kalib9

រឿងរ៉ាងដំបូងនៃកកើតនូវរឿងនគរ៣ ឬសាមកុក

រឿងនគរបី គឺនេះជារឿងរ៉ាវផ្នែកមួយ កាលពីក្នុងរវាងខាងចុងសតវត្សរ៍ទី២ និងដើមសតវត្សរ៍ទី៣ នៃគ្រិស្តសករាជ។ កាលចាប់​ផ្ដើមកើតរឿងឡើង គេមិនបានកត់ត្រាជាអក្សរទុកមកតាំងពីដំបូងទេ គ្រាន់តែជារឿងនិយាយតំណាលតៗគ្នាមក។ ដល់សម័យតមកក្រោយទៀត ប្រជាជនចិននិយមយករឿងនគរបីនេះទៅលេងល្ខោន ដែលយើងហៅថា “លេងហ៊ី” ទើបនាំឱ្យរឿងនគរបីនេះសាយភាយចេញទៅ មានអ្នកចេះដឹងរឿងរ៉ាវនេះកាន់តែច្រើនឡើងៗ ទើបអ្នកប្រាជ្ញចិនរួបរួមចងក្រងកត់ត្រាទុកជាអក្សរតមក។

ដល់សម័យស្រុកចិនចេះឆ្លាក់ពុម្ពអក្សរហើយ គេបានបោះពុម្ពុផ្សាយរឿងនគរបីនេះជាសៀវភៅឡើង ជាដើមហេតុនាំឱ្យរឿងនគរបីសាយភាយទូទៅក្នុងប្រទេសចិនរហូតដល់នានាប្រទេសផង។

បើយើងពិគ្រោះមើលសេចក្ដីផ្ទៃរឿងនៃនគរបីនេះ នឹងយល់ថា អ្នកនិពន្ធរឿងនេះមានបំណងចង់ចងក្រងផ្ទៃរឿងឱ្យទៅជាតម្រាសិក្សាខាងផ្លូវនយោបាយស្រុកទេសផង ខាងផ្លូវកិច្ចកលក្នុងសឹកសង្គ្រាមផង ហើយតែងបានល្អហូរហែគួរឱ្យសរសើរដល់គំនិត និងសេចក្ដីព្យាយាមរបស់អ្នកនិពន្ធរឿងនគរបីនេះណាស់។ ហេតុនេះហើយបានជារឿងនគរបីនេះ បានផ្សាយចេញទៅក្រៅ មិនត្រឹមតែក្នុងស្រុកចិនទេ រហូតដល់ប្រទេសនានាផង។

ចំពោះប្រទេសៀម គេបានប្រែរឿងនគរបីចេញពីភាសាចិនជាលើកដំបូង កាលពី ព.ស. ២៣៤៥ ក្នុងសម័យដែលមិនទាន់មានរោងពុម្ពសម្រាប់បោះពុម្ពសៀវភៅនៅឡើយ។ ដល់សម័យកើតរោងពុម្ពសៀវភៅផ្សេងៗបានហើយ គេក៏បានចាត់ការបោះពុម្ពរឿងនគរបីនេះផ្សាយជាច្រើនលើកដែរ។ រឿងនគរបីដែលគេបានចាត់ការបោះពុម្ពលើកក្រោយបង្អស់ក្នុង ព.ស. ២៤៧០ ប្រហែលជាច្បាប់បោះពុម្ពលើកក្រោយនេះហើយ ដែលអ្នកឧកញ៉ាវិបុលរាជសេនាកន តំណាងរាស្ត្រ បានប្រែចេញជាខេមរភាសាចប់សព្វគ្រប់ តែគ្មានឱកាសនឹងបោះពុម្ពផ្សាយរឿងនេះ តមកជាច្រើនឆ្នាំ។

នៅទីបំផុត លោកបានយកសំណៅប្រែរឿងនគរបីមកប្រគល់ឱ្យពុទ្ធសាសនបណ្ឌិត្យ ដើម្បីឱ្យចាត់ការបោះពុម្ពុផ្សាយតាមត្រូវការ។ យើងសូមពោលជាតំណាងតាងនាមពុទ្ធសាសនបណ្ឌិត្យ សូមសម្ដែងអំណរអរគុណចំពោះអ្នកឧកញ៉ា វិបុលរាជសេ​នា​កន ហើយសូមសរសើរសេចក្ដីព្យាយាម ដែលបានខំខ្វល់ខ្វាយប្រែរឿងដ៏វែងនេះត្រាតែចប់សព្វគ្រប់។ ប៉ុន្តែក្នុងឱកាសសព្វថ្ងៃនេះ ពុទ្ធសាសនបណ្ឌិត្យមិនអាចចាត់ការបោះពុម្ពផ្សាយជាសៀវភៅដាច់ដោយឡែកទៅបាន ទើបនាំយករឿងនេះមកចុះផ្សាយ​ក្នុងទស្សនាវដ្ដី កម្ពុជសុរិយានេះជាបណ្ដើរៗទៅសិន…។

៙រក្សាសិទ្ធិគ្រប់យ៉ាង

ប្រវត្តិសាស្ត្រនៃសម័យសាមកុកចិន

ដកស្រង់ទ្រឹស្តីទាំង ១០០ ឃ្លា ក្នុងសាច់រឿងសាមកុក

ប្រវត្តិសាស្ត្រចិន៖ ក្នុងសម័យរាជវង្សហាន ឬ “សាមកុក”

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

ដោយ៖ មនោ វិជ្ជា 

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.