kalib9

រឿងរ៉ាវដែលទាក់ទងនឹងឧបករណ៍​ភ្លេង​ខ្មែរ​បុរាណ “ពិណ” ដែលខ្មែរគ្រប់គ្នាពុំសូវជ្រាប!!!

ប្រជាជន​ខ្មែរ​មួយ​ចំនួន​ប្រហែល​ធ្លាប់​ឮ​ពាក្យ​ថា

ជា​ឧបករណ៍​ភ្លេងចិន​តាម​រយៈ​ការ​មើល​ខ្សែភាពយន្ត​បុរាណ​ចិន​មួយ​ចំនួន​។ ប៉ុន្តែ​ ប្រទេស​កម្ពុជាក៏​មាន​ឧបករណ៍​ភ្លេង​ប្រហាក់ប្រហែល​គ្នា​ដែល​គេ​ហៅ​ថា “​ពិណ​” ផង​ដែរ​។ ឧបករណ៍​ពិណ​ខ្មែរ​ជា​ឧបករណ៍​ភ្លេង​ប្រភេទ​ដេញ ឬ​កេះ​ដោយ​ប្រើ​ម្រាមដៃ​ដប់ ដែល​ពិណ​នេះ បាន​ចែក​ជា​ប្រភេទ​ពិណ​ផ្សេង​ៗ​គ្នា​ដូច​ជា ពិណ​កោង ពិណ​កែង និង​ពិណ​ស្នូក​។

តាម​ឯកសារ​របស់​អ្នកស្រី​បណ្ឌិត ពៅ សាវ​រស ដែល​ជា​អ្នកប្រាជ្ញ​ខាង​អក្សរសាស្ត្រ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ពិនិត្យ​លើ​សិលា​ចារិក​ខ្មែរ គេ​បាន​ឲ្យ​ដឹង​ថា ដូនតា​ខ្មែរ​ចេះ​ច្នៃ​ធ្វើ​គ្រឿង​ភ្លេង​តាំងពី​សតវត្សរ៍​ទី​៦ មក​មេ៉្លះ ដែល​ក្នុង​នោះ​មាន​ឧបករណ៍​ភ្លេង​”ពិណ ចាប៉ី និង ​ស្គរ​គ្រប់​ប្រភេទ”​។

 

Image result for ពិណខ្មែរជា​ភស្តុ​តាំង ឧបករណ៍​ពិណ​នេះ​ត្រូវ​បាន គេ​ឃើញ​មាន​រូប​ឆ្លាក់​នៅ​លើ​ជញ្ជាំង​នៃ​ប្រាសាទបុរាណ​ខ្មែរ​នានា ដូច​ជា​ប្រាសាទព្រៃ​គុ​ហ៍ នៅ​ខេត្តកំពង់ធំ និង​ប្រាសាទបាយ័ន​។ ពាក្យ​ថា​ “ពិណ” ជា​ពាក្យ​ដែល​ក្លា​យមក​ពី​ភាសាសំស្ក្រឹត និង​បាលី​ថា “វី​ណា”​។

ឧបករណ៍​ពិណ​ខ្មែរ ជា​ភ្លេង​មួយ​ប្រភេទ​ ដែល​គេ​និយម​ប្រគុំ​ក្នុង​ការ​រាំច្រៀង​ថ្វាយ​អាទិទេព ក្នុង​ព្រហ្មញ្ញសាសនា គឺ​ប្រគុំ​សម្រាប់​​​ថ្វា​យ​អាទិទេព ដូច​ជា​ព្រះព្រហ្ម ព្រះ​ឥសូរ និង​ព្រះ​នរាយ​ន៍​ជាដើម​។ ក្នុង​ការ​ប្រគុំ​គេ​ឃើញ​មនុស្ស​ប្រុស​ជា​អ្នកភ្លេង​ដេញ​ពិណ និង​ច្រៀង​។ ចំណែក​មនុស្ស​ស្រី​សម្តែង​ជា​ទេពអប្សរ​រាំ​តាម​ចង្វាក់ភ្លេង​។  ដូច្នេះ​គេ​សន្និដ្ឋាន​ថា ឧបករណ៍​ពិណ​នេះ ឆ្លង​មក​ពី​ប្រទេស​ក្លឹ​ង្គ នៅ​ពេល​ប្រជាជន​ក្លឹ​ង្គ​ចូល​មក​រស់នៅ​ជាមួយ​ប្រជាជន​ខ្មែរ តាំងពី​សតវត្ស​ទី​សូន្យ​នៃ​គ្រិស្តសករាជ​មក​មេ៉្លះ​។

ដោយ​ឧបករណ៍ “ពិណ” ជា​ឧបករណ៍​ភ្លេង​មួយ​ប្រភេទ​នៃ​ព្រហ្មញ្ញសាសនា វត្តមាន​នៃ​ឧបករណ៍​ភ្លេង​នេះ​ក៏​ត្រូវ​បាន​រលាយ​បាត់បង​ទៅ​ផង​ដែរ ពោល​គឺ​នៅ​ពេល​ដែល​ព្រហ្មញ្ញសាសនា​បាន​រលត់​មុន​ឆ្នាំ​១៤៣១ ជា​ឆ្នាំ​ដែល​ប្រទេស​ខ្មែរ​ចាញ់​កុ​ល​យុទ្ធ​ជាមួយ​ពួក សៀម ដែល​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ត្រូវ​ចាប់​ធ្វើ​ជា​អ្នកទោស និង​ត្រូវ​គេ​ធ្វើបាប​។

សូម​បញ្ជាក់​ថា ឧបករណ៍ភ្លេងបុរាណ “ពិណ” នេះ​ត្រូវ​បាន​ផ្ទេរ​ឈ្មោះ ទៅ​ជា​វង់ភ្លេង​មួយ​ហៅ​ថា “​វង់ភ្លេង​ពិណពាទ្យ​” គឺ​វង់ភ្លេង​ដែល​មាន​ពិណ​នាំមុខ​គេ​កាលពី​សម័យ​បុរាណ​៕

ប្រភព៖ Everyday កែសម្រួល៖ មនោ វិជ្ជា (អ្ននិពន្ធ និងស្រាវជ្រាវ)
Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.