kalib9

លក្ខណៈសម្បត្តិទាំង១០ ​​របស់​​បុគ្គល​ជោគ​ជ័យ ដែលលោកអ្នក មិនគួររំលង

ជាទូទៅបុគ្គលជោគជ័យតែងមានលក្ខណៈសម្បត្តិសំខាន់ ១០យ៉ាង ដូចខាងក្រោម។ តាមរយៈការសិក្សា និងប្រតិបត្តិតាមលក្ខណៈរបស់បុគ្គលជោគជ័យ គេអាចនឹងទទួលបានជោគជ័យក្នុងជីវិតដូចបុគ្គលទាំងនោះដែរ។ តើនៅក្នុងខ្លួនអ្នកមានលក្ខណៈសម្បត្តិណាខ្លះ និងខ្វះលក្ខណៈសម្បត្តិណាខ្លះ?

១. ឆន្ទៈមោះមុត ៖ ជាមនុស្សដែលមានការតាំងចិត្តខ្ពស់ ប្រឹងប្រែងធ្វើការជាងគេ និងបំពេញការងាររហូតចប់ចុងចប់ដើម។ ជាមនុស្សដែលមានមោទនភាពចំពោះខ្លួនឯងក្នុងការសម្រេចឲ្យបាននូវភារកិច្ច ដែលខ្លួនទទួលខុសត្រូវ។ ជាមនុស្សដែលមានគោលបំណងច្បាស់លាស់ និងតាំងចិត្តធ្វើឲ្យដល់កម្រិតល្អបំផុត។

២. ពឹងលើខ្លួនឯង ៖ ជាមនុស្សទទួលខុសត្រូវខ្ពស់ ធ្វើសេចក្តីសម្រេចចិត្តលំបាកៗ និងប្តូរផ្តាច់ជាមួយសេចក្តីសម្រេចនោះ។ ជាមនុស្សស្គាល់ខ្លួនឯងច្បាស់។

៣. កម្លាំងចិត្ត ៖ ជាមនុស្សមានចិត្តរឹងប៉ឹង បើចង់បានអ្វីហើយ ធ្វើទាល់តែបានសម្រេច។

៤. ខន្តី ៖ ជាមនុស្សមានសេចក្តីអំណត់ និងយល់ច្បាស់ថា រឿងគ្រប់យ៉ាងតែងប្រឈមនឹងការលំបាកហើយអាចនឹងបរាជ័យ។

៥. សុចរិត ៖ សេចក្តីស្មោះត្រង់គឺជាគ្រឹះសម្រាប់រឿងគ្រប់យ៉ាង សេចក្តីសុចរិតជាកត្តាកំណត់ចរិត និងអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ។

៦. ចិត្តងប់ ៖ ចិត្តស្រឡាញ់ងប់នឹងអ្វីមួយ គឺជាកត្តាដឹកនាំមនុស្សទៅដល់គោលដៅ និងក្តីស្រមៃ។

៧. បណ្តាញទាក់ទង ៖ ជាមនុស្សដែលស្គាល់គេច្រើន។

៨. សុទិដ្ឋិនិយម ៖ បើគ្មានជំនឿចិត្តថាអនាគតភ្លឺស្វាងទេ គេមិនហ៊ានប្រថុយប្រថានទេ ហើយក៏គ្មានជោគជ័យដែរ។

៩. ទុកចិត្តលើខ្លួនឯង ៖ នៅពេលដែលគេមានទំនុកចិត្តឥតងាករេចំពោះខ្លួនឯង គេបានឈានចូលកៀកមួយជំហានទៅនឹងជោគជ័យរួចជាស្រេចទៅហើយ។

១០. ទំនាក់ទំនងល្អ ៖ ចូរយកចិត្តទុកដាក់ប្រាស្រ័យទាក់ទងជាមួយមនុស្សនៅជុំវិញ។ កត្តាសំខាន់បំផុត គឺត្រូវរកឲ្យឃើញនូវបញ្ហា ដែលមិនទាន់មានគេនិយាយនៅឡើយ។ ការចេះប្រាស្រ័យទាក់ទងល្អ ធ្វើឲ្យគេមានទំនុកចិត្ត និងគោរពរាប់អាន។

ប្រភព៖ salarean.com

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

error: Content is protected !!