kalib9

ជារឿងពិតដែលឬទេ!!ដែលគេនិយាយថាមនុស្សស្រីតែងតែគេងមិនលក់នាពេលយប៉?

មនុស្សជាមនុស្សដែលអស្ចារ្យជាងមនុស្សប្រុស អ្នកណាៗក៏ដឹងពីរឿងនេះដែរ ព្រោះថាមនុស្សស្រីអាចធ្វើរឿងដែលពួកប្រុសៗ ធ្វើមិនបានជាច្រើនយ៉ាង នៅក្នុងនោះរួមមានដូចជា ការដាំាស្លង មើលថែកូនចៅ ផ្ទះសម្បែង និងពពោះបង្កើតកូនជាដើម ។ល។

ជាមួយផលលំបាកជាច្រើនបែបនេះ មនុស្សស្រីនៅតែរងសម្ពាធជាច្រើនជាងមនុស្សប្រុសទៀត ទាំងប្រពៃណីទំនៀមទម្លាប់ហាក់ដូចជាគាប់សង្កត់លើមនុស្សស្រីជាខ្លាំងជាងមនុស្សប្រុស (មនុស្សប្រុសមាសទឹកដប់) ចំណែកឯមនុស្សស្រីចាស់ៗតែងពោលថា “មានកូនស្រីក្រមុំនៅផ្ទះ ដូចជាមានពាងប្រហុកមួយក្រឡក្នុងផ្ទះ” បើសិនបែកប្រាកដជាស្អុយពេញភូមិ។

ដូច្នេះបានជាមនុស្សស្រីពិបាកដើរហើរបានជាងមនុស្សប្រុសឆ្ងាយណាស់ ព្រោះខ្លាចពាក្យរិះគន់តិះទៀនដល់កេរ្តិ៍ជាដើម។ ជាឱកាសល្អសម្រាប់មនុស្សប្រុស គេក៏ឆ្លាតឱកាសនេះដើរលេងផឹកសុីដល់យប់ជ្រៅ ដែលបំផ្លាញទ្រព្យសម្បត្តិ និងធ្វើឲ្យប្រពន្ធរីកដំបៅទ្រូងឡើងមួយកម្រិតទៀត ជាពិសេសបញ្ហាបេះដូងតែម្តង ព្រោះថាត្រូវរង់ចាំស្វាមីមកវិញ ទាំងប្រារម្ភពីសុវត្តិភាព និងដោយក្តីស្រឡាញ់ជាដើម។

មនុស្សប្រុសជាច្រើន តែងមិនដឹងថាមនុស្សស្រីពិបាកចិត្តដោយសារតែខ្លួន និងដេកនៅពេលយប់មិនងាយនឹងលក់ស្រួលស្រមុកខុលដូចមនុស្សប្រុសឡើយ ព្រោះត្រូវមានភារកិច្ចមើលថែកូននៅក្នុងផ្ទះ និងស្វាមីកំហូចដើរដាច់យប់ជាដើម។ និយាយឲ្យចំតែម្តង ស្រួលមិនស្រួលអាចនាំជំងឺផ្សេងៗមកឲ្យគ្រួសារទៀតក៏ថាបាន (ជំងឺ និងកាមរោគ…)។

ពេលអានចប់ហើយ គួរតែដឹងពីការលំបាករបស់ភរិយាខ្លួនខ្លះហើយ ហើយក៏សូមចិត្តកាត់បន្ថយនិងយកចិត្តទុកដាក់ភរិយាខ្លួនឡើងវិញ បើកាលណាមានរបស់ល្អមិនព្រមថែទេ ដល់ពេលបាត់បង់នោះនឹងត្រូវស្តាយក្រោយអស់មួយជីវិតមិនខានឡើយ៕

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.