kalib9

ពិតជាកំសត់ណាស់!!! អានហើយប្រាកដជាស្រក់ទឹកភ្នែក! អគ្គីភ័យបានត្របាក់យកជីវិតម្តាយនិងប្អូនស្រីជាទីស្រឡាញ់….

ថ្ងៃដែលខ្ញុំបានមកដល់ដីកំណើត អ្វីៗគឺត្រូវបានរលាយសាបសូន្យអស់ហើយ អ្នកម្ដាយនិងប្អូនស្រីតូចៗជាទីស្រលាញ់បានក្លាយទៅជាសាកសពយ៉ាងអាណោចអាធ័មនៅលើពំនូកធ្យូង…😓អស់រយៈពេលជាច្រើនឆ្នាំ ពួកយើងស្ទើរតែមិនបានឃើញមុខគ្នាសោះ សូម្បីតែសម្លេង ដោយរំពឹងថានឹងមានពេលជួបជុំដ៏ល្អមួយនៅថ្ងៃអនាគត តែចុងក្រោយសូម្បីតែមុខមាត់ក៏មិនបានឃើញផង។

ពេលនិយាយទូរស័ព្ទម្ដងៗញ៉ោមស្រីតែងនិយាយថានឹកលោកកូន.. ហើយប្អូនៗតែងតែសួរថាតើពេលណាទើបលោកបងមកលេង…តែកូនប្រុសបែរជាមិនសូវមានពេលវេលាជាមួយឡើយ នេះគឺជាវិប្បដិសារីដ៏ធំក្នុងជីវិតខ្ញុំ…😢។

សូមអ្នកទាំងអស់គ្នាកុំធ្វេសប្រហែសចំពោះមនុស្សដែលយើងស្រលាញ់ គួរតែចំណាយពេលវេលាជាមួយគ្នាឲ្យបានច្រើន ព្រោះអ្វីៗដែលនឹងកើតឡើងយើងមិនអាចដឹងមុនបានទេ ។

The last time when I see you again, you became mournful corps in the coals…
May you rest in peace my beloved mother and two little sisters
I’m feel extremely remorse that I’m such an ungrateful son.

I never spent any time with you whereas you said you always missed me, but now everything’s gone…😓
Since I became a monk, we live so far away and almost never see your faces from year to year…

Finally,I want to tell you not to be neglected. You should spend time with your significant people as much as you could because everything wich is unexpected won’t tell you when it will happen…

Credit : Chan Sarin