kalib9

មនុស្សអច្ឆរិយៈទាំង១០ ដែលអ្នកគិតថាគ្មាននៅលើពិភពផែនដី!!

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ទស្សនាខ្សែភាពយន្ត Hollywood ហើយមែនទេ? យើងទាំងអស់គា្ននិងកោតសរសើរភ្លាមៗដល់វីរបុរសដែលជាតួឯងនៅក្នុងភាពយន្ត, ភាពស្ទាត់ជំនាញ និងវត្ថុជំនួយក្នុងការថត និងការកាត់តច្នៃប្រឌិតទៅវិញទេដែលធ្វើអោយពួគេក្លាយជាមនុស្សអស្ចារ្យ។ ប៉ុន្ដែចុះយ៉ាងណាវិញ ចំពោះមនុស្សដែលមិនបានលេចមុខនៅក្នុងខ្សែភាពយន្តប៉ុន្ដែនៅតែមានទេពកោសល្យ និងអំណាចនៃថាមពលខ្លាំងវិញ?

ដូច្នេះហើយក្រុមការងារគេហទំព័រ កាលីប៩ សូមបង្ហាញមនុស្សអស្ចារ្យចំនួន 10 នាក់ដែលសក្តសមនិងអាចក្លាយជាកំពូលវីរបុរសបាន។ ពួកគេមានអំណាចថាមពលដែលអាចធ្វើអ្វីដោយមនុស្សធម្មតាមិនអាចធ្វើបាន!

10. លោក Liew Thow Lin ជាមនុស្សមេដែក៖ គាត់គឺជាមនុស្សម្នាក់នៅក្នុងប្រវត្តិសាស្ត្រដែលត្រូវបានគេស្គាល់ដោយសារតែមានសមត្ថភាពដែនម៉ាញ៉េតិចដែលអាចឆក់យកដែកបាននោះគឺលោក Liew Thow Lin ។ បុរសជនជាតិចិននេះអាចឆក់វត្ថុលោហធាតុណាមួយទៅក្នុងខ្លួនរបស់គាត់។ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យបច្ចេកវិទ្យានៃប្រទេសម៉ាឡេស៊ីបានរកឃើញថាស្បែករបស់គាត់មានកម្រិតកកិតខ្ពស់ដែលផ្តល់ប្រសិទ្ធភាពស្រូបទាញ។

9. លោក Daniel Browning Smith -ជាមនុស្សបទបែនដូចកៅស៊ូ៖ គាត់ជាជនជាតិអាមេរិកនិងជាតារាសម្តែងទូរទស្សន៍ផង ជាពិធីករកំប្លែង កម្សាន្ត និងកីឡា គឺជាមនុស្សដែលមានភាពបត់បែនខ្លួនប្រាណបំផុតនៅលើពិភពលោកហើយកំណត់ត្រាពិភពលោកហ្គីណេសបានស្គាល់ច្បាស់ពីឈ្មោះរបស់គាត់។ ទេពកោសលរបស់គាត់បានផ្តល់អោយគាត់តាមរយៈជម្ងឺដែលហៅថាអេហ្ស៊ីសដុលអេសអេស (hyperhmobile Ehlers-Danlos syndrome) ដែលជាការផ្លាស់ប្តូរហ្សែន។ វាក៏អាចបង្កឱ្យមានការឈឺចាប់ធ្ងន់ធ្ងរដែរប៉ុន្តែដានីយ៉ែលមានសំណាងដោយសារជាករណីជំងឺស្រាល។

8. លោក Shi Liliang គាត់អាចរត់លើទឹក៖ ការរត់លើទឹកមិនមែនជារឿងលំបាកសម្រាប់លោក​ Shi Liliang ទេ។ ព្រះសង្ឃ Shaolin រូបនេះបានរត់ចម្ងាយ 125 ម៉ែត្រ (ជាង 400 ហ្វីត) នៅលើផ្ទៃទឹក និងបានទទួលកំណត់ត្រាពិភពលោកនៅឆ្នាំ 2015 ។ មើលទៅប្រៀបដូចជាខ្សែភាពយន្តកុងហ្វូរបស់អ្នកទសវត្សរ៍ទី 90 មែនទេ?

7. លោក Hai Ngoc មនុស្សមិនងងុយគេង៖ សម្រាប់បុរសម្នាក់នេះគាត់មិនបានញ៉ាំកាហ្វេទេ គាត់មិនគេងរយៈពេល 43 ឆ្នាំហើយ! លោកង៉ុកជាជនជាតិវៀតណាមកើតនៅឆ្នាំ 1942 និងទទួលរងនូវជំងឺមិនងងុយគេងធ្ងន់ធ្ងរ។ ប៉ុន្តែទោះបីជាគាត់មិនបានគេងក៏ដោយក៏គាត់នៅតែមានអារម្មណ៍ធម្មតា និងសតិបញ្ញាធម្មតា ហើយធ្វើការជារៀងរាល់ថ្ងៃ (ធ្វើការលើកធ្ងន់) ។

6. លោក Stephen Wiltshire កំពូលមនុស្សចងចាំ៖ លោក Stephen Wiltshire គឺជាស្ថាបត្យករជនជាតិអង់គ្លេសម្នាក់ ហើយគាត់មានភាពល្បីល្បាញនៅទូទាំងពិភពលោកដោយការចងចាំដ៏អស្ចារ្យរបស់គាត់។ គាត់អាចគូសបង្កើតទេសភាពថ្មីឡើងវិញបានបន្ទាប់ពីមើលក្នុងរយៈពេលខ្លី។ នៅពេលដែលគាត់នៅក្មេង គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានអ្វីដែលមនុស្សធម្មតាមិនមាន ហៅថា Savant ដោយធ្វើអោយគាត់មានភាពល្បីល្បាញ ហើយគេហៅគាត់ជាមនុស្ស “កំពូលមនុស្សចងចាំ” ។

