kalib9

បាតុភូតប្លែកៗដែលកើតមានក្នុងចិត្តមនុស្ស ស្ដាប់មើលទៅដូចជាអភិនិហារ តែគ្រប់យ៉ាងគឺជារឿងពិត

បណ្ដុំខួរក្បាលមនុស្សគឺហាក់មានសភាពស្មុគស្មាញខ្លាំងមែនទែន ដោយសារខួរក្បាលមួយនេះអាចច្នៃបង្កើតអ្វីៗផ្សេងដែលនឹកស្មានមិនដល់ជាច្រើន ប៉ុន្តែជួនកាលនៅពេលដែលវារងផលប៉ះវាក៏បង្កើតចេញស្ថានភាពនៃជំងឺប្លែកមិននឹកស្មានដល់ជាច្រើនផងដែរ ជាក់ស្ថានភាពខាងសុទ្ធតែកើតចេញពីខួរក្បាល ។

1. Dejavu

វាជាស្ថានភាពដែលធ្វើអោយមានអារម្មណ៍ថាព្រឹត្តិការណ៍ដែលចំពោះមុខគឺធ្លាប់កើតមានដូចគ្នាម្ដងរួចទៅហើយ គ្រាន់តែមិនចាំពេលវេលាឬទីតាំង ហើយជួនកាលអ្នកគិតថាវាគ្រាន់តែកើតឡើងក្នុងសុបិន្តប៉ុណ្ណោះ ។

2. Déjà visité

Déjàvisiteité ជាស្ថានភាពមួយដែលអ្នកហាក់យល់ដឹងនឹងស្គាល់ច្បាស់ពីកន្លែងណាមួយដែលអ្នកមិនធ្លាប់បានទៅទាល់តែសោះ ជួនកាលអ្នកអាចដឹងពីផ្លូវនិងទិសដៅស្ទើរគ្រប់ច្រកល្ហក តែស្ថានភាពនេះវាកម្រកើតមានណាស់ ។

3. Capgras Delusion

Capgras Delusion បាតុភូតនេះធ្វើឱ្យអ្នកជឿថាមិត្តភក្តិជិតស្និទ្ធឬសមាជិកគ្រួសារត្រូវបានដោះដូរដោយមនុស្សដទៃដែលមានមុខមាត់ដូចគ្នា ។ កាលពីមជ្ឈិមសម័យមានរឿងទាក់ទងនិងបាតុភូតនេះគឺទាក់ទងនិងការផ្លាស់ទារកដែលមានរូបរាងដូចគ្នា ។ ហើយ​បច្ចុប្បន្នក៏មានខ្លះផងដែរទាក់ទងស្ថានភាពដែលមានអារម្មណ៍អ្នកដទៃចូលមកជំនួសមនុស្សខ្លួនធ្លាប់ស្គាល់ ខណៈដែលរូបរាងដូចគ្នា ។ តែយ៉ាងណាបាតុភូតភាគច្រើនបែរជាត្រូវបានរកឃើញមនុស្សដែលមានរោគសសៃរប្រសាទ ។

4. Fregoli Delusion

Fregoli Delusion វាជាស្ថានភាពដែលមនុស្សមើលឃើញអ្នកជុំវិញខ្លួនគឺជាមនុស្សតែម្នាក់ ហើយអ្នកដែលគេឃើញជាមនុស្សដែលផ្ដល់ភាពភ័យខ្លាចដល់រូបគេ តែយើងតាមការស្រាវនេះជំងឺម្យ៉ាងដែលកើតមានដោយសារតែដំបៅខួរក្បាល លាយឡំនិងការភ័យខ្លាចចំពោះបុគ្គលណាមួយទើបធ្វើអោយស្ថានភាពនោះកើតមានឡើង ។

