kalib9

ប្រភេទឈាមអាចបង្ហាញពីបុគ្គលិកលក្ខណះ ឬ​ សុខភាពរបស់មនុស្សម្នាក់ៗ!!!

នៅក្នុងការស្រាវជ្រាវរបស់ប្រទេសជប៉ុន បានអោយដឹងថាប្រភេទឈាម A ឈាម B ឈាម AB និងឈាម O មានទំនាក់ទំនងជាមួយនឹងបុគ្គលិកលក្ខណៈរបស់មនុស្សយ៉ាងច្រើន រហូតមានការសិក្សាស្រាវជ្រាវជាច្រើនផ្សេងទៀត បង្ហាញថាប្រភេទឈាម ក៏អាចបញ្ជាក់ពីស្ថានភាពសុខភាពបានដែរ។សូមតាមដានការបកស្រាយដូចខាងក្រោមនេះ ទាំងអស់គ្នា ៖

 

១. ប្រភេទឈាម A

  • បុគ្គលិកលក្ខណៈល្អ ៖ជាមនុស្សអភិរក្សនិយម មានស្តង់ដារខ្ពស់ តែងតែរៀបចំគម្រោងទុកជាមុន និងអនុវត្តយ៉ាងម៉ត់ចត់ ប្រកបដោយយុត្តិធម៌។ អ្នកជាមនុស្សចូលចិត្តភាពស្ងៀមស្ងាត់ មានភាពអត់ធ្មត់ខ្លាំង និងគោរពពេលវេលាណាស់។
  • បុគ្គលិកលក្ខណៈមិនល្អ ៖ជាមនុស្សគិតស្រមៃច្រើន រឹងរូស ខ្លាចនេះខ្លាចនោះ និងខឹងអាក្រក់។
  • ស្ថានភាពសុខភាព ៖អ្នកមានប្រភេទឈាមនេះ មានហានិភ័យកកើត ជំងឺមហារីកលំពែង និងជំងឺមហារីកឈាមខ្ពស់។ ជាងនេះទៅទៀត អ្នកអាចឆ្លងមេរោគអុតស្វាយ និងមេរោគជំងឺគ្រុនចាញ់បានយ៉ាងងាយ។ ប៉ុន្តែ សត្វមូស មិនចូលចិត្តខាំអ្នកមានឈាមប្រភេទ A នេះទេ។

 

.​ ប្រភេទឈាម B

  • បុគ្គលិកលក្ខណៈល្អ ៖អ្នកជាមនុស្សពោរពេញដោយគំនិតច្នៃប្រឌិត មានគំនិតសុទិដ្ឋិនិយម បត់បែនបានគ្រប់កាលៈទេសៈ មើលចិត្តមនុស្សបានយ៉ាងច្បាស់ មានគោលដៅច្បាស់ និងធ្វើគ្រប់យ៉ាងដើម្បីសម្រេចគោលដៅនោះ។ អ្នកក៏ជាមនុស្សចុះចំណោមគេ និងរាប់អានមនុស្សជុំវិញបានយ៉ាងងាយ។
  • បុគ្គលិកល្ខណៈមិនល្អ ៖ជាមនុស្សចិត្តដាច់ មិនយកចិត្តទុកដាក់ មិនមានទំនួលខុសត្រូវ និងគិតតែខ្លួនឯងច្រើនជាង។
  • ស្ថានភាពសុខភាព ៖សម្រាប់អ្នកមានប្រភេទឈាម B ហានិភ័យនៃជំងឺបេះដូង គឺខ្ពស់ជាងប្រភេទឈាមទាំងអស់ដល់ទៅ ១១% ។ ប៉ុន្តែ អ្នកមានប្រភេទឈាមនេះ មានពពួកបាក់តេរីល្អជាង ប្រភេទឈាម A និង O ជិត ៥០,០០០ ដងឯណោះ។

 

 

៣. ប្រភេទឈាម AB

  • បុគ្គលិកលក្ខណៈល្អ ៖អ្នកជាមនុស្សឡូយឆាយ អត់ធ្មត់ សមហេតុសមផល តែងរៀបចំគម្រោងនិងផែនការទុកយ៉ាងម៉ត់ចត់ មានទំនួលខុសត្រូវខ្ពស់ ទុកចិត្តបាន និងចូលចិត្តជួយអ្នកដទៃ ប៉ុន្តែលាក់អារម្មណ៍ច្រើនបន្តិច។
  • បុគ្គលិកលក្ខណៈមិនល្អ ៖ជាមនុស្សមិនសូវរួសរាយប៉ុន្មានទេ ខឹងច្រើន រិះគន់ច្រើន តែងតែមានអារម្មណ៍រុញរា និងមិនងាយអភ័យទោសឲ្យនរណាម្នាក់ឡើយ។
  • ស្ថានភាពសុខភាព ៖នារីដែលមានប្រភេទឈាម AB នៅពេលមានផ្ទៃពោះ នឹងកើតមានបញ្ហាទាក់ទងនឹងសម្ពាធឈាមឡើងខ្ពស់ ហៅថា Pre-eclampsia ។ ជាពិសេស បើធៀបទៅនឹង អ្នកមានឈាមប្រភេទ O អ្នកមានឈាម AB មានជំងឺបេះដូងខ្ពស់ជាង ២៣% ឯណោះ។

 

 

៤. ប្រភេទឈាម O

  • បុគ្គលិកលក្ខណៈល្អ ៖អ្នកជាមនុស្សមានមហិច្ឆតាខ្ពស់ រឹងមាំ មានទំនុកចិត្តលើខ្លួនឯង និងមានដុងជាអ្នកដឹកនាំពីកំណើត។ អ្នកក៏ជាមនុស្សចុះចំណោមគេ បត់បែនបានគ្រប់ស្ថានការណ៍ សម្របបានគ្រប់កាលៈទេសៈ ចូលចិត្តការប្រកួតប្រជែង និងខិតខំប្រឹងប្រែងផ្តោតលើគោលដៅក្នុងជីវិតបំផុត។
  • បុគ្គលិកលក្ខណៈមិនល្អ ៖ជាមនុស្សដែលឫក ចូលចិត្តថាខ្លួនលើសគេ មិនសូវមានមេត្តា និងមុខក្រាស់បន្តិច។
  • ស្ថានភាពសុខភាព ៖អ្នកមានឈាមប្រភេទ O ទំនងជាប្រឈមនឹងជំងឺផ្សេងៗទាក់ទងនឹងដំបៅលើសរីរាង្គ និងមេរោគអាសន្នរោគខ្ពស់។ ផ្ទុយពីអ្នកមានឈាមប្រភេទ A អ្នកមានឈាម O ជាចំណីដ៏ពិសេសរបស់សត្វមូស។ ទោះជាយ៉ាងណា សម្រាប់ជំងឺមហារីកលំពែង និងជំងឺគ្រុនចាញ់ នៅតែមានហានិភ័យទាបជាងគេ បើធៀបនឹងប្រភេទឈាមទាំងអស់៕