kalib9

ធ្លាយវីដេអូពីកាមេរ៉ាសុវត្ថិភាព សាស្រ្តាចារ្យបែកគំនិត ចាប់ថើបសិស្សខ្លួនឯង កំពុងកក្រើកពេញបណ្តាញសង្គម (មានវីដេអូ)

បរទេស៖ ផ្ទុះរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើល និងធ្វើឲ្យមហាជនហួសចិត្តជាខ្លាំង ជាមួយនឹងអំពីប្រាសចាក របស់សាស្រ្តាចារ្យមួយរូប ដែលបានប្រព្រឹត្តខុសសីសធម៌ ចាប់បង្ខំសិស្សស្រីថើបជាច្រើនលើក នៅក្នុងថ្នាក់រៀន ព្រមទាំងឲ្យលុយនាងមួយចំនួនថែមទៀតផង។

គួរឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងសាកលវិទ្យាល័យ Gabriel Rene Moreno ក្នុងប្រទេស Bolivia។ យ៉ាងណាមិញ តាមរយៈវីដេអូដែលបានផ្តិតចេញពីកាមេរ៉ាសុវត្ថិភាពខាងក្រោមនេះ បានឲ្យឃើញថា ខណៈសាស្រ្តាចារ្យរូបនេះ កំពុងឈរបង្រៀនសិស្សស្រីរងគ្រោះសុខៗ ស្រាប់តែបែកគំនិត ងាកមកចាប់ទាញមុខនាងថើបទាំងបង្ខំ ស្របពេលដែលនាងក៏បាន ព្យាយាមរុញបុរសរូបនេះឲ្យចេញឆ្ងាយ ព្រមទាំងព្យាមយាមសម្របសម្រួលអារម្មណ៍ របស់ខ្លួនផងដែរ។

សាស្រ្តាចារ្យបែកគំនិត ចាប់ថើបសិស្សខ្លួនឯង
ប៉ុន្តែមិនថាយ៉ាងណា មិនទាន់បានប៉ុន្មានផង បុរសរូបនេះក៏បានចាប់នាងថើបជាលើកទៅពីរ ព្រមទាំងទាញកាបូបលុយរបស់ខ្លួន ដកលុយឲ្យនាងមួយចំនួនថែមទៀតផង។ ក្នុងនោះគេក៏សង្កេតឃើញថា នារីសិស្សសាលារងគ្រោះ ក៏បានលើកដៃជូតទឹកភ្នែក រួចក៏ទទួលលុយពីសាស្រ្តាចារ្យរូបនោះផងដែរ។

បន្ថែមពីនេះទៅទៀត ខណៈសាស្រ្តាចារ្យរូបនោះ បម្រុងដើរចេញបន្ទប់ទៅហើយ ក៏ស្រាប់តែងាកមកចាប់នាងថើបនាងជាលើកទៅ៣ទៀត ដែលទង្វើដ៏អសីលធម៌របស់សាស្រ្តាចារ្យរូបនេះ កំពុងក្លាយជាប្រធានបទក្តៅយ៉ាងក្តៅគគុក នៅលើបណ្តាញសង្គម ដែលជាពិសេសនោះ ទទួលបានការប្រមាថរិះគន់យ៉ាងច្រើន ពីបណ្តាមហាជន។

លើសពីនេះទៅទៀតនោះ មហាជនក៏សង្ឃឹមថា វីដេអូមួយនេះនឹងបង្ហាញទៅកាន់សង្គម ដើម្បីបញ្ឈប់សកម្មភាពអំពើអាក្រក់ទាំងនេះ នៅពេលអនាគតផងដែរ៕

សាស្រ្តាចារ្យបែកគំនិត ចាប់ថើបសិស្សខ្លួនឯង

ប្រភព៖ khmerload