នឹងស្វាមីខ្លួនបានដើរកំសាន្ដនៅឯខេត្តកំពត ថែមទាំងបានបង្ហោះរូបយ៉ាងស្វីតៗជាមួយគ្នាទៀត ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនសរសើរពី ជីវិតគូរបស់រូបនាង។ ក្នុងនោះអ្នកនាង សារ៉ាយ សក្ខិណា ក៏បានបង្ហោះសារថែម ថា”ស្រលាញ់គ្នាមានអីពិបាក តែពិបាកត្រង់ថាធ្វើម៉េចស្រលាញ់គ្នាដល់ចាស់”៕

 

error: Content is protected !!