kalib9

ភាពឯកា គ្មានអ្វីគួរឱ្យខ្លាចនោះទេ តែវាបានធ្វើឱ្យយើងបានយល់កាន់តែច្បាស់

ពីជីវិតដែលត្រូវរស់នៅ ។ ភាពឯកា វាបានបង្រៀនឱ្យយើងកាន់តែរឹងមាំជាងមុន ភាពឯកា វាបានបង្រៀនឱ្យយើងកាន់តែ ស៊ាំនឹងជីវិតច្រើន បើអ្នកចេះវិភាគបែងចែក បើអ្នកជាម្ចាស់នៃភាពឯកា អ្នកនឹងដឹងថា ភាពឯកា ជាស្ពានដែលចម្លងយើងឱ្យទៅរកសេរីភាព តែបើអ្នកជាទាសករនៃភាពឯកា នោះថ្ងៃណាមួយភាពឯកា នឹងបញ្ជាឱ្យអ្នកស្លាប់ដោយគ្មានសល់តម្លៃ

សម្រាប់ជីវិតដែលអ្នកខំរស់តាំងពីបាតជើងក្រហមមក ។ មានមនុស្សជាច្រើនដែលតែងតែព្យាយាមជ្រៀតចូលទៅក្នុងជីវិតអ្នកផ្សេង ព្យាយាមអូសទាញមនុស្សដទៃឱ្យមកនៅក្បែរខ្លួន តែអ្វីៗម្តេចនឹងអាចស្របទៅតាមចិត្តយើងគ្រប់គ្នាបានទៅ បើគេមិននៅក្បែរ អ្នកក៏គួរតែមើលថែខ្លួនឯង ហើយខំយកពេលដែលទៅយកចិត្តអ្នកដទៃ ដើម្បីបង្រៀនខ្លួនឯងឱ្យស្គាល់ច្បាស់ និងចេះរស់នៅជាមួយខ្លួនឯងបានហើយ ជីវិតនេះគ្មាននរណាអាចមកកំដរយើងបានគ្រប់ពេលឡើយ ដែលក្រៅពីយើងខ្លួនឯងជាអ្នកបង្រៀនខ្លួនឯង ឱ្យចេះបែងចែក និងរស់នៅបានដោយខ្លួនឯង ។

ជាការពិត ពេលខ្លះ ខ្ញុំគិតថាខ្លួនឯងក៏ល្ងង់ណាស់ដែរ ដែលមានអ្នកនៅក្បែរហើយ តែខ្ញុំបែរជាព្យាយាមដើរចេញពីពួកគេ ខ្ញុំតែងតែផ្តាច់ទំនាក់ទំនងជាមួយមនុស្សមួយចំនួន ក៏ព្រោះតែចង់រស់នៅជាមួយភាពរឹងមាំដោយខ្លួនឯង ។ ក៏ព្រោះតែខ្ញុំស្គាល់ភាពឯកា ខ្ញុំគឺជាម្ចាស់នៃភាពឯកា ទើបធ្វើឱ្យខ្ញុំកាន់តែចូលចិត្តភាពស្ងប់ស្ងាត់ ខ្ញុំត្រូវការសេរីភាពសម្រាប់ខ្លួនឯងបែបនេះ ខ្ញុំក៏ចង់បង្រៀនមនុស្សមួយចំនួនឱ្យយល់ពីការបាត់បង់ ឱ្យគេព្រមទទួលយកភាពឯកា ក្នុងការរស់នៅជាមួយខ្លួនឯង ។

រក្សាសិទ្ធ និងផ្ដល់សិទិ្ធដោយ គំនិតល្អ IDEA LAOR

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.