kalib9

ប្រវត្តិសាស្ត្រនៃសម័យសាមកុកចិន ដែលមានមនុស្សជាច្រើននៅមិនទាន់ដឹងច្បាស់ (ភាគ១)

រឿងសាមកុក គឺជារឿងភាគចិនមួយដ៏ល្បីល្បាញជាងគេ និងជាខ្សែរឿងដែលនិយាយអំពីប្រវត្តិសាស្ត្រសង្គ្រាមក្នុងនគរអស់រយៈពេលជាង ១០០ ឆ្នាំ ដែលធ្វើឲ្យប្រជារាស្ត្ររងទុក្ខលំបាកវេទនាជាទីបំផុត ព្រោះមានអ្នកខ្លះត្រូវដាច់ពោះស្លាប់នៅតាមផ្លូវដល់អត់អាហារ និងជំងឺផ្សេងៗជាច្រើនទៀត។ សម្រាប់ពាក្យថា “សង្គ្រាម” នរណា ប្រទេសណាក៏មិនចង់ជួបប្រទះដែរ តែមានពេលខ្លះគឺមិនអាចជៀសផុតបាន ដោយសារតែចរិតមនុស្សលោភន់ចង់បានអំណាចរៀងៗខ្លួន ទើបបង្ករឲ្យមានសង្គ្រាម និងធ្វើឲ្យប្រជារាស្ត្រ​​ស្លូតត្រង់ត្រូវលំបាកគ្រប់បែបយ៉ាង។

នៅថ្ងៃនេះ គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង នឹងលើកយកប្រវត្តិសាស្ត្រចិនដ៏សែនឈឺចាប់មួយនេះ មកបង្ហាញជូនដើម្បីទុកជាបទពិសោធន៍ និងជាមេរៀន ជាដើម។

សម័យសាមកុក Three Kingdoms (គ.ស ២២០-២៨០)

សម័យសាមកុក គឺជាយុគសម័យដែលកើតពីសភាពការចែកអំណាចគ្នាជា ៣ ភាគី។ មានដូចជា នគរអ៊ួយ នគរស៊ូ និងនគរអ៊ូ ដែលនគរនីមួយៗ ដណ្ដើមគ្នាធ្វើស្តេចផែនដីគ្រប់គ្រងលើចក្រក្រវាឡ៍ទាំងមូល ដោយក្នុងកំឡុងឆ្នាំគ.ស ២២០ ជាពេលដែលនគរអ៊ួយ ឡើងគ្រប់គ្រងអំណាចជំនួសរាជវង្សហានខាងកើត និងដល់ឆ្នាំ គ.ស ២៨០ រាជវង្សជិនបង្ក្រាបនគរអ៊ូ បានសម្រេចរួបរួមផែនដីចិនឲ្យមានឯកភាពម្ដងទៀត។

មុនពេលកើតជាសម័យសាមកុក

នៅ គ.ស ១៨៩ ចុងរាជសម័យហានខាងកើត សេ្តច ហានលិងទី ចូលទីវង្គត រជ្ជទាយាទលីវ បន្ដរាជបល្ល័ង្កក្លាយជាស្ដេច ហានសៅទី តែបងប្រុសរបស់ហឺថៃ ហៅឃុបឃិតជាមួយមន្ដ្រីទាហានឈ្មោះ យានសាវអួនសៀវ បោសសម្អាតមន្ដ្រីដែលជាបដិបក្ស ជាហេតុធ្វើឲ្យនគរកើតការជ្រួលច្របល់យ៉ាងខ្លាំង។ តុងជ័រតាំងតុ ដែលជាមន្ដ្រីគ្រប់គ្រងស្រុកពិងចូវប្រើស្ថានការណ៍ច្រួលច្របល់ខាងលើ ជាលេសលើកទ័ពចូលក្រុងលួយ៉ាង ដើម្បីមកជួយ។ កងទ័ពរបស់តុងជ័រ ចូលដល់លួយ៉ាងហើយ បានដកតំណែងស្តេច ហានសៅទី ហើយជំនួសមកវិញ លីវសៀ ដែលជាប្អូនឡើងសោយរាជ្យសម្បត្តិ ដោយទ្រង់យកព្រះនាមថា ស្តេច ហានសៀនទី។ ដោយតុងជ័រ គ្រប់គ្រងអំណាចបញ្ជាការក្នុងដៃ ជាហេតុធ្វើឲ្យមន្ដ្រីចាស់ៗ ដែលមិនយល់ស្រប ងើបឡើងប្រឆាំង កើតជាសង្គ្រាមផ្ទៃក្នុងនាពេលក្រោយមក។

