kalib9

ទំលាយរូបមន្តធ្មេញស! តែ ២​ ជំ​ហ៊ាន​ធ្វើ​ឱ្យ​ធ្មេញ​អ្នក​ស​ស្អាត​ដោយ​មិន​ចាំបាច់​ទៅ​ពេទ្យធ្មេញ​ទៀត​ទេ (ស៊ែរចែកគ្នា…!)

កំណកកំបោរ​ជាប់​ធ្មេញ​កើត​ពី​កាល់ស្យូម​កាបូ​ណាត​ និង​ផូស្វាត​ផ្សំគ្នា​នៅ​ក្នុង​មាត់​។​ សមាសធាតុ​ ២​មុខ​នេះ​ធ្វើ​ឱ្យ​ធ្មេញ​អ្នក​លឿង​ និង​អាច​បណ្តាល​ឱ្យ​រលាក​អញ្ចាញធ្មេញ​ ធុំក្លិន​មាត់​។​

ដូចនេះ​ កម្ចាត់​កំណកកំបោរ​មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​បញ្ហា​សម្រស់​របស់​អ្នក​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជួយ​ឱ្យ​ចៀស​ផុត​ពី​ជំងឺ​មាត់​ធ្មេញ​ផង​ដែរ​។​ ធ្មេញ​ស​ភ្លឺ​ថ្លា​ ក្លិនក្រអូប​ប្រសើរ​នឹង​ធ្វើ​ឱ្យ​មនុស្ស​មាន​ទំនុកចិត្ត​ក្នុង​ការ​ទំនាក់ទំនង​គ្នា​។​

ឥឡូវនេះ​ មិន​ត្រូវការ​ទៅ​ពេទ្យធ្មេញ​ទៀត​ទេ​ អ្នក​អាច​សម្អាត​មាត់​ធ្មេញ​តាម​រយៈ​វិធី​ធម្មតា​ងាយៗ​ដូច​ខាងក្រោម​៖

*​គ្រឿងផ្សំ​ សណ្តែកដី​ សណ្តែកដី​ ៣​ផ្លែ​ អំបិល​ ១​ស្លាបព្រា​បាយ​ ទឹក​ក្តៅ​អ៊ុ​នៗ​ ៥០០​មី​លី​លី​ត្រ​ ច្រាស់​ដុសធ្មេញ​

*​ការ​ណែនាំ​

ដាក់​អំបិល​ទៅ​ក្នុង​ទឹក​ក្តៅ​អ៊ុ​នៗ​ឱ្យ​រលាយ​អស់​។​ ទឹកអំបិល​នេះ​ប្រើ​សម្រាប់​ខ្ពុរមាត់​មុន​ពេល​ដុសធ្មេញ​។​ ខ្ពុរមាត់​អ្នក​ឱ្យ​បាន​ ២-៣​ដង​ វា​នឹង​ទៅ​កម្ចាត់​រាល់​បាក់តេរី​ សម្អាត​ធ្មេញ​បាន​ស្អាត​ល្អ​

យក​សណ្តែកដី​មក​ទំពារ​ បន្ទាប់​មក​ដុសធ្មេញ​របស់​អ្នក​ពី​ក្នុង​មក​ក្រៅ​ ពីលើ​ចុះ​ក្រោម​ដើម្បី​ឱ្យ​សារធាតុចិញ្ចឹម​ក្នុង​សណ្តែកដី​ជ្រាប​ចូល​ធ្មេញ​បាន​ទាំងស្រុង​ ​អនុវត្ត​បែប​នេះ​ឱ្យ​បាន​ ៣​នាទី​ បន្ទាប់​មក​សម្អាត​មាត់​ធ្មេញ​នឹង​ទឹក​ក្តៅ​អ៊ុ​នៗ​ដូច​តាម​ធម្មតា​។​

អ្នក​ត្រូវ​អនុវត្ត​តាម​វិធី​ ២​ជំ​ហ៊ាន​នេះ​រយៈពេល​ ១​ស​ប្តា​ហ៍​ ១​ម្តង​នៅ​ពេល​ព្រឹក​ ឬ​ល្ងាច​មុន​ពេល​ចូល​គេង​ កំណកកំបោរ​ ធ្មេញ​លឿង​នឹង​បាត់​អស់​ប្រែ​ជាស​ស្អាត​វិញ​៕

 

ប្រភព៖ kasetdaily