kalib9

អាថ៌កំបាំងពីក្រោយក្បាច់សៀកដ៏ល្បីល្បាញទាំង ១០ ដែលនឹកស្មានមិនដល់!

យើងប្រាកដជាធ្លាប់បានឃើញជាច្រើនមកហើយនូវល្បិចជាច្រើនដែលត្រូវបានបង្ហាញ ជាពិសេសគឺវាបានបង្ហាញតាមសៀករហ័សកម្មនានា។ ហើយថ្ងៃនេះផងដែរ យើងនឹងបង្ហាញលោកអ្នកពីល្បិចទាំងអស់នោះ ដែលអាចធ្វើឲ្យលោកអ្នកអស់ចម្ងល់​ និងមានអារម្មណ៍ថាហួសចិត្តដែលខ្លួនឯងចាញ់ល្បិញរបស់គេ។

តោះមកមើលទាំងអស់គ្នា៖

១. បដិមាតំណាងឲ្យសេរីភាពបានបាត់

ក្នុងឆ្នាំ 1983 លោក David Copperfield បានធ្វើឱ្យ Statue of Liberty បាត់ទាំងស្រុង។ ល្បិចនេះអាចត្រូវបានពន្យល់យ៉ាងសាមញ្ញ។ រូបសំណាក់​នេះ​ត្រូវ​បានក្រណាត់មួយផ្ទាំងធំមួយឬគ្របដណ្តប់ដោយអេក្រង់ធំដែលដាក់នៅមុខទស្សនិកជន។ ការបំភ្លឺនៃវិមានទាំងមូលត្រូវបានបិទ លើកលែង​តែពន្លឺភ្លើង។ ការរៀបចំដ៏សាមញ្ញនេះបានបង្កើតការបំភាន់នៃចន្លោះប្រហោងហើយពន្លឺភ្លើងបានធ្វើឱ្យទស្សនិកជនភាន់ភ្នែក។ បន្ទាប់ពីគេយ​កក្រ​ណាត់ចេញពីបដិមាវិញទស្សនិកជននឹងមិនអាចមើលឃើញបានទេដោយសារតែភ្នែករបស់ពួកគេមានភាពព្រឹលមើលលែងច្បាស់ដោយបណ្តាលមកពីពន្លឺភ្លើងហ្វា។

២. រថយន្តដ៏ធំមួយបានបាត់

តើធ្វើដូចម្តេចដើម្បីធ្វើឱ្យរថយន្តដ៏ធំមួយបាត់នៅពេលដែលមានទស្សនិកជនជាច្រើនកំពុងទស្សនា? វាពិតជាងាយស្រួល! អ្វីទាំងអស់ដែល​អ្នកត្រូ​វ​ធ្វើ​គឺត្រូ​វ​រៀបចំការឆាកពិសេសលើឡានដោយបង្កើតទស្សនិកជនក្លែងក្លាយជាមួយមិត្តភក្តិរបស់អ្នក ហើយសុំឱ្យអ្នកណាម្នាក់បើកឡានចេញពីឆាក បន្ទាប់​មកនៅពេលអ្នកយកក្រណាត់ចេញ នោះអ្នកទស្សនានឹងមេនឃើញមានរថយន្តទៀតទេ។ ឥឡូវនេះអ្នក​យល់ថាហេតុ​អ្វីបានជា​ល្បិចនេះ​អាច​មើលឃើញតែលើទូរទស្សន៍ប៉ុណ្ណោះ។

៣. មនុស្សចេះអង្គុយលើខ្យល់

បុរសម្នាក់អណ្តែតនៅចំកណ្តាលផ្លូវមិនមែនជាបុរសលេងប៉ាហីនិងយ៉ូជីទេ។ ការបំភាន់នេះត្រូវ​បានធ្វើឡើងតាមរយៈ​ការរៀបចំរចនាសម្ព័ន្​ធដែក​​ក្រោម​សម្លៀកបំពាក់ប៉ោងដើម្បីសំដែង។ ជាការពិតណាស់គ្មានឥទ្ធិពលពិសេសអ្វីត្រូវបានប្រើនៅទីនេះទេ។

៤. ដាក់ដៃចូលក្នុងកញ្ចក់

អ្នកចេះមន្តអាគមម្នាក់ត្រូវការអេក្រង់កាត់ពិសេសដើម្បីរុញដៃឆ្លងកាត់កញ្ចក់នោះ។ កញ្ចក់ឬអេក្រង់នោះ ខាងក្រោយត្រូវគ្របដណ្តប់កញ្ចក់ ២ជាន់ ។ នៅពេលការសម្តែងចាប់ផ្តើមការរៀបចំទាំងមូលបានផ្លាស់ប្តូរកញ្ចក់ពិតទៅផ្នែកខាងក្រោយហើយផ្លាស់ប្តូរបន្ទះកញ្ចក់ក្លែងក្លាយពីរទៅខាងមុខវិញ។ ដូចនេះគេមានកន្លែងសម្រាប់ផ្លាស់ទីដៃ។ នៅចុងបញ្ចប់នៃការសម្តែង, ជំនួយការនឹងផ្លាស់ប្តូរកញ្ចក់ពិតទៅខាងមុខវិញម្តងទៀត។

