kalib9

នេះគឺស្នេហាពិត! បុរសម្នាក់គ្មានប្រាក់ជាប់ខ្លួន រស់នៅក្នុងខ្ទមតូចមួយ ប៉ុន្ដែគាត់បែរជាទទួលបានរង្វាន់ដ៏អស្ចារ្យ ពីមនុស្សស្រីម្នាក់នេះ!!

ស៊ីវចាង (Xiao Zhang) និង ស៊ីវចាវ (Xiao Zhao) ពីរនាក់គូស្នេហ៍ ជាអ្នករស់នៅក្នុងខេត្តជាំងស៊ូ ពួកគេទាំងពីរបានផ្លាស់ទីលំនៅមកខេត្តចេជាំង ទោះបីគ្មានប្រាក់ តែរាល់ថ្ងៃអ្នកទាំងពីររស់នៅយ៉ាងមានសេចក្ដីសុខ មិនដែលធ្វើឲ្យក្ដីស្នេហារបស់អ្នកទាំងពីរមានបញ្ហាប្រះឆាគ្នាឡើយ។នៅក្នុងគ្រាដែលលំបាកបំផុត អ្នកទាំងពីរមានប្រាក់ជាប់ខ្លួនមិនដល់១០០យ័នឡើយ ដោយមិនគ្រប់គ្រាន់សម្រាប់ការថ្លៃជួលបន្ទប់ រវាងពួកគាត់កំពុងស្វែងរកបន្ទប់ជួល ស៊ីវចាងក៏បានជួបគ្រោងឆ្អឹងរថយន្ដក្រុងមួយគ្រឿង គាត់បានចូលទៅនិយាយជាមួយថៅកែ សុំតថ្លៃហើយបានទិញយកមកក្នុងតម្លៃថោកបំផុត ក្រោយមកពួកគាត់បានយកទៅលាងសម្អាត ក្លាយជាផ្ទះរថយន្តតូចមួយខ្នង សូមទស្សនាខាងក្រោមនេះទាំងអស់គ្នាពីជីវិតរស់នៅរបស់ពួកគាត់ ពោរពេញទៅដោយភាពកក់ក្ដៅនិងមានសុភមង្គល ៖

ស៊ីវចាវកំពុងលាងឆ្នាំងនៅក្នុងផ្ទះបាយ។

ចំណែកការងារធ្ងន់ៗ លើកទឹក ជាតួនាទីរបស់ស៊ីវចាង។

ទោះបីគ្មានស្នួលហាលខោអាវ ប៉ុន្ដែពួកគាត់អាចធ្វើដោយខ្លួនឯងបាន ដោយយកខ្សែមកចងភ្ជាប់នឹងបង្គោល។

ក្រៅពីនេះ ក្នុងរថយន្ដមានទូរទស្សន៍ផងដែរ បើថ្ងៃណាមិនធ្វើការ ពេលទំនេរភាគច្រើនពួកគាត់តែងតែមើលទូរទស្សន៍ជាមួយគ្នា។

ស៊ីវចាវនាងជាភរិយាទាំងស្អាតទាំងពូកែ ក្រៅពីនេះនាងមានជំនាញពិសេសផងដែរក្នុងការដេរបាក់ទោះបីក្រប៉ុន្ដែអ្នកមានអាចច្រណែន។

ទោះបីជីវិតរស់នៅរបស់អ្នកទាំងពីរ អាចមិនល្អដូចអ្នកដទៃ ប៉ុន្ដែពួកគាត់ទាំងពីរមិនបានតូចចិត្តតូចថ្លើមអ្វីឡើយមានអារម្មណ៍ពេញចិត្តនូវអ្វីដែលខ្លួនមាន មិនចាំបាច់មានប្រាក់ច្រើននោះទេ សុំត្រឹមតែស្រលាញ់គ្នានិងទុកចិត្តគ្នា នៅក្បែរគ្នា បានឃើញស្នាមញញឹមគ្នាទៅវិញទៅមក ប៉ុណ្ណឹងគឺមានសេចក្ដីសុខទៅហើយ។ទាំងគូចាប់ដៃគ្នា ដោយទឹកមុខញញឹមយ៉ាងមានសេចក្ដីសុខ ខ្សែភ្នែកស៊ីវចាងសម្លឹងមើលភរិយា ពោរពេញទៅដោយក្ដីស្រលាញ់ ដោយប្រាប់ថា “ក្នុងខ្សែភ្នែករបស់ខ្ញុំ នាងជាភរិយាដែលស្អាតបំផុតក្នុងលោក ហើយនាងមនុស្សស្រីតែម្នាក់គត់ដែលខ្ញុំស្រលាញ់ជារៀងរហូត”។

 

កាន់តែទស្សនាកាន់តែកក់ក្ដៅ តើមានប៉ុន្មាននាក់ដែលព្រមលំបាកជាមួយគ្នា ព្រមនៅក្បែរគ្នាក្នុងថ្ងៃដែលគ្មានសល់អ្វី ចុងក្រោយនេះ សូមឲ្យអ្នកទាំងពីរមានសេចក្ដីសុខបែបនេះរហូតទៅ។