kalib9

បុរសជាប្តីដែលជាកម្មករសំនង់ម្នាក់បានផ្ញើសារទៅកាន់ភរិយាម្នាក់ ធ្វើឲ្យភ្ញាក់ផ្អើលពេញ Facebook ថា….

អូនសំលាញ់ ថ្ងៃអាទិត្យនេះជាថ្ងៃខួបកំណើតរបស់កូនយើង បងបានខ្ចីលុយមេការបាន១០មុឺនរៀល ផ្ញើរទៅអោយអូន ទិញនំចំណីឆ្ងាញ់ៗអោយវាផង ហើយសល់ខ្លះអូនទុកទិញសំពត់និងអាវ ស្លៀកពាក់ខ្លួនឯងចុះ ព្រោះបងឃើញសំពត់អាវរបស់អូន វាចាស់ៗរហែកដេរជាច្រើនកន្លែងដែរហើយ។

បងមិនបានទៅចូលរួមជួបជុំអូននិងកូនទេ ព្រោះបើបងទៅខាតច្រើនណាស់ ណាសោហ៊ុយឡានទៅមក និងខាតថ្ងៃធ្វើការទៀត ហើយបងយល់ព្រមជាមួយមេការ បងធ្វើ OT ថ្ងៃអាទិត្យដើម្បីសងលុយជំពាក់គាត់ អូនមិនបាច់បារម្ភពីបងទេ ដើម្បីអូននិងកូនបងអាចស៊ូលំបាកគ្រប់យ៉ាងបាន ។

ចាំដល់ពេលយើងមានលុយសងថ្លៃជំពាក់អង្គការហើយ បងគិតថាចង់ធ្វើកូនខ្ទមតូចល្មមនៅ ដាំបន្លែ ចឹញ្ចឹមសត្វ ធ្វើស្រែ ពេលនោះយើងលែងបែកគ្នាទៀតហើយ ។

ប៉ុណ្ណឹងចុះដល់ម៉ោងធ្វើការហើយ ជូនពរអូននិងកូនជួបតែសេចក្តីសុខគ្រប់ពេលវេលា។