5. លោក Rathakrishnan Velu – កំពូលមនុស្សធ្មេញដែក៖ កំណត់ត្រាពិភពលោកហ្គីណេសមួយទៀតគឺជារបស់ជនជាតិឥណ្ឌាម្នាក់នេះ។ គាត់បានទាញរថភ្លើង (មានទំងន់ 260,8 តោនឬ 574,964 ផោន) ជាមួយនឹងធ្មេញរបស់គាត់ដែលមានប្រវែង 4,2 ម៉ែត្រ (13 ហ្វីត 9 អ៊ីង) ។ ហើយប្រសិនបើអ្នកគិតថាវាមិនឆ្ងាយទេសូមសួរទៅកាន់ពេទ្យធ្មេញថាចម្ងាយប៉ុណ្ណឹងគ្រប់គ្រាន់ទេ?

4. លោក Wim Hof ​​- មនុស្សមិនចាញ់រងារ៖ ក្នុងរដូវរងារត្រជាក់យ៉ាងណាក៏មិនអាចធ្វើអ្វីនៅលើបុរសម្នាក់នេះដែរ គាត់មានអារម្មណ៍ក្រជាក់ស្រួលទៅវិញ។ គាត់គឺជាអ្នកនិពន្ធនៃ Wim Hof Method ឫសគល់ក្នុងការរៀបចំខាងផ្លូវចិត្ត និងរូបកាយ និងការហ្វឹកហាត់សម្រាប់ការទប់ទល់នឹងសីតុណ្ហភាព។ ហើយឥឡូវនេះគាត់ថែមទាំងឡើងភ្នំជាមួយនឹងក្រុមអ្នកដើរតាមគាត់ទៀតផង។ គាត់ហាក់ដូចជាមនុស្សម្នាក់ដែលមានភាពខ្លាំងខាងវិញ្ញាណ។

3. លោក Ben Underwood – មនុស្សប្រជៀវ (Batman)៖ Batman ពិតប្រាកដនេះបានកើតមកដោយមានជម្ងឺ Retinoblastoma ផ្ទួនៗដែលជាប្រភេទនៃជំងឺមហារីកនៅក្នុងភ្នែកទាំងពីររបស់គាត់។ កាលជាកូនក្មេងម្នាក់គាត់ឆាប់បាត់បង់សមត្ថភាពសំលឹងមើល។ បន្ទាប់មកម្ដាយរបស់គាត់បានកត់សម្គាល់ថាគាត់បានចាប់ផ្តើមបង្កើតសម្លេង “ចុច” ។ ម្តាយគាត់និយាយថា “គាត់បានលេងហ្គេមវីដេអូជិះកង់ជិះស្គីដើរលើដើមឈើនិងធ្វើអ្វីគ្រប់យ៉ាងដែលគាត់តែងតែធ្វើ។ គាត់បានប្រើអេកូពីការចុចដើម្បីរុករកក្នុងភាពងងឹត (ប្រៀបបាននិងមនុស្សនៅក្នុងរូងភ្នំ) ។

2. លោក Michel Lotito លោកហើរទាំងអស់៖ អ្នកសំភាសជនជាតិបារាំងរូបនេះអាចញ៉ាំអ្វីគ្រប់យ៉ាងដូចជាកៅស៊ូ ដែក និងកញ្ចក់។ គាត់ត្រូវបានគេស្គាល់ច្រើនបំផុតសម្រាប់ពេលដែលគាត់ញ៉ាំគ្រឿងយន្ត។ ប្រសិនបើអ្នកបានជួបបុរសម្នាក់នេះ គាត់គ្រាន់តែចង់ញ៉ាំអ្វីដែលគាតចង់តែប៉ុណ្ណោះ!

1. លោក Kevin Richardson  ស្និតដូចបងប្អូនជាមួយឆ្កែព្រៃ Hyenas៖ អ្នកប្រមាញ់សត្វនៅអាហ្រ្វិកខាងត្បូងបានធ្វើការយ៉ាងច្រើនជាមួយនឹងសត្វនៅទ្វីបអាហ្រ្វិកនេះ។ គាត់ត្រូវបានគេស្គាល់ភាគច្រើនដោយសារទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់គាត់ និងវិធីសាស្រ្តដែលគ្មានការភ័យខ្លាចក្នុងការដោះស្រាយជាមួយសត្វព្រៃសាហាវៗ។ អ្នកអាចមើលឃើញរូបគាត់នៅក្នុងរូបភាពដែលមានភាពស្និតស្នាលជាមួយឆ្កែព្រៃ hyenas ។

តើអ្នកធ្លាប់ស្គាល់មនុស្សខ្លាំងពូកែក្រៅពីក្នុងចំណោមពួកគេខាងលើឬទេ? តើពួកគាត់មានភាពអស្ចារ្យទេ សូមជួយស៊ែរចែករំលែងទៅកាន់មិត្តភក្តិរបស់អ្នកដើម្បីអោយគាត់បានដឹងផង!

ប្រែសម្រួលដោយ៖ បងយក្ស

ប្រភព៖ Brightside

Sponsored: