kalib9

ប្លែកមែន! ធ្លាប់តែឃើញតារាៗ ខំប្រឹងសម្រកទម្ងន់ឲ្យស្លីម តែ ទឹម រដ្ឋា វិញខំប្រឹងចង់ឡើងគីឡូទៅវិញ

តារាសម្តែង និងបង្ហាញម៉ូដ កញ្ញា ទឹម រដ្ឋា ជាតារាស្រីមួយរូប​ដែលត្រូវបានទស្សនិកជនទទួលស្គាល់ថាមានរូបរាងខ្ពស់ស្រលះ ស្រឡូនស្អាតមិនចាញ់តារាបរទេសប៉ុន្មានឡើយ។ យ៉ាងណាមិញ ថ្មីៗ នេះ ស្រាប់តែកញ្ញា ទឹម រដ្ឋា បានបង្ហោះរូបប៉ុន្មានសន្លឹកដែលកញ្ញា ខំប្រឹងញ៉ាំរហូតឡើងបាន ៥គីឡូ មើលទៅស្រស់ស្អាតប្លែកតែម្ដង។

ដោយក្នុងនោះកញ្ញា​បានរៀបរាប់ថា៖ «ម្នាក់ៗចូលចិត្តថា ទឹមរដ្ថា ស្គមពេកហើយ មានអីឥលូវប្រឹងញាំុជាងមុនទៀតរហូតដល់ឡើងបាន5 គីឡូវិញ មិចដែរ? កុំចេះតែហ៊ាន ហាហាហាហហាហាហា»៕