៥. ប្រាក់ដុល្លារវេទមន្ត

ការផ្លាស់ប្តូរពី 1 ដុល្លារទៅ 100 ដុល្លាគឺងាយស្រួលណាស់នៅពេលដែលអ្នកដឹងពីការសម្ងាត់។ អ្នកលេងសៀកបត់ក្រដាស  1 ដុល្លារ តាមវិធី​ពិសេស​មួយ​ហើយលាក់វានៅពីក្រោយម្រាមដៃរបស់គាត់។ បន្ទាប់មកគាត់បានជំនួសវាដោយប្រុងប្រយ័ត្នដោយលុយ 100 ដុល្លារវិញ ដូច្នេះគ្មាន​នរណា​ម្នាក់​​មើល​​​ឃើញទេ។ នេះគឺជាពេលដែលវេទមន្តនៃការផ្លាស់ប្តូរកើតឡើង។

៦. ការដើរលើទឹក

ល្បិចនេះត្រូវបានអនុវត្តជាទូទៅនៅក្នុងភក់ឬទឹកទន្លេដែលមានល្អក់មិនច្បាស់ឬក្នុងអាងហែលទឹក។ គោលដៅចម្បង​គឺដើម្បីបង្កើត​កញ្ចក់មួយឬផ្លូវ​ដើ​រ​ប្លាស្ទិចថ្លាដែលទស្សនិកជនមើលមិនឃើញ។ ឥឡូវនេះអ្នកអាចដើរលើទឹកបានយ៉ាងងាយបើទោះបីចាអ្នកមិនមែនជាកូនរបស់ព្រះ។

៧. ល្បិចក្នុងការរំដោះខ្លួនដោយការចាក់សោរក្រោមទឹក

ការរួមបញ្ចូលគ្នានូវកម្លាំងរាងកាយនិងសារក្លែងក្លាយបានធ្វើឱ្យវេទមន្តនេះកើតឡើង។ អ្នកជំនួយការត្រូវការបន្ធូរ​បន្ទះសោរហើយអ្នកលេង​សៀកអាច​ចាក់​សោរចេញបានរួចងើបចេញពីទឹក។

៨. ល្បិចបៀដែលបានចុះហត្ថលេខា

អ្នកលេងសៀកនេះបានសុំឲ្យអ្នកទស្សនាម្នាក់ចុះហត្ថលេខារបស់ពួកគេលើសន្លឹកបៀរណាមួយ។ បន្ទាប់មកគាត់បាន​ហែកវាជាបួនបំណែក​ហើយផ្គុំវា​ឡើង​វិញនូវ​បៀរដែលបានចុះហត្ថលេខានៅនឹងមុខទស្សនិកជន។ អាថ៌កំបាំងនេះគឺសាមញ្ញណាស់: អ្នកបំភាន់ភ្នែក​មានកាតបត់ក្នុង​ហោប៉ៅរបស់​គាត់​ហើយគាត់ជំនួសកាតដែលបានចុះហត្ថលេខាជាមួយវា។ កាតលាក់ត្រូវបានរហែកហើយសញ្ញាដែលបានចុះហត្ថលេខាមានសុវត្ថិភាព។

៩. សៀកលេបដាវ

សម្រាប់អ្នកសំដែងមួយចំនួនការរៀនលេបដាវអាចប្រើពេលរាប់ឆ្នាំព្រោះវាជាការប្រព្រឹត្ដដ៏គ្រោះថ្នាក់បំផុត។ ទោះបីជាយ៉ាងណាក៏ដោយ fakir មក​ពីទូ​ទាំង​ពិភពលោកបានធ្វើអោយមនុស្សភ្ញាក់ផ្អើលដែលមានសមត្ថភាពលេបដាវយ៉ាងងាយស្រួល។ ល្បិចនេះតម្រូវឱ្​យមានការរៀបចំ​ផ្នែករាងកាយ​និង​ផ្លូវ​ចិត្តជាច្រើន។ អ្នកលេងសៀក​ងើយក្បាលរបស់គាត់​ឡើងដើម្បីឲ្យបំពង់កនិងក្រពះ​របស់គាត់បើកត្រង់ហើយដូចនេះ​គាត់នឹងមិនរងរបួសដោយសារ​ដាវនោះទេ។

១០. ល្បិចបំបែកខ្លួនរបស់មនុស្ស

យើងអាចឃើញការល្បិចបែបនេះបាននៅពេលអ្នកមើលយើងលេងសម្តែងចំពីមុខប៉ុណ្ណោះ។បើពីយើង​មើលពីចំហៀង​អ្នកអាចមើលឃើញ​ថាចាប់​ពី​ជង្គង់ទៅចង្កេះគ្រាន់តែជាម៉ាននីក់ប្លាស្ទិចប៉ុណ្ណោះ។ សម្លៀកបំពាក់​រលុងៗនិងកាយ​វិការនៃការឈររបស់​អ្នកលេងសៀកបាន​បង្កើតការបំភាន់ដ៏​ល្អឥត​ខ្ចោះ៕

ប្រភព៖ Brightside

error: Content is protected !!