ស្តេចហាន ព្រះនាម លីវសៀ ឬលីវសៀនទី

ចំណែកអួនសៀវ វិញ ពេលតាំងតុបរទ័ពចូលលួយ៉ាង ក៏គេចខ្លួនទៅឯស្រុកជីចូវ (បច្ចុប្បន្ននៅក្នុងខេត្ដហឺប៉ិយ ភាគខាងជើងនៃប្រទេសចិន) អំពាវនាវឲ្យបណ្ដាស្តេចត្រាញ់រួបរួមកម្លាំងចងសម្ព័ន្ធគ្នា ដើម្បីកម្ចាត់តាំងតុ ដែលការនេះអួនសៀវបានឡើងធ្វើជាមេដឹកនាំសម្ព័ន្ធទាំង ១៨ ច្រក។ លុះដល់ គ.ស ១៩០ តាំងតុបញ្ជាឲ្យស្ដេចហាន សៀនទី ភាសខ្លួនទៅក្រុងឆាងអាន ក្នុងខណៈដែលកងទ័ពរបស់តាំងតុកំពុងតែដណ្ដើមអំណាចគ្នា។ បីឆ្នាំក្រោយមក កើតការប្រែប្រួលផ្នែកយោធា (ជាប្រភពនៃរឿងតំណាលការលះបង់របស់តៀវសៀន ឬទាវឆាន កំពូលស្រីស្អាតបំផុតក្នុងសម័យនោះ) តាំងតុ ត្រូវប្រហារ ក្នុងនគរកើតការជ្រួលច្របល់ខ្លាំងឡើង។

អួនសៀវ ឬ យានសាវ

នាងតៀវសៀន ឬ ទាវឆាន

ក្នុងពេលនៃការជ្រួលច្របូកច្របល់នេះ ឆាវឆាវចូឆូ ដែលធ្លាប់ប្រកាសខ្លួនចូលរួមជាមួយសម្ព័ន្ធរបស់អួនសៀវ នាកាលដែលប្រឆាំងនឹងតាំងតុនោះ ក្រោយពេលបង្ក្រាបកងកម្លាំងចោរចងកន្សែងលឿងជាងបីសែននាក់ បានហើយ ក៏សន្សំអំណាចឡើងជាធំនៅតំបន់ហឺណាន។ នៅគ.ស ១៩៦​ ឆាវឆាវ ដណ្ដើមបានស្ដេចពីតាំងតុ ហើយបង្ខំឲ្យស្ដេចហានសៀនទី ឲ្យទៅនៅស្រុកស្វីឆាងនៃតំបន់ហឺណាន ហើយបានចូលគ្រប់គ្រងអំណាចបញ្ជាការលើពួកមន្ដ្រីទាំងពួង និងងាកមកប្រឈមមុខជាមួយក្រុមអួនសៀវដែលមានអំណាចនៅហឺប៉ិយ។ លុះដល់ គ.ស ២០០ ភាគីទាំងពីរធ្វើសង្គ្រាមផ្ដាច់ព្រាត់នៅកួនទូ ឆាវឆាវឈ្នះចូលគ្រប់គ្រងតំបន់ទំនាបកណ្ដាល និង ភាគខាងជើងរបស់ចិន។

 

