kalib9

ប្រឹងរាំខ្លាំងពេក អ្នករាំនាយ ចឺម រាំរហូតដល់បាក់ឆាក (មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងលើអ្នករាំ របស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយ ចឺម អំឡុងពេលពួកគេកំពុងសម្តែងលើឆាកតន្ត្រីមួយកន្លែង។

យ៉ាងណាមិញ ហេតុការណ៍នេះបានកើតឡើង ដោយសារតែអ្នករាំរបស់នាយ ចឺម ប្រឹងរាំខ្លាំងពេក រហូតបណ្តាលឲ្យធ្លុះឆាក ធ្លាក់ទៅក្រោមយ៉ាងខ្លាំង ខណៈពេលដែលនាយចឺម កំពុងតែច្រៀង។

ក្នុងនោះដែរ ការសម្តែងរបស់ នាយ ចឺម ក៏ត្រូវបានផ្អាកសិន បន្ទាប់ពីហេតុការណ៍ដ៏ មិនគួរឲ្យជឿនេះបានកើតឡើង។ ទោះជាយ៉ាងណាក្តី ខ្មែរឡូត មិនទាន់ទទួលបានព័ត៌មានជាក់លាក់ណាមួយពីស្ថានភាព របស់អ្នករាំនាយចឺម ថាមានរបួសឬក៏អត់នោះទេ។ សម្រាប់ព័ត៌មានបន្ថែម ខ្មែរឡូត នឹងលម្អិតនៅពេលក្រោយទៀត៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖ 

នាយចឺម និងក្រុមរាំ

អ្នករាំនាយចឺម រាំរហូតដល់បាក់ឆាក

អ្នករាំនាយចឺម រាំរហូតដល់បាក់ឆាក

ប្រភព៖ khmerload

error: Content is protected !!