kalib9

សុបិន្តទាំង ៩ ប្រភេទ របស់​ជនជាតិ​ចិន​សម័យ​បុរាណ ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង!

ដោយយោងតាមសាច់រឿងក្នុងសុបិន្ត និង មូលហេតុដែលនាំអោយមានការយល់សុបិន្ត ជនជាតិចិនជំនាន់ដើមបែងចែកការយល់សុបិន្តជាច្រើនផ្នែក ដែលមានដូចរៀបរាប់ខាងក្រោមនេះ៖

1. សុបិន្តឆុត (Straight Dreams)
ជាប្រភេទសុបិន្តម្យ៉ាងដែល នឹងនាំអ្នកអោយជួប ឬឃើញ នូវតួអង្គ និង វត្ថុដែលអ្នកបានសុបិន្តកាលពីពេលយប់ ។ ឧទាហរណ៍៖ អ្នកយល់សុបិន្តឃើញមិត្តរបស់អ្នកយប់ម៊ិញ ស្រាប់តែព្រឹកឡើងអ្នកក៏បានជួបមិត្តអ្នក ។

2. សុបិន្តដែលផ្ទុយពីការពិត (Contrary Dreams)
ជាប្រភេទសុបិន្តដែលខុសពីការពិតទាំងស្រុង ។ សុបិន្តប្រភេទនេះកើតឡើងអាស្រ័យតាមមនុស្ស និង វាសនារបស់គាត់ ។

3. សុបិន្តបែបរីករាយ (Happy Dreams)
ដោយសារអ្នកមានរឿងសប្យាយចិត្តជាច្រើនក្នុងចិត្ន នោះពេលយប់ឡើងអ្នកក៏សុបិន្តពីអ្វីៗដែលសប្បាយ ថែមទាំងពេលខ្លះអ្នកញញឹម រឺសើចក្នុងពេលកំពុងយល់សុបិន្តនោះទៀតផង ។

4. សុបិន្តបែបនឹកនរណាម្នាក់ (Missing Dreams)
ការយល់សុបិន្តបៀបនេះគឺបន្តាលមកពីការនឹករលឹកពីអ្នកណាម្នាក់ខ្លាំង រហូតកើតជាអារម្មណ៍ពាំនាំទៅជាការយល់សុបិន្តពីអ្នកនោះ ។

5. សុបិន្តបែបនិមិត្ត (Symbolizing Dreams)
សុបិន្តដែលមិនបញ្ជាក់ពីការពិតត្រង់ៗ នោះទេ គឺវាហាក់ដូចជាប្រស្នាមួយដែលអ្នកត្រូវស្រាយ រឺ បកស្រាយបានអាចយល់ពីសុបិន្តនោះបាន ។ ឧទាហរណ៍ ថាអ្នកសុបិន្តឃើញថាខ្លួនអ្នកទៅដល់ជើងមេឃ ដែលជាទូទៅមិនមែនជារឿងដែលអាចទៅរួចនោះទេ ។ សុបិន្តនេះមានន័យថា មេឃជាសញ្ញានិមិត្តមួយបង្ហាញនូវភាពអង់អាច និង ថ្លៃថ្នូររបស់អ្នក ។

6. សុបិន្តពេលគេង (Sleeping Dreams)
ជាការសុបិន្តដែលស្តែងចេញដូចអ្វីដែលអ្នកបាននិយាយ ឃើញ និង បានធ្វើពេលអ្នកមិនទាន់គេង ។

7. សុបិន្តបែបស្រមើស្រម៉ៃ (Temperament Dreams)
សុបិន្តបែបនេះស្តែងចេញជារូបនិមិត្តផ្សេងៗ ដែលផុសឡើងតាមចារិកអ្នក និង ការស្រម៉ៃផ្សេងៗ របស់អ្នក ។

8. សុបិន្តហេតុ (Borrowing Dreams)
សុបិន្តប្រភេទនេះនឹងអោយអ្នកឃើញ ទេវតា រឺដូនតាអ្នកដែលលេចរូបឡើងប្រាប់នូវហេតុល្អ ឬអាក្រក់ មហន្តរាយ រឺ ការរីករាយណាមួយអោយបានដឹងមុន ។

9. សុបិន្តឃើញខ្មោច (Ghost Dreams)
ជាប្រភេទសុបិន្តដែលអ្នកមានការភ័យខ្លាយដោយហេតុការផ្សេងគួរអោយរន្ធត់ រឺក៏ឃើញខ្មោច ។ តាមចាស់បុរាណចិន គាត់ថាការយល់សុបិន្តបែបនេះកើតឡើងដោយសារការគេងមិនស្រួល រឺដោយសារមានជំងឺផ្សេងៗ ។

 

ប្រភពពី៖ Learning_fromyou_nexttime_proper_credit_required!

Faithful_earning_with_trusted_credit_attachment_alwaysbethe_BEST!

khmerluck