kalib9

ត្រឹម​ ១៥​នាទី​ប៉ុណ្ណោះ​ ផ្ទៃមុខ​អ្នក​នឹង​ប្រែជា​.​ស​ស្រស់ថ្លា​ បាត់​អស់​បញ្ហាស្បែកមុខ…

ប្រសិនបើ​អ្នក​កំពុង​ជួប​បញ្ហា​ស្បែក​មុខ​ដូច​ជា​ ជ្រីវជ្រួញ​ ខ្មៅ​ស្រអាប់​ យារ​ធ្លាក់​ អាច​ម៌​រុយ​ ស្នាម​អុជ​ខ្មៅ​…​ប្រើ​រូបមន្ត​ ៣​យ៉ាងនេះ​ឥឡូវនេះ​ភ្លាម​។​ លទ្ធផល​នឹង​ធ្វើ​ឱ្យ​អ្នក​ភ្ញាក់ផ្អើល​ក្រោយ​ពេល​ប្រើ​រួច​រយៈពេល​ ១​ស​ប្តា​ហ៍​។​

ធាតុ​ផ្សំ​ពី​ធម្មជាតិ​រួម​មាន​៖​ ម្នាស់​ ទឹកឃ្មុំ​ ម្សៅ​អា​វ័ន​ ឬ​ស្រូវ​អូក​ ស៊ុត​ស​…​មាន​ប្រសិទ្ធិ​ភាព​បំផុត​កម្ចាត់​ស្បែក​ខ្មៅ​ ជ្រីវជ្រួញ​ និង​អាច​ម៌​រុយ​ ស្នាម​អុជ​ខ្មៅ​។​

*វិធី​ទី​ ១ ម្នាស់​ស្រស់​ ២-៣​ចំណិត​ ស៊ុត​ស​ ១​គ្រាប់​ ទឹកឃ្មុំ​ ១​ស្លាបព្រា​បាយ​ *​ការ​ណែនាំ​

ដំបូង​កិន​ម្នាស់​ឱ្យ​ម៉ត់​ ហើយ​ច្រោះ​យក​ទឹក​វា​ដាក់​ចូល​ចាន​តូច​មួយ​ ចាក់​គ្រឿងផ្សំ​ផ្សេង​ទៀត​ចូល​ រួច​កូរ​ឱ្យ​សព្វ​ស្មើ​សាច់​គ្នា​

លាង​សម្អាត​ផ្ទៃមុខ​ បន្ទាប់​មក​លាប​ល្បាយ​ខាងលើ​នេះ​ដោយ​ម៉ាស្សា​ឱ្យ​សារធាតុចិញ្ចឹម​ងាយ​ជ្រៀតចូល​ជ្រៅ​ទៅ​ក្នុង​ស្បែក​។​ ក្រោយ​ពេល​ ១៥​នាទី​លាង​សម្អាត​មុខ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ​។​

*វិធី​ទី​ ២ ចេកទុំ​ ១​ផ្លែ​ ប្រេង​អាល់​ម៉ុង​ ១​ស្លាបព្រា​បាយ​

*​ការ​ណែនាំ​

ប្រើ​ស្លាបព្រា​សង្កត់​ចេក​ឱ្យ​បាន​បែក​ម៉ត់​ ហើយ​ដាក់​ចូល​ចាន​តូច​មួយ​

ក្រោយមក​ដាក់​ប្រេង​អាល់​ម៉ុង​ចូល​ និង​ច្របល់​ឱ្យ​សព្វ​ល្អ​។​

​លុបមុខ​នឹង​ទឹក​ក្តៅ​អ៊ុ​នៗ​ដើម្បី​បើក​រន្ធ​ស្បែក​។​ បន្ទាប់​មក​ប្រើ​ល្បាយ​នេះ​លាប​លើ​មុខ​រយៈពេល​ប្រហែល​ ១៥​នាទី​សឹម​លាង​ចេញ​នឹង​ទឹក​ក្តៅ​អ៊ុ​នៗ​។​

*វិធី​ទី​ ៣ ស្រូវ​អូក​ ឬ​ម្សៅ​អា​វ័ន​ ១​ស្លាបព្រា​កាហ្វេ​ ទឹកក្រូច​ឆ្មា​ ១​ស្លាបព្រា​កាហ្វេ​ ជែ​ល​ប្រទាល​កន្ទុយក្រពើ​ ១​ស្លាបព្រា​បាយ​។​

លាយ​គ្រឿងផ្សំ​ ៣​មុខ​នេះ​បញ្ចូល​គ្នា​ក្នុង​ចាន​តូច​មួយ​ រួច​លាប​លើ​ស្បែក​រយៈពេល​ ១៥​នាទី​ លាង​សម្អាត​នឹង​ទឹក​ធម្មតា​៕

 

ប្រភព៖ kasetdaily

error: Content is protected !!