kalib9

នៅក្នុងសាលារៀនមួយ មិនថានៅថ្នាក់ណាទេ តែងតែមានសិស្សចែកគ្នាជា4 ក្រុមគឺ….

នៅក្នុងសាលារៀនមួយ មិនថានៅថ្នាក់ណាទេ ទាំងនៅថ្នាវិទ្យាល័យ មហាវិទ្យាល័យ តែងតែចែកបក្សចែកក្រុមគ្នាជានិច្ច ដោយគេបានចែកសិស្សា​នុសិស្សជា 4 ក្រុមគឺ….

1. ក្រុមរៀនពូកែ: ពួកនេះទោះមិនរៀនក៏វាចេះដែរ លំហាត់គ្រូដាក់វាធ្វើខ្ទេចគ្មានសល់ និយាយរួមគឺចេះតែម្ដង។

2. ក្រុមពូកែរៀន: ពួកក្រុមនេះ ឃើញតែរៀនរកពេលស៊ីបាយគ្មាន! រៀនរដ្ឋផង រៀនគួរផង ព្រឹកក៏រៀន យប់ក៏រៀន ម៉ោងបាយក៏រៀន តែគ្មានឃើញចេះស្អីទេ។

3. ក្រុមហៃអើ ហៃអើ: ក្រុមពួកនេះទៅសាលាឱ្យតែគ្រូឃើញមុខ តែមិនដឹងជារៀនស្អីទេ! រៀនមិនចេះហើយមិនខំប្រឹងរៀនទៀត! ចិត្តចង់ទៅរៀនក៏ទៅ ចិត្តមិនចង់ទៅក៏អត់! ធ្លាក់ជាប់អត់ខ្វល់។

4. ក្រុមកីឡាករ: ពួកនេះទៅរៀនទេ តែកុំមើលក្នុងកាតាបសុទ្ធតែអាវ នឹងស្បែកជើងកីឡា! ក្រុមមួយនេះ ពិបាកពណ៌នាបន្តិច តែបើនិយាយឱ្យងាយយល់ទៅគឺ គួរឱ្យស្រលាញ់។

តើអ្នកទាំងអស់គ្នាស្ថិតនៅក្នុងក្រុមណាខ្លះដែរ?

ប្រែសម្រួលដោយ៖ Khmernews.me