kalib9

អ្នកគាំទ្រ ខំតែសប្បាយចិត្តថា ស្មានLee Minho និង Suzy បែកគ្នាហើយត្រូវគ្នាម្តងទៀត តែបែរជាពេលនេះ……

កូរ៉េខាងត្បូង៖ តារាសម្តែងដ៏ល្បី នៅក្នុងប្រទេសកូរ៉េខាងត្បូង លោក Lee Minho និងនាង Suzy ធ្លាប់ជាគូស្នេហ៍មួយគូ ដែលអ្នកគាំទ្រពេញចិត្ត និងចង់ឲ្យអ្នកទាំង២រៀបការជាមួយគ្នា។ ប៉ុន្តែគូស្នេហ៍មួយគូនេះ មានជម្លោះផ្ទៃក្នុង រហូត ដល់មានការបែកបាក់គ្នាចាប់តាំងពី ខែ វិច្ឆិកា ឆ្នាំ២០១៧មកម្ល៉េះ ដែលធ្វើឲ្យអ្នកគាំទ្រកើតទុក្ខមិនតិចនោះទេ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ស្រាប់តែមានដំណឹងយ៉ាងក្តៅៗមួយថា លោក Lee Minho និងនាង Suzy កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នាម្តងទៀត។ ក្នុងនោះដែរ បើតាមប្រភពផ្ទៃក្នុងបាននិយាយថា “Lee Minho និង Suzy ថ្មីៗនេះកំពុងតែមានទំនាក់ទំនងស្នេហាម្តងទៀត ហើយពួកគេកំពុងតែធ្វើវាជាសម្ងាត់”។

ទោះជាយ៉ាងណាក្តី បើត្រលប់ទៅខែវិច្ឆិកា ឆ្នាំ២០១៧វិញ បន្ទាប់ពីពួកគេបានសម្រេចចិត្តថា ចែកផ្លូវគ្នា ពួកគេក៏នៅតែរក្សាមិត្តភាពនឹងគ្នាដដែល។ ម៉្យាងវិញទៀត បើទោះជាទាំងនេះមិនមែនជាព័ត៌ផ្លូវការ ថាពួកគេនឹងវិលមកសាងស្នេហ៍ជាថ្មី ប៉ុន្តែអ្នកគាំទ្រមួយចំនួនពិតជារំភើបពេលដែលដឹង ពីដំណឹងដ៏ក្តៅគគុកមួយនេះ ហើយពួកគេពិតជាចង់ឲ្យរឿងនេះ ក្លាយជាការពិតខ្លាំងណាស់។

ដោយឡែក ស្រាប់តែភ្លាមៗនោះ ក៏មានភ្នាក់ងារ Agency របស់ Lee Minho និង Suzy បានចេញមុខបកស្រាយព្រមគ្នាថា “ពាក្យចចាមអារ៉ាមនេះ គឺមិនពិតនោះទេ ហើយពួកគេក៏មិនមានទំនាក់ទំនងលួចលាក់អ្វីដែរ”។ ដូច្នេះហើយ ដំណឹងដែលថា អ្នកទាំង២ស្រលាញ់គ្នាវិញនោះ គឺមិនពិតនោះទេ៕

Lee Minho និង Suzy
Lee Minho និង Suzy
Lee Minho និង Suzy
ប្រភព៖ khmerload

error: Content is protected !!