kalib9

មានវីធីអ្វីខ្លះធ្វើឲ្យ មនុស្សឈប់ខ្ជិល តោះមកអានអត្ថបទនេះ!!!

នៅដែលនឹកទៅដល់ពាក្យថា ខ្ជិលគឺមានន័យថាអ្វីក៏មិនចង់ធ្វើដែរ។ នៅពេលដែលខ្ជិលហើយអ្វីគ្រប់យ៉ាងក៏វាមិនបានប្រសើរឡើងដែរ គឺនៅទ្រឹង មិនមានការអភិវឌ្ឍន៍ដូចគេ។ ខាងក្រោមនេះ​ជាជំហានទាំង១០យ៉ាង​ជួយជំរុញឲ្យអ្នកមានភាពស្វាហាប់ លើកទឹកចិត្ដអ្នកក្នុងការធ្វើអ្វីមួយនៅពេលដែលអ្នកមានអារម្មណ៍ថាខ្ជិល។ សូមអនុវត្ដន៍តាមវិធីនេះដូចតទៅ។

១. ឈានជំហានទៅមុខ
មុននឹងចាប់ផ្ដើមធ្វើអ្វីមួយ មិនមែនសុទ្ធតែត្រូវតែបោះជំហានទៅមុខធំៗនោះទេ។ អ្វីដែលល្អអ្នកគួរតែចាប់ផ្ដើមពីជំហានតូចៗមុនទើបជាការប្រសើរ។ ឧទាហរណ៍ថាថ្ងៃនេះអ្នកចង់ទៅហាត់ប្រាណឲ្យបានមួយម៉ោងតែបន្ទាប់មកអ្នកមានអារម្មណ៍ខ្ជិលវិញ។ ចូរអ្នកចងចាំថាត្រូវធ្វើអ្វីក្នុងជំហានតូចៗកុំធ្វើអ្វីហួសប្រមាណ។ អាចថា ១០ ទៅ ១៥ នាទីគឺគ្រប់គ្រាន់ដូច្នេះអ្នកអាចបន្ថយភាពខ្ជិលរបស់អ្នកបានមួយកម្រិត។

២. ធ្វើការជាក្រុម
នៅពេលដែលអ្នកធ្វើជាក្រុមអ្នកប្រាកដជាស្វាហាប់ជាងមុន។ ព្រោះអ្នកមិនចង់ឲ្យអ្នកដទៃពិបាកដោយសារភាពខ្ជិលរបស់អ្នក។ ចំណុចអាចមានប្រសិទ្ធៅភាពចំពោះអ្នកដែលមានទំនួលខុសត្រូវតែប៉ុណ្ណោះ ចំពោះអ្នកដែលគ្មានទំនួលខុសត្រូវក្នុងខ្លួន​ប្រាកដជាមិនអើរពើថា​អ្នកណាពិបាកដោយសារខ្លួនឯងនោះឡើយ។

 

៣. ធ្វើខ្លួនឲ្យរវល់
នៅពេលដែលបានដឹងថាអ្នកមានការងារជាច្រើនដែលត្រូវធ្វើ ហើយការងារនោះជិតដល់ពេលកំណត់។ អ្នកប្រាកដជាគ្មានពេលមកខ្ជិលនោះទេ ព្រោះខ្លាចធ្វើមិនទាន់។

 

៤. យកពាក្យ procrastinate​ មកធ្វើជាប្រយោជន៍
នៅពេលដែលអ្នកតែងយកលេសថា ចាំធ្វើនេះធ្វើនោះនៅពេលក្រោយ អ្នកគួរបញ្ឈប់ទង្វើរនេះចោលទៅ។ ប៉ុន្ដែអ្នកអាចយកពាក្យ procrastinate មកធ្វើជាប្រយោជន៍បាន។​ ឧទាហរណ៍ថាអ្នកបានពន្យាពេលធ្វើកិច្ចការសាលា ហើយអ្នកបែរជាទៅបើក youtube មើលវីឌីអូទៅវិញ។ ដើម្បីទាញប្រយោជន៍ពីការពន្យាពេលធ្វើអ្វីមួយ អ្នកគួរតែមើលវីឌីអូដែលទាក់ទង់នឹងការអប់រំឬ អ្វីដែលទាក់ទង់នឹងកិច្ចការសាលារបស់អ្នក។

៥. សំរាកបន្ដិច
អ្នកមិនគួរចំណាយពេលគេងនៅលើគ្រែ ដោយឥតប្រយោជន៍នោះទេ បើសិនពិតងងុយគេងមែនអ្នកគួរតែគេងឲ្យបានពី ២០ ទៅ ៣០​នាទី។ នៅពេលដែលអ្នកក្រោកឡើងនិងមានអារម្មណ៍ស្រស់ស្រាយ និងមានអាចបំពេញការងាររបស់អ្នកបាន។

 

៦. ញុំាកង្កែប (Eat The Frog)
ពាក្យថាញុំាកង្កែបនេះមិនមែនមានន័យថាទាល់តែអ្នកញុំាកង្កែបទើបបំបាត់ភាពខ្ជិលនោះទេ។គឺមានន័យថា អ្នកគួរតែធ្វើការងារអ្វីមួយឲ្យហើយហើយ គឺថាអ្នកអាចធ្វើអ្វីក៏បានតាមចិត្ដរបស់អ្នកមិនបាច់ខ្លាចថាហួសពេលនោះទេ។

 

៧. សួរខ្លួនឯងថាអ្នកចង់ធ្វើអ្វីនាពេលអនាគត
អ្នកត្រូវតែសួរខ្លួនឯងនៅសំណួរនេះ នៅពេលដែលអ្នកមានអារម្មណ៍ថាខ្ជិល។ នៅពេលដែលអ្នករំលឹកពីសំណួរនេះ ខ្លួនអ្នកប្រាកដចង់សំរេចនៅបំណងប្រាថ្នា នោះអ្នកនឹងបាត់អស់ភាពខ្ជិលច្រអូស។

 

៨. ត្រូវតែមានគម្រោងទុកជាមុន
ពេលដែលអ្នកដែលមានអារម្មណ៍ថាខ្ជិល ព្រោះថាអ្នកមិនដឹងគួរចាប់ផ្ដើមពីចំណុចណាទៅ។ ដូច្នេះត្រូវតែគ្រោងទុកជាមុននៅកិច្ចការទាំងឡាយ។

 

៩. ផ្ដល់រង្វាន់ដល់ខ្លួនឯង
អ្នកគ្រប់គ្នាធ្វើការដើម្បីទទួលបានលាភសក្ការៈនៅពេលក្រោយ។ ដូច្នេះហើយអ្នកគួរតែផ្ដល់រង្វាន់ដល់ខ្លួនឯងខ្លះ នោះអ្នកប្រាកដជាមិនមានអារម្មណ៍ថាខ្ជិលនោះទេ៕

error: Content is protected !!