kalib9

អ៊ីយ៉ាស់!! វ៉ាន់ នីឡា ប៉ះជាមួយតារាសម្ដែងថៃ Kwan Usamanee សម្រស់មិនចាញ់គ្នាឡើយ

ជាការពិតណាស់មួយរយៈនេះ គេសង្កេតឃើញថាអតតីតារាចម្រៀងនៅក្នុងផលិតកម្មភ្លេងរីខត កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា ឧស្សាហ៍មានធ្វើដំណើរកម្សាន្ត ទៅឯក្រៅប្រទេសណាស់ នោះក៏អាចនិយាយថាដើម្បីលំហែកាយ  អារម្មណ៍ បង្កើនភាពរីករាយ និងស្នាមញញឹមឱ្យខ្លួនឯងផងដែរ។ ហើយក្នុងពេលថ្មីៗនេះដែរ កញ្ញា នីឡា បានបង្ហោះរូបភាពជាបន្ដបន្ទាប់ ដែលខ្លួនកញ្ញា និងមិត្តភក្ដ័ស្រីម្នាក់ កំពុងតែដើរកម្សាន្ដនៅឯប្រទេសហុងកុង លើគណនី IG ខ្លួន។

ប៉ុន្ដែមានរឿងមួយដ៏ចៃដន្យ ពេលកំពុងតែដើរលេងកម្សាន្តនោះ កញ្ញា នីឡា ក៏បានជួបគ្នាជាមួយនឹងតារាសម្តែងស្រីដ៏ល្បីឈ្មោះនៃប្រទេសថៃ គឺកញ្ញា Kwan Usamanee ដែលមានដំណើរកម្សាន្ដ មកលេងក្នុងប្រទេសនេះជាមួយនឹងអ្នកម្ដាយដែរ។ ជាពិសេសភាពចៃដន្យនោះ បានធ្វើអោយ កញ្ញា នីឡា បានថតរូបជាមួយ Superstar របស់ខ្លួន ទាំងទឹកមុខញញឹមទាំងព្រម ហើយបើមើលទៅលើរូបសម្រស់របស់តារាស្រីទាំង ២ដួងនេះវិញ ក៏មានសម្រស់ស្រស់ស្អាតមិនជាចាញ់គ្នាប៉ុន្មាននោះទេ ព្រោះថាស្អាតម្យ៉ាងម្នាក់តែម្ដង៕