kalib9

ចំណាត់​ថ្នាក់​ឆ្នាំទាំង​ ១២ ក្នុង​ខែ​២ ២០១៨ តាម​ក្បួន​បស្ចិម​ប្រទេស!

ខាង​ក្រោម​នេះ គឺ​ជា​តារាង​ឆ្នាំ​កំណើត​ តាម​ក្បួន​បស្ចិម​ប្រទេស៖

  1. Aries – មីនា 21 ដល់ មេសា 19
  2. Taurus – មេសា 20 ដល់ ឧសភា 20
  3. Gemini – ឧសភា 21 ដល់ មិថុនា 21
  4. Cancer – មិថុនា 21 ដល់ កក្កដា 22
  5. Leo – កក្កដា 23 ដល់ សីហា 22
  6. Virgo – សីហា 23 ដល់ កញ្ញា 22
  7. Libra – កញ្ញា 23 ដល់ តុលា 22
  8. Scorpio – តុលា 23 ដល់ វិច្ឆិកា 21
  9. Sagittarius – វិច្ឆិកា 22 ដល់ ធ្នូ 21 
  10. Capricorn – ធ្នូ 22 ដល់ កុម្ភៈ 19
  11. Aquarius – មករា 20 ដល់ កុម្ភៈ 18
  12. Pisces – កុម្ភៈ 19 ដល់ មីនា 20

តើ​លោក​អ្នកក្នុង​ឆ្នាំ​​មួយ​ណាខាង​លើ​នេះ? ក្រោយ​មក​សូម​មើល​ក្នុង​ការ​ទស្សន៍​ទាយ​ខាង​ក្រោម​ ដែល​ត្រូវ​បាន​បែង​ចែក​ជា​ ៣ ផ្នែក គឺ ឆ្នាំ​ថ្នាក់​ខ្ពស់ ឆ្នាំ​ថ្នាក់បង្គួរ និង ឆ្នាំ​ថ្នាក់​មធ្យម ចាប់​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៧។

-ឆ្នាំថ្នាក់​ខ្ពស់
មាន​ដូច​ជា​ឆ្នាំ Virgo, Gemini, Libra, និង Scorpio ដែល​ប្រាថ្នា​អ្វី​ក៏​នឹង​សម្រេច​ក្នុង​ពេល​ឆាប់​ៗ​នេះ ព្រោះ​ព្រះ​ជា​ម្ចាស់​បាន​បង្ហាញ់​ពន្លឺ​បារមី​ស័ក្ត​សិទ្ធិ​មក​លើ​លោក​អ្នក​ ដែល​នឹង​នាំ​លោក​អ្នក​ទៅ​ដល់​លាភ​សំណាង កើន​យស កើន​ស័ក្ត កើន​លាភ និង កើនទ្រព្យសម្បត្តិ​ជា​ច្រើន​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ទ្រង់​បាន​ដាស់​តឿន​ថា ចូរ​អ្នក​សាង​ល្អ​អោយ​បាន​ច្រើន ហើយ​លះ​បង់​ទង្វើ​អាក្រក់ និង បាប​របស់​អ្នក​ទៅ​តាម​ខ្មោច​ព្រាយ​ និង​របស់​កង្វក់ ទាំងឡាយ​ទៅ នោះ​អ្នក​នឹង​អស្ចារ្យ​ជាក់​ជា​មិន​ខាន ។ និយាយ​ជា​រួម​ទៅ​ចាប់​ពី​ខែ​ ធ្នូ ទៅ​អ្នក​ចង់​បាន​អ្វី នឹង​បាន​ហ្នឹង ៕

-ឆ្នាំ​ថ្នាក់​បង្គួរ
មាន​ដូច​ជា​ឆ្នាំ Aries, Leo, Sagittarius, Capricorn, និង Aquarius ដែល​មាន​ចំណាត់​ថ្នាក់​បង្គួរ​ចាប់ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ព្រោះ​ថា​អ្នក​នៅ​មាន​បាប​បន្តិច​បន្តួច បន្សល់​កាលពី​ជាតិ​មុន ដូច្នេះ ព្រះ​ជា​ម្ចាស់​មិន​អាច​រំដោះ​គ្រោះជូន​អ្នក​ ១០០% បាន​ឡើយ គឺ​ជួយ​បាន​ត្រឹម​តែ ៧៥% ភាគរយ ប៉ុណ្ណោះ ប៉ុន្តែ​ទោះ​យ៉ាង​ណា អ្នក​ក៏​អាច​ចាត់​ទុក​ថា​ជា​ឆ្នាំ​ល្អ​ផង​ដែរ​ព្រោះ ជោគ លាភ សំណាង និង ទ្រព្យ និយាយ​ចំពោះ​អ្នក​នៅ​តែ​អាច​ទទួល​បាន​តែ គ្រាន់​តែ​មិនសូវ​ច្រើន​ប៉ុណ្ណោះ ។ តែ​មិន​ជា​ថ្វី អ្នក​ក៏​នឹង​ក្លាយ​ជា​ឆ្នាំ​ថ្នាក់​ខ្ពស់​វិញ​ផង​ដែរ​ក្រោយ​ខែ​ធ្នូ​ ខាង​មុខ​នេះ ៕

-ឆ្នាំ​ថ្នាក់​មធ្យម
មាន​ដូច​ជា​ឆ្នាំ Taurus, Cancer, និង Pisces ដែល​ជា​ឆ្នាំ​មិនសូវ​ជា​ប្រពៃ​នឹង​គេ ព្រោះ​ថា​អ្នក​នៅ​មាន​បាប​ច្រើន​ណាស់ ដែល​ត្រូវ​អោយអសុកាយ ខ្មោច ព្រាយ​ បីសាច មិន​អាច ជួយ​រំដោះ បាន​អស់​ឡើយ ។​ ក្នុង​នោះ ពិត​ណាស់​អ្នក​គឺ​ជា​ឆ្នាំ​ដែល​មិន​មាន​រាសី​ល្អ ប៉ុន្តែ​ទោះ​យ៉ាង​ណា ព្រះ​ជា​ម្ចាស់ ព្រះ​អង្គ​នៅ​តែ ជួយ​រំដោះ​គ្រោះ​អោយ​អ្នក​បាន​ពាក់​កណ្តាល ដែរ ដែល​ពាក់​កណ្តាលទៀត​អ្នក​ត្រូវ​តែ​រ៉ាប់​រង​ដោយ​ខ្លួន​ឯង ។ ចាប់ពី​ខែ​ធ្នូ ទៅ មិន​ថា ពេល​ណា​ទេ អ្នក​ត្រូវ​តែ​ស្វែង​រក​ទី​សក្ការៈ​ស័ក្តសិទ្ធិ ដើម្បី​ជួយ​បវៀស​សង្រ្គោះ​បាប​អ្នក​ មិន​ថា​ក្នុ​ងជាតិ​នេះ ឬក៏ ជាតិ​មុន ទេ អោយ​បា​​ន​ល្អ​ប្រសើរ​ឡើង​វិញ ទើប​ជីវិត​អ្នក​ជួប​តែ​សីរី តទៅ​មុខ ៕

^

^

^

^

^

^

^

អត្ថបទដើមពី និង ផ្តល់សិទ្ធិដោយ៖ Moha Sneha

error: Content is protected !!