kalib9

ញាក់សាច់ ! អ្នកគ្រូក្រមុំម្នាក់ ស្រស់ស្អាតមិនចាញ់តារា អ្នកលេងហ្វេសប៊ុកលាន់មាត់ថាស្អាតគ្រប់គ្នា (មានវីដេអូ)

ថៃ៖ អ្នកគ្រូក្រមុំម្នាក់ជាគ្រូដែលស្អាតបំផុតនៅប្រទេសថៃ ដែលអ្នកលេងបណ្ដាញសង្គមធ្វើការចែករំលែកបន្តគ្នាយ៉ាងកក្រើកតែម្ដង ហើយអ្នកលេងហ្វេសប៊ុកថាអ្នកគ្រូលេងខ្លួនដូចតួកូរ៉េ ប៉ុន្ដែអ្នកគ្រូទៅបង្រៀនសិស្សម្ដងៗស្លៀកពាក់បែបសុភាពគួរឲ្យស្រលាញ់ណាស់។

 

 

អ្នកគ្រូ ឌៀរ៍ មានវ័យ ២៨ឆ្នាំ បង្រៀននៅមហាវិទ្យាល័យក្រុងថេប បានឲ្យដឹងថា៖ “ខ្លួនមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលរូបភាពរបស់ខ្លួនបានបង្ហោះទៅលើបណ្ដាញសង្គមានការស៊ែរយ៉ាងច្រើនហើយមានអ្នកមកចុច Follow ក្នុង IG រាប់ម៉ឺននាក់ផងដែរ ហើយក៏មិននឹកស្មានថាខ្លួនត្រឹមជាគ្រូបង្រៀនធម្មតាម្នាក់ បានធ្វើឲ្យអ្នកលេងសង្គមហ្វេសប៊ុកក៏ដូចជាអ៊ីនស្តាក្រាម ចាប់អារម្មណ៍ដល់ថ្នាក់ហ្នឹងសោះ ។

 

 

ដោយកន្លងមកក៏មានអ្នកសារព័ត៌មានមកសម្ភាសផងដែរតែក៏មិនល្បីដូចបច្ចុប្បន្ននេះទេ។អ្នកគ្រូស្រស់ស្អាតបានបន្តឲ្យដឹងទៀតថា៖ ”នៅពេលទៅបង្រៀនកូនសិស្សម្ដងៗមានសិស្សដទៃទៀតជាច្រើនតែងតែឆ្ងល់ថាជាតារាកូរ៉ែមែន? ។ចំណែកកូនសិស្សស្រីច្រើនភាគច្រើនមកលួចសួរពីអាថ៌កំបាំងនៃការថែរក្សាសម្រស់ ឯសិស្សប្រុសវិញតែងតែមកនិយាយលេង ឬសុំថតរូបជាមួយនៅក្រៅម៉ោងសិក្សា។

 

 

ទោះជាយ៉ាងណាអ្នកគ្រូស្អាតបានបញ្ជាក់ទៀតថា ចំពោះរឿងតុបតែងខ្លួនវិញនៅពេលដែលទៅបង្រៀនសិស្សម្ដងៗអ្នកគ្រូស្លៀកពាក់សុភាពសមរម្យទៅតាមច្បាប់របស់វិទ្យាល័យកំណត់ចំណែកការស្លៀកពាក់លេងខ្លួនស៊ីវិល័យផ្សេងៗភាគច្រើនជារូបភាពថតនៅក្រៅម៉ោងការងារ តែអ្នកគ្រូព្រមទទួលស្គាល់ថាជាមនុស្សចូលចិត្តហ្វេសិន។

 

 

ជាចុងក្រោយនេះអ្នកគ្រូក៏សូមអរគុណដល់ហ្វេនៗទាំងអស់គ្នាដែលបានFollow និងបានផ្ដល់កម្លាំងចិត្ត ដោយខ្លួនមានអារម្មណ៍រំភើបរីករាយយ៉ាងក្រៃលែង។

 

 

error: Content is protected !!