kalib9

ចេះអាក្មេងទំនើងកូនផ្កាយ២ វាប៉ះចំលោកផ្កាយ១គាត់ខ្លាំងដែរ ចុះបើប៉ះចំពលរដ្ឋតូចតាច

តើពួកយើងជាប្រជាពលរដ្ឋ អាចទ្រាំរស់នៅក្នុងសង្គម ដែលអ្នកមានអំណាចលុយកាក់ ខ្លាំងដូចខ្លា ចំនែកយើងត្រឹមតែជាសំរាម គ្មានតម្លៃក្នុងកែវភ្នែកពួកអ្នកមានអំណាចអញ្ជឹងបានដែររឺទេ?

បងប្អូនមើលរឿងនេះជាក់ស្តែងចុះ!!តើបងប្អូនឈឺចាប់ទេ ពេលដែលឃើញរឿងបែបនេះ?

វាត្រឹមតែជាកូនផ្កាយ២សោះ មានឡាន៥៧០ជិះ(ឡានអត់ស្លាកលេខទៀត) មានទាំងអង្គរក្ស(អង្គរក្សមានកាំភ្លើងកាន់ទៀត)ជិះឡាន Mazda តាមការពារពីក្រោយ លើសមន្ត្រីរដ្ឋាភិបាលធំៗខ្លះទៀត។

ហើយបងប្អូនសាកគិតមើល នេះវាបញ្ចេញចរិតទំនើងរបស់វាគ្មានខ្លាចអ្នកណាទាំងអស់ ហើយចេះប៉ះចំលោក ផ្កាយ១ ដែលលោកផ្កាយ១ខ្លាំងដែរ ក៏ស្រែកតវ៉ាការពារខ្លួនបានខ្លះៗដើម្បីរកយុត្តិធម៌ ចុះបើវាធ្វើប៉ះចំប្រជាពលរដ្ឋតូចតាចធម្មតា សួរថាតើវាជាន់ក្បាលមើលងាយមើលថោក រឺចង់បាញ់សម្លាប់យើងប៉ុណ្ណាទៅ? វាចាត់ទុកជីវិតយើងជាពលរដ្ឋធម្មតា មិនស្មើនិងឆ្កែនៅផ្ទះវា រឺមិនស្មើនិងសត្វរុយផងក៏មិនដឹង សួរថាឈឺចាប់ទេ?

ប្រភពផ្ទាល់ ៖

សូមអរគុណដល់អ្នកជំនាញដែលបានជួយភ្ជាប់វីដេអូរអោយទៅជាវីដេអូរតែមួយដើម្បីងាយស្រួលមើល និងវិភាគថាជនណាជាអ្នកបង្ក ?

១-រថយន្ត៥៧០គ្មានស្លាកលេខ ហើយធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ (ខុសច្បាប់ចរាចរណ៍) ។

២-រថយន្ត៥៧០ប្តូរគន្លងច្រើនដងមិនបានប្រើភ្លើងស៊ីញ៉ូដល់ភាគីអ្នកធ្វើដំណើរជុំវិញខ្លួនដើម្បីមានការប្រុងប្រយ័ត្តជៀសវាងបង្កគ្រោះថ្នាក់ (ខុសច្បាប់ចរាចរណ៍) ។

៣-រថយន្ត Mazda ព្យាយាមខោកក្បាលរថយន្តខ្ញុំទាំងបង្ខំដើម្បីចង់ចូលឆ្គករថយន្ត៥៧០ពីខាងក្រោយ ប៉ុន្តែមិនបានផ្តល់ស៊ីញ៉ូសុំចូលឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ (ខុសច្បាប់ចរាចណ៍) ។

៤-រថយន្តទាំងពីរបានបិទសិទ្ធិសេរីភាពពន្ទុចបង្អាក់ មិនឲ្យខ្ញុំបាទ បន្តដំណើរនៅលើដងផ្លូវសាធារណៈ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា (បិទសិទ្ធិសេរីភាពរបស់ខ្ញុំ ) ។

៥-អង្គរក្សមានអាវុធខ្លីនៅចង្កេះ តើពួកគេមានបំណងអីមកលើខ្ញុំ? (បទល្មើសព្រហ្មទណ្ឌ) ។

សូមផ្ញើរវីដេអូរងាយស្រួលមើលនេះជូនលោកឧត្តមសេនីយ៍ យិន គារ ដែលជាឪពុករបស់ក្មេងទំនើងរូបនេះ មើល និងពិចារណាឡើងវិញ តើលោកគួរប្តឹងខ្ញុំពីបទ បរិហាកេរ្តិ៍ជាសាធារណៈ បរិហាកេរ្តិ៍តាម សាព័ត៌មាន​ និងបរិហាបង្កាច់កេរ្តិ៍ កើតដែរទេ? លោកគួរណាស់តែសុំការអធ្យាស្រ័យពីខ្ញុំចំពោះទង្វើទំនើងរបស់កូន និងអង្គរក្សលោក ដែលលោកមិនបានប្រដៅពួកគេបានល្អ ហើយមកគំរាមកំហែងរូបខ្ញុំនៅលើដងផ្លូវសាធារណៈបែបនេះ ។

តើលោកចង់ឲ្យខ្ញុំផ្ញើរវីដេអូរនេះជូនសម្តេចនាយកទេ? សូមអរគុណ ។

វីដេអូសម្លេងជាក់ស្តែង ៖

 

ប្រភព ៖ Ty Chamroeunkosal

error: Content is protected !!