kalib9

គួរអានហើយ Share !!! ឆ្លូវ ថោះ រោង មមី មមែ រកា ច កុរ សម្បត្តិសេដ្ឋីនឹងមកដល់ឆាប់ៗនេះហើយ !!

គ្រូហោរាចិនទាយឆុត ឆ្លូវ ថោះ រោង មមី មមែ រកា ច កុរ បញ្ចីស្តេចទេវតាបើកហើយ សម្បត្តិសេដ្ឋីនឹងមកដល់ឆាប់ៗនេះហើយ !!!
បើតាមការទស្សន៍ទាយជើងលេខរបស់គ្រូហោរាចិនល្បីឈ្មោះម្នាក់ដែលពូកែខាងទាយឆុតនៅ ខែមិនាខាងមុខនេះបានអោយដឹងថាមានឆ្នាំចំនួន៨ (ឆ្លូវ ថោះ រោង មមី មមែ រកា ច កុរ )

ដែលមានដំណើររាសីខ្ពស់ត្រដែត ពោលគឺល្អឥតខ្ចោះហើយ ហើយអ្វីដែលអស្ចារ្យ   នោះគឺខែមិនាខាងមុខនេះជាខែស្តេចទេវតាបើកបញ្ចីហើយ សម្បត្តិសេដ្ឋីនឹងមានដល់ឆ្នាំទាំង៨ក្នុងពេលឆាប់ៗនេះហើយ សូមអនុមោទនាទទួលយកលាភជ័យ មហាសម្បត្តិនេះផងចុះ សាធុ សាធុ សាធុ ។

ដូចនេះហើយសូមបួងសួងដល់ទេវតាទ្រព្យនៅឋានលើជាន់ទី៩ ទេវតាទ្រព្យទាំង៣ និង បារមីវត្ថុស័ក្តសិទ្ធក្នុងលោក ទេវតាឆ្នាំថ្មី ទេវតារក្សាឆ្នាំទាំង ១២ តាមថែរក្សារអ្នក អោយទទួលបាននូវលាភសំណាងធំចូល! ឈ្នះអស់សត្រូវមកពីគ្រប់ទិសត្រូវរលាយសាបសូន្យ និង មានតែសុភមង្គលក្នុងក្រុមគ្រួសារ មានទ្រព្យសម្បត្តិហូរហៀរ មានលាភធំចូល!!! ហេងចូលហេង! សាធុ…សាធុ…សាធុ…

ខាងក្រោមនេះជាការទស្សន៍ទាយដំណើររាសីរបស់ឆ្នាំទាំង៨ក្នុងថ្ងៃនេះ ៖

 

ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។​ ខែមិនាខាងមុខនេះដួង​រាសី​របស់​លោក​អ្នក​មាន​ជោគ​មានជ័យ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គ្រាន់​គាប់ប្រសើរ​។​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​បញ្ហា​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់កាស​តែង​ឆាប់​ទទួលជោគជ័យ​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​កក់ក្តៅ​ចិត្ត​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅ​មុខ​ជា​និច្ច​៕

ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។​ ខែមិនាខាងមុខនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​អ្វី​មួយ​ពី​អ្នកដទៃ​តែង​ហុច​នូវ​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​ការ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀត​សោត​ក៏​ល្មម​គ្រាន់​ជា​ទី​កក់ក្តៅ​ផងដែរ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេល​នេះ​ត្រូវ​ចេះ​ទប់ស្កាត់​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​អាសន្ន​អន់ក្រ ណា​មួយ​នា​គ្រា​ខាងមុខ​៕

ឆ្នាំរោង ​រាសី​ខ្ពស់ត្រដែត​។​ ខែមិនាខាងមុខនេះ​ដួង​រាសី​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុង​ការសម្រេចចិត្ត ចរចា ការធ្វើ​កិច្ចសន្យា​ឬ​ការផ្លាស់ប្តូរ​កិច្ច​ការងារ​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​គ្រាន់​ជាទី​កក់ក្តៅ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុម​មនុស្ស​ជួយ​យកអាសារ​និង​គាំពារ​ជានិច្ច​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំមមី រាសី​ខ្ពស់ត្រដែត​។​ ខែមិនាខាងមុខនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​រឿង​សំខាន់​ឬ​ប្រកប​កិច្ចការ​ធំដុំ​អ្វី​មួយ​ផង​។​ ក្នុង​ថ្ងៃនេះ​ដែរ​លោក​អ្នក​អាច​បណ្តាក់​ទុន​រកស៊ី​មិន​ថា​តូចតាច​ឬ​ធំដុំ​ក្តី​គឺ​តែង​អាច​ហុច​នូវ​ផ្លែផ្កា​សមប្រកប​សឹងតែ​ទាំងអស់​។​ ក្នុង​ផ្ទះសម្បែង​បើ​មាន​ជម្លោះ​វិវាទ​ក្នុង​គ្រួសារ​ហើយ​លោកអ្នក​ចង់​ធ្វើ​ការដោះស្រាយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​ថែមទាំង​អាច​ប្រែ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​ ​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កំពុង​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។​ ខែមិនាខាងមុខនេះការប្រកប​ការងារ​ឃើញថា​មានការ​ជឿនលឿន​និង​ហុច​ផល​មកវិញ​គ្រាន់​ជា​ទី​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​ទោះ​លោក​អ្នក​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់បើ​និង​កំពុង​កើត​វា​លកាល​កុម្ព​ត្រជាក់ត្រជុំ​ណាស់ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​ ខែមិនាខាងមុខនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ឬ​ចរចា​បញ្ហា​អ្វី​មួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​មក​វិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម​ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មាន​តែ​ក្រុម​មនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​ចូរ​លោក​អ្នក​ធ្វើ​បុណ្យ​ដាក់​ទាន​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំច រាសី​ខ្ពស់ត្រដែត​។​ ខែមិនាខាងមុខនេះ​ដួង​រាសី​របស់​លោក​អ្នក​ល្អប្រសើរ​ហេតុនេះ​គប្បី​សម្រុក​ការងារ​តូច​ធំ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ផង​។​ ការរស់នៅ​មាន​ក្រុម​មនុស្ស​គាំទ្រ​ពី​សមត្ថភាព​លោកអ្នក​និង​ពិសេស​ក្រុម​អ្នក​នៅ​លីវ​តែង​មាន​ភេទ​ផ្ទុយ​គ្នា​មក​ទំនាក់ទំនង​ថែមទៀត​។​នៅ​ថ្ងៃនេះ​ដែរ​មិន​ថា​ការងារ​តូច​ធំ​លោកអ្នក​អាចបំពេញ​ដោយ​មាន​ការ​ជឿនលឿន​ទៅ​មុខ​និង​ចៅហ្វាយនាយ​មានការ​អាណិត​ស្រឡាញ់​ចូលចិត្ត​ច្រើន​ទៀត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូច​ធំ​ឃើញថា​មិន​មាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួល​បាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាស​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត​។​ ខែមិនាខាងមុខនេះបើ​មានការ​ប្រកបការងារ​តែង​មាន​ភាពរលូន​ល្អ​ហើយ​ពិសេស​អាច​បញ្ចប់​តាម​គោលដៅ​ថែម​ទៀត​។​អ្នក​អាជីវករ​ទោះ​មាន​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​ការផ្សំផ្គុំ​ជា​គ្រួសារ​ល្អ​ប្រពៃ​បំផុត​៕

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.