kalib9

អាណិតខ្លោចចិត្ត! សកម្មភាពរៀនដើរលើកដំបូង របស់កុមារពិការដៃជើងទាំងសងខាង ធ្វើឲ្យអ្នកទស្សនាទប់ទឹកភ្នែកសឹងមិនជាប់ (មានវីដេអូ)

បរទេស៖ ដោយសារជំងឺម្យ៉ាងហៅថា Amelia-phocomelia កុមារា Camden Whiddon បានចាប់កំណើតមក ដោយគ្មានដៃ និងជើងទាំងសងខាងដូចវាគ្មិនលោក Nick Vujicic យ៉ាងអ៊ីចឹង។

អ្នកនាង Katie Whiddon និងលោក Cole Greene បានដឹងពីស្ថានភាពដ៏អាក្រក់នេះ តាំងតែពីគេពរពោះបាន១៨សប្តាហ៍មកម្ល៉េះ។ បើទោះបីជានេះ គឺជាព័ត៌មានដ៏អាក្រក់ក៏ដោយ  ប្តីប្រពន្ធមួយគូនេះនៅតែសន្យាថានឹងស្រឡាញ់កូនប្រុសរបស់ពួកគេឲ្យបានច្រើន ទោះបីជាគេមានរូបរាងបែបណា និងត្រូវជួបទុក្ខលំបាកខ្លាំងប៉ុណ្ណា ពេលចិញ្ចឹមគេក៏ដោយ។

អ្នកនាង Katie បាននិយាយថា៖

“ពីដំបូង នៅពេលដែលខ្ញុំបានដឹងថា កូនប្រុសរបស់ខ្ញុំនឹងគ្មានដៃ-ជើង ខ្ញុំគិតថាគេនឹងដូចជាបន្លែយ៉ាងអ៊ីចឹង… ខ្ញុំមិនដឹងថាខ្ញុំត្រូវរំពឹងអ្វីនោះទេ។ ពេលនោះខ្ញុំទើបមានអាយុ ១៩ឆ្នាំប៉ុណ្ណោះ។ ខ្ញុំមិនដឹងថា ខ្ញុំនឹងអាចធ្វើបានល្អគ្រប់គ្រាន់សម្រាប់គេដែរឬអត់ទេ?”

ប៉ុន្តែអ្វីៗប្រែជាល្អជាងការរំពឹងទុករបស់គូស្នេហ៍មួយគូនេះ។ នៅពេលដែល កុមារា Camden បានចាប់កំណើតទាំងពិការដៃ-ជើងនោះ គេគឺជាក្មេងប្រុសតូចមួយរូប ដែលមានជីវិតពេញដោយភាពរីករាយ។

អ្នកនាង Katie បានបន្ថែមថា៖

“នៅពេលដែល Camden មានអាយុប្រហែល២ខែ ខ្ញុំបានដាក់គេឲ្យដេកនៅលើគ្រែ… ខ្ញុំឃើញគេពីកន្ទុយភ្នែករបស់ខ្ញុំ ដែលគេកំពុងវាយប្រដាប់លេងដោយដៃរបស់គេ។ ខ្ញុំក៏ចាប់ផ្តើមយំ ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះវាអាចបញ្ជាក់បានថា Camden នឹងអាចធ្វើរឿងជាច្រើនដោយខ្លួនឯង”។

នៅពេលដែល កុមារា Camden បានចាប់កំណើត គេគឺជាក្មេងប្រុសតូចមួយរូប ដែលមានជីវិតពេញដោយភាពរីករាយ

រឿងមួយ ដែលជាទុក្ខលំបាករបស់គ្រួសារមួយនេះគឺ ពួកគេត្រូវពរ Camden ជានិច្ច ទោះបីជាគេមានអាយុ៤ឆ្នាំហើយក៏ដោយ ដោយសារតែ Camden មិនអាចដើរបាន។ ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរនៅពេលដែលក្មេងប្រុសតូចនេះ រៀនដើរជាលើកដំបូង។

ពិតណាស់! វាពិតជាលំបាកសម្រាប់គេ ដោយសារគេគ្មានជើងទាំងពីរ ហើយថែមទាំងគ្មានដៃ ដើម្បីទប់លំនឹងខ្លួនថែមទៀតផង។

គួរឲ្យត្រេកអរ! Camden មិនត្រឹមតែធ្វើឲ្យឪពុកម្តាយរបស់គេរំភើបដល់ស្រក់ទឹកភ្នែកប៉ុណ្ណោះទេ គេថែមទាំងធ្វើឲ្យពិភពលោកទាំងមូលរីករាយជាមួយការប្រឹងប្រែងរបស់គេផងដែរ ដោយសារគេពិតជាអាចដើរបានដោយជោគជ័យមែន។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ Camden ក៏បានរៀនលេងទាត់បាល់ផងដែរ។ ឡូយណាស់មែនទេ?

ៗនេះ Camden ក៏បានរៀនលេងទាត់បាល់ផងដែរ

អ្នកនាង Katie សង្ឃឹមថា នៅថ្ងៃណាមួយ Camden នឹងក្លាយជាវាគ្មិនដែលអាចនិយាយលើកទឹកចិត្តមនុស្សគ្រប់គ្នា ជាមួយភាពវ័យឆ្លាត និងការតាំងចិត្តខ្ពស់ ដូចជា Nick យ៉ាងអ៊ីចឹង៕

សូមទស្សនាវីដេអូរៀនដើរដំបូងរបស់ Camden នៅខាងក្រោមនេះ៖

អ្នកនាង Katie សង្ឃឹមថា នៅថ្ងៃណាមួយ Camden នឹងក្លាយជាវាគ្មិនដែលអាចនិយាយលើកទឹកចិត្តមនុស្សគ្រប់គ្នា ដូចជា Nick យ៉ាងអ៊ីចឹង

ប្រភព៖ khmerload