kalib9

ប្រវត្តិសាស្ត្រចិន៖ ក្នុងសម័យរាជវង្សហាន ឬ “សាមកុក”

បើយើងសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រចិន ពិតជាមានអាយុកាលវែង និងអរិយធម៌ជាដើម។ ប៉ុន្តែយើងមិនអាចលើកយកម្តងអស់ឡើយ។ ហេតុដូច្នេះ គឺយើងនឹងលើយកត្រឹមតែរាជរង្សហាន ដែលគិតចាប់ពីកកើតនគរហានរហូតដល់ត្រូវបានបញ្ចប់ ដែលមានអាយុកាលជាង ៤០០ ឆ្នាំ។

រាជវង្សហាន (២០៦–២២០ មុន.គ.ស) គឺជាអធិរាជវង្ស​មួយ​នៃ​ប្រទេសចិន ដែលបន្តពីរាជវង្សឈិន (២២១–២០៧ មុន.គ.ស) និង​បន្តរហូតដល់​សម័យនគរបី (សាមកុក) (២២០–២៨០ គ.ស)។ នគរថាង ​បង្កើត​ឡើង​ដោយ​មេដឹកនាំ​ចលនា​បះបោរឈ្មោះ លីវ ប៉ាង តែ​ក្រោយពេលសោយទីវង្គត្ត​​ បានប្តូរទៅរាជាកាលស៊ូ​ នៃ​រាជវង្សហានវិញ។ រាជវង្ស​នេះ ត្រូវបាន​បង្អាក់មួយរយៈពេល​ខ្លី​ ដោយ​រាជវង្សស៊ីន (៩–២៣ គ.ស) របស់​អតីតរាជានុសិទ្ធិ វ៉ាង ម៉ាង។ ចន្លោះពេលនៃការផ្អាកមួយរយៈនេះបាន​បំបែកនគរ​ហានជាពីរសម័យកាល គឺហានខាងលិច (២០៦ – ៩ គ.ស) និង ហានខាងកើត (២៥–២២០ គ.ស)។ មាន​រយៈពេលជាង៤ សតវត្សរ៍ សម័យកាលរាជវង្សហាន​ត្រូវបានគេចាត់ទុកថា​ជាសម័យកាល​មាស​ក្នុងប្រវត្តិសាស្រ្តចិន។ បច្ចុប្បន្ន ក្រុម​ជនជាតិដើមចម្បង​នៃ​ប្រទេសចិន​ គឺ​សំដៅទៅលើ​ប្រជាជនហាន និងអក្សរ​ចិន ​គឺសំដៅទៅលើអក្សរហាន ដូចគ្នា។

អាណាចក្រហាន ត្រូវបានបែងចែកជាតំបន់ជាច្រើនដែលបាន​គ្រប់គ្រងផ្ទាល់ដោយរដ្ឋបាលកណ្ដាល ដែលគេស្គាល់ថាជាអាណាខេត្ត (តំបន់ដែនដីក្រោមការត្រួតត្រារបស់ប្រមុខខេត្ត, ភាសាចិន: 郡, ភិងអ៊ិង jùn, វ៉េដ–ហ្គែយល្ស៍ chün) និង​រាជាណាចក្រពាក់កណ្ដាលស្វយ័តជាច្រើន។ រាជាណាចក្រទាំងនេះ បានបាត់បង់ឯករាជ្យរបស់ខ្លួនបន្តិចម្ដងៗ ជាពិសេសបន្ទាប់ពីចលនាបះបោរនៃនគរប្រាំពីរ។

យើងទាំងអស់គ្នាមិនអាចចូលឲ្យសុីជម្រៅជាងនេះឡើយ ព្រោះតែយើងមិនបានយល់ច្បាស់អំពីប្រវត្តិសាស្ត្រដ៏ស្មុគស្មាញរបស់ចិន។ ក៏ប៉ុន្តែយើងអាចស្រាវជ្រាវបន្ថែមបាន តារយៈរឿងប្រវត្តិសាស្ត្រចិនដែលទាក់ទងនឹងនគរហានមួយនេះ។ សាច់រឿងទាំងនោះ មានដូចជា “Three Kingdoms (សាមកុក), ប្រវត្តិស្តេចលាវបាំង…” ។ល។ ហើយយើងក៏អាចស្រាវជ្រាវតាមរយៈឯកសារ ឬសៀវភៅប្រវត្តិសាស្ត្របន្ថែមទៀត កាន់តែប្រសើរ៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

error: Content is protected !!