kalib9

រញ្ជួយដីនៅតៃវ៉ាន់បណ្តាលឱ្យស្លាប់២របួសជាង ២០០ ខណៈអគារមួយផ្អៀងមួយចំហៀង

រញ្ជួយដីដ៏ខ្លាំងក្លាមួយក្នុងកោះតៃវ៉ាន់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួនពីរនាក់ និងរបួសច្រើនជាង ២០០នាក់ផ្សេងទៀត។ នេះបើយោងតាមសម្តីក្រុមមន្រ្តីតៃវ៉ាន់បានបញ្ជាក់។

រញ្ជួយកម្រិត ៦,៤ រិច្ឆទ័រ បានវាយប្រហារនៅម៉ោង ២៣:៥០នាទីយប់ក្នុងកោះតៃវ៉ាន់ ដែលមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រពីឆ្នេរខាងកើតរបស់កោះមួយនេះ។

ក្រុមសង្គ្រោះបន្ទាន់បានសង្គ្រោះមនុស្សប្រមាណជា ១៥០នាក់ពីសណ្ឋាគារ និងលំនៅឋានអ្នកស្រុក ដែលបានស្រុតនៅផ្នែកខ្លះក្នុងទីក្រុង Hualien ។

រូបថតជាច្រើនសន្លឹកបានបង្ហាញពីស្ថានភាពអគារស្រុតជើងក្រោមកំពុងផ្អៀង កម្ទេចកម្ទីនៃបំណែកសំណង់ និងការខូចខាតយ៉ាងធ្ងន់ធ្ងរទៅលើផ្លូវក្នុងតំបន់៕