kalib9

ម៉ាក សែនសូនីតា បង្អួត​សម្រស់​ ក្នុង​ឈុត​ប៊ីគីនី លើ​ទឹកដី​ហ្វីលីពីន!

(ភ្នំពេញ)៖ តារាសម្តែងស្រី សម្រស់បានដូចផ្ការីកគ្រប់រដូវ ម៉ាក សែនសូនីតា ដែលទស្សនិកជនតែងតែហៅថា កញ្ញា តូតា បន្ទាប់ពីមានពេលទំនេរ ពីការងារសិល្បៈ ក្នុងការថតខ្សែភាពយន្តល្បីជាច្រើនរឿងហើយនោះ ថ្មីៗនេះ នាងបានយកពីទំនេរ ទៅសំរាកលំហែកាយ នៅលើទឹកដីប្រទេសហ្វីលីពីន ខណៈក្នុងគណនីហ្វេសប៊ុករបស់នាង បានបង្ហោះរូបភាពគួរឲ្យស្រឡាញ់ សិចស៊ីក្នុងឈុតប៊ីគីនី ជាច្រើនសន្លឹក ធ្វើឲ្យទស្សនិកជនមើលហើយ គួរឲ្យក្នាញ់តែម្តង។

ជាការកត់សម្គាល់ គេសង្កេតឃើញថា នេះមិនមែនជាលើកទី១ទេ ដែលតារាសម្តែងរូបស្រស់ តូតា បង្ហាញរាងបង្អួតសម្រស់នៅក្នុងឈុតប៊ីគីនី ហើយជារឿយៗ តូតា តែងចំណាយពេលដើរលំហែរនៅតាមតំបន់ទេសចរណ៍នានា មិនថាក្នុងប្រទេស ឬក្រៅប្រទេសនោះទេ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ តូតា បានទៅលំហែកាយនៅប្រទេសហ្វីលីពីន ដោយនាងបានបង្អួតរូបរាងដ៏គួរឲ្យក្នាញ់ ជាមួយនឹងសម្រស់ពីធម្មជាតិ ក្នុងឈុតប៊ីគីនីពណ៌ខៀវស្រស់ នៅប្រទេសហ្វីលីពីន។

យ៉ាងណាមិញ ជាមួយនឹងការទម្លាយពីសកម្មភាព ដំណើរកំសាន្តពីសំណាក់ តារាសម្តែង តូតា ក៏មានទស្សនិកជនមួយចំនួន បញ្ចេញថា តារាស្រីរូបនេះ មានសម្រស់មិនចាញ់តារាបរទេសនោះទេ ខណៈការតុបតែងខ្លួនរបស់នាង ហាក់មិនខ្វល់ពីការរិះគន់របស់មហាជន។ ជាមួយគ្នានេះ តូតា ក៏ត្រូវបានមហាជនដឹងថា ទំនាក់ទំនងស្នេហារបស់នាង ជាមួយនឹងគូស្នេហ៍ ហាក់បើកចំហរបន្តិចម្តងៗ ខណៈដំណើរកំសាន្តមួយនេះ មហាជនដឹងថា នាងទៅជាមួយនឹងក្រុមគ្រួសារ និងគូស្នេហ៍របស់នាងផងដែរ៕

























ប្រភព៖ khmertalking