kalib9

ធ្លាយដំណឹង​ច្បាស់ការណ៍! ​ មាស សុខសោភា​ បញ្ចប់កិច្ចសន្យា​នៅផលិតកម្ម ​ថោន ត្រៀមវេច​បង្វេច ហក់ចូលរស្មី​ហង្សមាស ក្រោយឱកាស​បុណ្យចូល​ឆ្នាំថ្មី!

(ភ្នំពេញ)៖ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម ថោន អ្នកនាង មាស សុខសោភា បន្ទាប់ពីដល់ពេលកំណត់អស់កិច្ចសន្យាក្នុងផលិតកម្មថោនហើយនោះ នាងត្រូវបានគេដឹងថា កំពុងប្រុងជើង ហក់ចូលផលិតកម្មហង្សមាស ខណៈបច្ចុប្បន្ននេះ មាស សុខសោភា កំពុងខំធ្វើការងារ ដែលសេសសល់ទឹកចុងក្រោយឲ្យរួចរាល់ជូនផលិតកម្មថោន នៅមុនឱកាសចូលឆ្នាំថ្មីនេះ។

យ៉ាងណាមិញ បើតាមប្រភពផ្លូវការពីផលិតកម្មថោន និងហង្សមាស ដែលស្និទ្ធនឹងតារាស្រី មាស សុខសោភា បានអះអាងថា មាស សុខសោភា បានត្រៀមចុះកុងត្រាជាមួយនឹងផលិតកម្មហង្សមាសរួចហើយ ដោយនាងត្រូវបាន ខាងផលិតកម្មហង្សមាស ពន្យារពេលឲ្យចម្រៀងរបស់នាង នឹងចេញនៅក្រោយបុណ្យចូលឆ្នាំខ្មែរ ព្រោះសព្វថ្ងៃ មាស សុខសោភា មានចម្រៀងមួយចំនួន ដែលជាប្រភេទបទចម្រៀងរាំវង់ រាំក្បាច់ និងកន្ទ្រឹម កំពុងសម្រុកថត និងសម្តែងផង សម្រាប់ធ្វើជាកាដូចុងក្រោយជូនផលិតកម្ម ថោន។

ជាមួយនឹងការប្តូរផលិតកម្មនេះផងដែរ អ្នកនាង មាស សុខសោភា ត្រូវបានគេដឹងថា ដោយសារតែនាងបានសំឡឹងឃើញថា ខាងផលិតកម្មហង្សមាស កំពុងមានសក្កានុពល អាចលើករូបនាងឲ្យមានប្រជាប្រិយភាពល្អជាងគេ ដើម្បីជាភាពងាយស្រួលហក់ឡើងតម្លៃខ្លួន ពេលចេញច្រៀងខាងក្រៅ ខណៈបច្ចុប្បន្ននេះ ហង្សមាស មានទូរទស្សន៍ដូចគ្នា គឺងាយស្រួលចេញសម្តែងក្នុងស្ថានីយផង និងច្រៀងតាមខេត្តចុងសប្តាហ៍ផង។

បើតាមប្រភពដដែលបានបន្តទម្លាយថា អ្នកនាង មាស សុខសោភា ពិតជាបានចុះកុងត្រាជាមួយនឹងផលិតកម្មហង្សមាសពិតប្រាកដមែន ដោយខាងហង្សមាសបានព្យាយាមលាក់បាំងរឿងនេះ មិនឲ្យធ្លាយចេញទៅក្រៅទេ ប៉ុន្តែរឿងនេះនៅតែលាក់មិនជិត។ ជាមួយគ្នានេះ ខាងទស្សនិកជនជាច្រើន បានខ្សឹបថា ហង្សមាស កំពុងតែប្រមូលផ្ដុំដោយតារាល្បីៗ តែយ៉ាងណា ក៏មានតារាចម្រៀងក្នុងផលិតកម្មខ្លួនមួយចំនួន ក៏កំពុងតែត្រៀមដើរចេញដូចគ្នា ពេលចប់កុងត្រា ព្រោះមិនមានចម្រៀង និងហាក់មិនអើពើតែម្តង។

គួរបញ្ជាក់ថា បទចម្រៀងដែល មាស សុខសោភា កំពុងខិតខំបំពេញ ជូនជាការដូចុងក្រោយឲ្យផលិតថោននោះ រួមមាន បទ «ឲ្យអត់ស្រលះទៅ» ច្រៀងផ្តោះផ្តងជាមួយលោក ខេម បទ «អួតទាំងបង អួតទាំងប្អូន» ច្រៀងជាក្រុមមាន មាស សុខសោភា ចេន សាយចៃ ឃុងឃុយ និងលោក ខេម ដែលបទចម្រៀងទាំងនោះ គឺផលិតកម្មត្រៀមចាក់ផ្សាយពិធីបុណ្យចូលឆ្នាំខ្មែរ៕





















ប្រភព៖ khmertalking