kalib9

បុគ្គលណាមិនចេះញញឹម មិនគួរបើកហាងលក់ដូរឡើយ

តម្លៃរបស់ការសើច=ញញឹម
១-ញញឹម! ជាការងារមួយមិនបាចចុះទុនក៏ប៉ុន្តែបានចំណេញច្រើ។

២-ញញឹម! គឺជាអំពើមួយ មិនធ្វើឱ្យក្រ ដែលអ្នកបញ្ជេញ, ប៉ុន្តែធ្វើឱ្យចំណេញដល់អ្នកដែលទទួលវា។

៣-អ្នកញញឹមម្នាក់!រីកស្រស់មួយរយៈពេលខ្លី,ប៉ុន្តែជួនកាលវាធ្វើឱ្យយើងចងចាំអស់មួយជីវិត។

៤-អ្នកមានស្តុកស្តម្ភដល់កម្រិតណា បើខ្វះការញញឹមក៏នៅតែក្រ។ ឯជនក្រៃក្រអន់ថយដល់កម្រិតទាបបំ
ផុត,តែសម្បូណ៍ក្នុងការញញឹមស្រស់ស្រាយ នោះស្មើនឹងមានទុន (ដូចជាទ្រព្យ) វាមិនចេះរីងស្ងួត។

៥-ស្នាមញញឹម! បង្គើតឱ្យមានសុភមង្គលក្នុងគ្រុមគ្រួសារ, គឺជាប្រភពនៃចិត្តក្លាហានក្នុងវិស័យពាណិជ្ចកម្មនិងសញ្ញាសម្កាល់របស់មនោសញ្ជេតនាមិត្តភ័ក្តិ។

៦-ការញញឹម!ជាសារជាតិប៉ូវបំប៉នដល់អ្នកនឿយហត់,គឺជាថ្ងៃរៀបរះចំពោះអ្នកធ្លាក់ទឹកចិត្ត ជាវិយោ ក្នុងរដូវរំហើយ របស់ជនមានទុក្ខកង្វល់ ហើយជាឱសថទិព្វ ពិធម្មជាតិសម្រាប់ព្យាបាលរោគខ្វាយខ្វល់។

៧-ស្នាមញញឹម!គ្នាននរណាទិញបាន មិនអាចសុំបានហើយជាពិសេសមិនអាចលួចបានដែរ។ ក៏ប៉ុន្តែយើងចេះតែរក្សាទុក នោះវាក៏គ្មានតម្លៃអ្វីដែរ, បើប្រើប្រាស់វាឱ្យខ្ចះខ្ចាយ “នោះ” តម្លៃរបស់វាគ្នានកំណត់ឡើយ។

៨-ម្លោះហើយនៅពេលណាអ្នកជួបប្រទះបុគ្គលនឿយហត់ម្នាក់ ដោយលែងមានកម្លាំងញញឹមសើចជាមួយអ្នកបាននោះ >> អ្នកត្រូវញញឹមទៅកាន់អ្នកនោះទៅ។ពីព្រោះថាបើអ្នកណាមួយ មិនអាចផ្តល់ស្នាមញញឹមទៅជូនដល់អ្នកដទៃ, អ្នកនោះពិតជាត្រូវការស្នាមញ
ញឹមស្រស់ស្រាយមួយជាងនរណាទាំងអស់………….


ប្រភពពី៖ Facebook