kalib9

ពពួកសត្វ​ភែនឃ្វីន​ដ៏គួរឲ្យ​ស្រឡាញ់ ៧០% នឹង​បម្លាស់ទី ឬផុតពូជ​ដោយសារ​ទង្វើ​មនុស្ស

ការសិក្សាថ្មីបានឈានទៅដល់ការព្រមានថា សត្វភែនឃ្វីន ចំនួនជាង ៧០ភាគរយ អាចនឹងត្រូវបាត់​បង់​នាមុនចុង​សតវត្សរ៍ទី ២១ នេះ​ដោយសារការកើនឡើង​នៃកំដៅផែនដី និងការនេសាទ​ដ៏ច្រើនលើសលុប​។ នេះបើយោង​តាមប្រភព​ព័ត៌មានចិន ស៊ីនហួ ចេញ​ផ្សាយ​នាយប់ថ្ងៃ០១ ខែមីនា ឆ្នាំ២០១៨។

យោងតាម​ការសិក្សាមួយ​ ដែលត្រូវបានចេញ​ផ្សាយនៅក្នុង​ទស្សនាវដ្ដី Nature Climate Change បានឱ្យដឹងថា សត្វភែនឃ្វីនឃីង គឺជាប្រភេទសត្វ​ដែលអាចអត់ធ្មត់​ជាមួយនឹង​សីតុណ្ហភាព ព្រមទាំងអាច​ស្វែងរកជំរក​សមស្រប និងអាហារ​សម្បូរបែប​ដើម្បីរស់នៅ និងចិញ្ចឹមកូនចៅ​របស់ពួកវាពេញ​មួយឆ្នាំ។

លោក Robin Cristofari ដែលជាអ្នកដឹកនាំ​ការស្រាវជ្រាវ បាននិយាយថា «មានតែកោះ​មួយចំនួនតូចប៉ុណ្ណោះ នៅមហាសមុទ្រ​អង់តាក់ទិកភាគខាងត្បូងផែនដី ដែលអាចឲ្យសត្វភេនឃ្វីន ស្វែងរកចំណីអាហារ​បានយ៉ាងល្អប្រសើរ សម្រាប់ចិញ្ចឹមកូនៗរ​បស់ពួកវាបានពេញ​មួយឆ្នាំ»។

ដោយឡែក ខណៈពេល​ដែលអាកាសធាតុ​បានផ្លាស់ប្តូរយ៉ាង​ឆាប់រហ័ស សត្វភែនឃ្វីនទាំងអស់នោះ ក៏ត្រូវផ្លាស់ទីពីកោះភាគ​ខាងត្បូងទៅកាន់​កោះឆ្ងាយៗ​ផ្សេងទៀត ដើម្បីស្វែងរកអាហារ​សម្រាប់ខ្លួនឯង​ និងកូនៗរបស់ពួកវា។

ជាមួយគ្នានេះដែរ ការសិក្សាបាន​ធ្វើការរំពឹងទុកថា ការធ្វើបំផ្លាស់ទី​ដ៏សែនឆ្ងាយបែបនេះ អាចធ្វើឲ្យចំនួនសត្វ​ភែនឃ្វីនទាំងនោះ​ មានការធ្លាក់ចុះ​ជាអតិបរមា ដែលអាច​​បណ្តាលមកពី ការធ្វើដំណើរ​​រយៈពេលយូរ និងការអត់ចំណី​​អាហារជាដើម បូករួមទាំង​ការយាយីដោយ​ផ្ទាល់ ពីមនុស្សដែលស្រែក​ឃ្លានទៀតផង៕

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

error: Content is protected !!