លុះដល់ គ.ស ២០៨ ឆាវឆាវ ក៏លើកទ័ពចុះទៅភាគខាងត្បូងបង្ក្រាប លិវពៀវ ដែលគ្រប់គ្រងស្រុកជិងចូវ។ ក្នុងពេលនោះ លាវបុី ឡៅពី ដែលជាខ្សែញាតិវង្សហាន នៅខាងលិវពៀវ ត្រូវភាសខ្លួនចុះទៅភាគខាងត្បូងទៀត នាំកម្លាំងដែល សេសសល់តិចតួចរួមដៃជាមួយ ស៊ុនឈៀន ដែលកាន់អំណាចនៅចៀងតុង (ត្រើយខាងកើតនៃទន្លេយ៉ង់សេ) ហើយនាំជូកឺលៀង (ខុងបេ៉ង) ដែលជាទីប្រឹក្សាឆ្នើមរបស់លាវបុី និងកម្លាំងទ័ពពីស៊ុនកួនបូកកម្លាំងគ្នាទប់ទល់នឹងទ័ពធំរបស់ឆាវឆាវ។ លទ្ធផល ឆាវឆាវ ចាញ់សង្គ្រាមបាក់ទ័ពខ្ចាត់ខ្ចាយ ដកទ័ពត្រឡប់ទៅភាគខាងជើងវិញ។ លាវបុី ឆ្លៀតឱកាសចូលវាយយកជិងចូវមកវិញ ថែមទាំងចូលវាយយកឆឺងទូធ្វើជាមូលដ្ឋានទ័ព បង្កក្លាយជាមុំចង្រ្កានបី ដែលដណ្ដើមអំណាចគ្នា ដែលក្លាយទៅជាសម័យសាមកុកនាពេលក្រោយមកទៀត។

ឆាវឆាវ Cao Cao

ឆាវភី ជាបុត្រារបស់ ឆាវឆាវ

ស៊ុនឈៀន

ឆាវឆាវ តែងតាំងខ្លួនជាឧបរាជ ឬ ជាស្តេចអ៊ួយ។ ក្រោយមក គ.ស ២០០ ឆាវឆាវ ក៏បានស្លាប់។ ឆាវភី ជាបុត្រា បានកៀបឲ្យស្ដេចហានសៀនទី ដាក់រាជ្យបល្ល័ង្ក ហើយឡើងគ្រងរាជជា ស្តេចអ៊ួយ ប្តូររាជសម័យទៅជាឆ្នាំទី១ នៃរាជសម័យអ៊ួយ។ ក្នុងឆ្នាំបន្ទាប់មកទៀត លាវបុី ក៏ប្រកាសតែងតាំងខ្លួនជាហង់តេនៅក្រុងឆឺងទូ ប្រើឈ្មោះ នគរហាន (ភាគច្រើនហៅថាស៊ូ ឬ ស៊ូហាន)។ ដល់ ឆ្នាំគ.ស ២២៩ ស៊ុនឈៀន ក៏បង្កើតនគរអ៊ូ ប្រកាសខ្លួនជាហង់តេដូចគ្នា។ ដូច្នេះ ទើបបង្កើតបានជាកម្លាំងបីក្រុម ឬ សាមកុក។  ពោលគឺ អ៊ួយ គ្រប់គ្រងដែនដីភាគខាងជើង ស៊ូ គ្រប់គ្រងដែនដីភាគខាងលិចឆៀងខាងត្បូង ចំណែក អ៊ូ គ្រប់គ្រងដែនដីភាគខាងកើតឆៀងខាងត្បូង ដោយនគរពីរនាភាគខាងត្បូងនេះ គឺនគរស៊ូរួមដៃជាមួយនគរអ៊ូប្រឆាំងនឹងនគរអ៊ួយនាភាគខាងជើង ដែលមានកម្លាំងរឹងមាំជាងគេ។ (សូមរង់ចាំអានភាគបន្ត) 

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.