kalib9

នារីជប៉ុនម្នាក់ និយមចូលចិត្តតែងខ្លួនបែបប្លែកៗ បង្ហាញប្រាប់ពីមូលហេតុរកចំណូល ១ម៉ោងបាន ២,០០០ដុល្លារ

ជប៉ុន៖ កញ្ញា Enako ជនជាតិជប៉ុន គឺជាតារានិយមស្លៀកពាក់ចម្លែកៗ ដូចតុក្កតាក្នុងរឿងគំនូរជីវចល ដែលអាចរកប្រាក់ចំណូលបានប្រហែល ២,០០០ដុល្លារអាមេរិក ក្នុងមួយម៉ោង តាមរយៈការអួតបង្ហាញរូបរាងដ៏ទាក់ទាញ ជាមួយនឹងឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាតជាច្រើន។

កញ្ញា Enako

កញ្ញាស្រស់ស្អាត វ័យ២៤ឆ្នាំ ដែលមានអ្នកតាមដាននៅក្នុងបណ្តាញសង្គមយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានឲ្យដឹងថា កាលពី២ឆ្នាំមុន ប្រាក់ចំណូលជាប្រចាំរបស់កញ្ញាគឺ ប្រហែល ៩,២៨០ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយខែ។

នៅក្នុងបទសម្ភាសន៍ ជាមួយនឹងកម្មវិធីទូរទស្សន៍ដ៏ល្បីមួយ ស្រីស្រស់រូបនេះបាននិយាយថា ក្រៅពីផលវិបាកក្នុងការបង្កើនចំនួននៃអ្នកគាំទ្រនោះ នាងក៏ត្រូវមានការប្រកួតប្រជែងជាមួយក្មេងៗ ជំនាន់ក្រោយផងដែរ។

នាងបានសង្កត់ធ្ងន់ថា ខណៈដែលនាងកំពុងទទួលបានការគាំទ្រ ក្នុងនាមជាតារា ដែលចូលចិត្តតែងខ្លួនប្លែកៗបែបនេះ  ប្រាក់ចំណូលរបស់នាងក៏បានធ្លាក់ចុះ ដោយសារតែ មានដៃគូប្រកួតប្រជែងថ្មីៗជាច្រើន។

គួរបញ្ជាក់ថា នៅពេលមានកម្មវិធីម្តងៗ កញ្ញា Enako ត្រូវបានគេជួលឲ្យធ្វើជាតារាម៉ូដែល ប្រចាំក្រុមហ៊ុនណាមួយ ដែលនាងបានទាក់ទាញអតិថិជនរាប់ពាន់អ្នក ឲ្យតម្រង់ជួរនៅពីមុខស្តង់លក់ទំនិញ របស់ក្រុមហ៊ុននោះតែម្តង។

ក្រៅពីនេះ នាងក៏ជាតារាបង្ហាញម៉ូតទូទៅ ដែលបានទាក់ទាញជាងថតរូបជំនាញៗជាច្រើន ឲ្យចុះឈ្មោះ ដើម្បីថតរូបរបស់នាងផងដែរ។

គ្រាន់តែសកម្មភាពទាំងនេះ និងសកម្មភាពផ្សេងៗទៀត ក្នុងនាមជាតារាតែងខ្លួនប្លែកៗនោះ កញ្ញា Enako បានអះអាងថា នាងអាចរកប្រាក់ចំណូលបាន ជាង៩ម៉ឺនដុល្លារអាមេរិក កាលពីខែធ្នូកន្លងទៅនេះ។

ដោយសារតែ ប្រជាប្រិយភាព និងការគាំទ្រចេះតែកើនឡើង កញ្ញា Enako ក៏ចាប់ផ្តើមទទួលសេវាកម្ម Live វីដេអូ ដល់អតិថិជនរបស់នាងផងដែរ។ តាមរយៈការ Live នេះ ក្នុងមួយម៉ោង នាងអាចរកចំណូលបានប្រហែល ១,៨៥៦ដុល្លារអាមេរិក ទៅតាមចំនួននៃអ្នកចូលមើល។

ក្រៅពីសកម្មភាពទាំងនេះ កញ្ញាដ៏ស្រស់ស្អាតរូបនេះ ក៏មានជំនួញផ្ទាល់ខ្លួនដែរ គឺលក់ខ្នើយកើយ ដែលមានរូបនាងនៅលើនោះតែម្តង។ ជំនួញមួយនេះ ក៏បានរកប្រាក់ចំណូលឲ្យនាងច្រើនមិនធម្មតាដែរ ៕

សូមទស្សនារូបភាពបន្ថែមទៀតនៅខាងក្រោម៖

ប្រភព៖ khmerload