5. Prosopagnosia

Prosopagnosia វាជាស្ថានភាពដែលអ្នកមិនចងចាំមុខមនុស្សអ្នកធ្លាប់ស្គាល់បាន​មិនថាជិតស្និទ្ធបែបណានោះទេហើយពួកគេមិនបានពិការភ្នែកនោះទេ មនុស្សដែលជួបស្ថានភាពនេះភាគច្រើនកត់ចំណាំដោយប្រើវិញ្ញាណនៃដៃដើម្បីស្ទាបចំណាំ ការចំណាំក្លិន ចំណាំម៉ូតសក់ឬសម្លេងជាដើម តាមការស្រាវជ្រាវមនុស្សប្រមាណ២%ដែលស្ថិតក្នុងស្ថានភាពមួយៗនេះ ។

6. Apophenia

Apophenia ជាស្ថានភាពដែលមនុស្សអាចមើលឃើញរូបភាពផ្សេងៗដែលគ្មានពិតនៅលើរបស់អ្វីមួយខណៈដែលតាមពិតវាគ្មានពិតនោះទេ ជាក់ស្ដែងមនុស្សមួយចំនួនអាចឃើញរូបមុខរបស់មនុស្សនៅលើផ្ទៃនៃវត្ថដូចជាជញ្ជាំងឬនំបុង័បន្ទជាដើម ដែលរូបទាំងនោះគ្រាន់តែស្ថិតក្នុងអារម្មណ៍ពួកគេប៉ុណ្ណោះ ។ ហើយនេះក៏ជារោគសញ្ញាមួយទាក់ទងនិងជំងឺផ្លូវចិត្តផងដែរ ។

7. Cotard Delusion

Cotard Delusion វាជាស្ថានភាពដែលពួកគេគិតថាខ្លួនឯងបានស្លាប់បាត់ទៅហើយ ដែលស្ថានភាពនៃស្ថោតក្នុងរោគសញ្ញា “walking corpse” ។ ដែលវាបណ្ដាលឲ្យមនុស្សជួបស្ថានភាពដែលគិតថាពួកគេគ្មានសរីរាង្គឬគ្មានឈាមក្នុងខ្លួន ហើយពួកគេមិនបរិភោគឬផឹកអ្វីទាំងអស់ ដោយមិនត្រូវអាហារដើម្បីបំប៉នអោយរស់រានមានជីវិតនោះទេ ហើយស្ថានភាពនេះបានធ្វើអោយមនុស្សទទួលរងការបាក់ទឹកចិត្តធ្ងន់ធ្ងរ ហើយបើមិនទទួលការព្យាបាលពួកគេនិងទទួលរងការខូចសុខភាពធ្ងន់ធ្ងរ ឬអាចបាត់បង់ជីវិតព្រោះអត់អាហារ ។

8. Alice in Wonderland syndrome

Alice in Wonderland syndrome ឬក៏ Todd syndrome វាជាស្ថានភាពដែលអ្នកអាចឃើញរបស់អ្វីមួយស្រាប់តែធំឬតូចខ្លាំងខុសពីទំហំធម្មតា​ យ៉ាងណាស្ថានភាពនេះអាចកើតឡើងក្នុងរយៈពេលខ្លីប៉ុននោះ ប៉ុន្តែវាបែរជាញឹកញាប់ទៅវិញ ។ ហើយនេះជាជំងឺដែលកើតលើកុមារវាជះឥទ្ធិពលលើការយល់ឃើញរបស់ពួកគេ ។

9. Hyperthymesia

Hyperthymesia ជាបាតុភូតដែលផ្តល់ឱ្យអ្នកដទៃនូវសមត្ថភាពក្នុងការចងចាំអំពីអ្វីគ្រប់យ៉ាងដែលធ្លាប់កើតឡើងនៅក្នុងជីវិតរបស់ពួកគេ ជួនកាលសមត្ថភាពនេះមិនបង្ហាញចេញរហូតដល់វ័យពិសេសណាមួយ ដែលធ្វើអោយនឹកឃើញរឿងស្ទើរគ្រប់ដែលអ្នកធ្លាប់បានឆ្លងកាត់ វាអាចថាជាការចងចាំដ៏លើសលប់ ។ យ៉ាងណាមានតែមនុស្សជាង 20 នាក់ប៉ុណ្ណោះនៅក្នុងពិភពលោកដែលមានសមត្ថភាពនេះ ។

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.