kalib9

រុក្ខ​ជាតិ​នាំ​លាភ នាំ​សំណាង​ ទាំង​ប្រាំ សម្រាប់​ដាក់​តាំង​លើ​តុ!

​រុក្ខជាតិ​មង្គល ដាំ​នៅលើ​តុ​ធ្វើការ ជួយ​ឱ្យ​យើង​មានជោគ​រាសី​ល្អ មាន​លាភ និង ការងារ​រលូន​ល្អ ក្នុង​ឆ្នាំ ២០១៦ ចូរ​ជ្រើសរើស​រុក្ខជាតិ​ទាំង ៥ ដូចខាងក្រោម ។​

១- ដើម​ដំបងយក្ស (Cactus)
​ជួយ​បញ្ចៀស​ឧបសគ្គ​ផ្សេងៗ ឆ្លងកាត់​ទៅឱ្យ​រលូន ។ ចូរ​តាំង ដើម​ដំបងយក្ស​នៅ​ទិស​ខាងលិច ដើម្បី​ជួយ​ការពារ​រឿង​អាក្រក់​ចូលក្នុង​ផ្ទះ ។​

២- ដើម Epipremnum aureum
​ជា​ប្រភេទ​រុក្ខជាតិ​វល្លិ មាន​ស្លឹក រាង​ដូច​ស្លឹកម្លូ គេ​ច្រើន​ដាក់​ក្នុង​កែវ ឬ ថូ​តូចៗ នៅលើ​តុ​កន្លែងធ្វើការ ។ ចូរ​ដាំ​ទុក​នៅ​ទីកន្លែង​ណា​ដែលមាន​ពន្លឺ​ចូលដល់ វា​នឹង​នាំឱ្យ​ការងារ មានដំណើរ​ការ​យ៉ាងរ​លូន ។​


៣-​ដើម Silver fern ​វា​ជួយ​ស្រូប​កម្តៅ និង បង្កើន​សមាធិ​ពេល​បំពេញ ការងារ​បាន​យ៉ាង​ល្អ ។​

៤- ដើម​ប្ញ​ស្សី (Lucky bamboo)
​រុក្ខជាតិ​នេះ ប្រជាជន​ខ្មែរ​យើង​សឹងតែ​បាន​ស្គាល់​ទាំងអស់គ្នា វា​នឹង​នាំ​សេចក្តី​ស្ងប់​សុខ ភាពកក់ក្តៅ និង មានទ្រព្យ​សម្បត្តិ​រុងរឿង ។​

៥- ដើម​ក្រូច (Orange)

​យើង​ស្គាល់​ទាំងអស់គ្នា​ហើយ ផ្លែក្រូច​តូចៗ​នេះ ស្ត្រី​មេផ្ទះ​តែង​ទិញ​មក​ដាក់​សែន ពេល​ថ្ងៃសីល ឬ ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន សែន​ក្បាលទឹក ។​ល​។ នៅពេល​វា​ចេញ​ផ្កា ផ្លែ ជា​សញ្ញា​ហុច​ផល​ដល់​ការធ្វើ​ធុរកិច្ច និង តួនាទី​ការងារ​ល្អជា​ពុំខាន ។​


​ដូច្នេះ ចូរ​ប្រជាជន​ខ្មែរ​យើង​សាកល្បង​ដាំ​វា រួសរាន់​ឡើង ឆ្នាំ​ថ្មី ឱ្យមាន​ជោគ​លាភ​ទាំងអស់គ្នា ។ ដើម​ទាំងនេះ​មាន​លក់​នៅ​កន្លែង​លក់​រុក្ខជាតិ​ផ្សេងៗ​ជាច្រើន​កន្លែង ៕

ប្រភពពី៖ CEN.com.kh

error: Content is protected !!