kalib9

ប្រអប់ដៃ​គឺជាផ្នែកមួយដ៏សំខាន់​បំផុត នៃសារពាង្គកាយ​របស់យើង!!!

ក្នុងការធ្វើសកម្មភាព​ផ្សេងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ប្រសិនបើគ្មាន​ប្រអប់ដៃទាំងពីរ​នេះទេ នោះយើងមិន​អាច ធ្វើការងារចញ្ចិមជីវិត ថ្នាក់ថ្នមនុស្សជាទីស្រឡាញ់ ចិត​បន្លែ គាបដង្គាបឬក៏ផ្ញើរសារ​ទៅមិត្តភក្តិ ព្រមទាំងបំពេញមុខនាទីសំខាន់ៗ​របស់អ្នក​​បានឡើយ។

ប៉ុន្តែ តើវាមានលក្ខណៈ​ពិសេសអ្វី​បន្ថែមទៀត? ប្រសិន​បើអ្នក​ក្រឡេកមើលបាតដៃនិង ម្រាមដៃទាំង​ប្រាំរបស់អ្នក អ្នកនឹងអាច​ដឹងអំពីអការៈ​ជំងឺ​ ដែលមាន​នៅក្នុងខ្លួន​របស់អ្នកដែលអ្នកមិនធ្លាប់​បានដឹង​ពីមុនមក។ នេះជា គន្លឹះ​សំខាន់ៗទាំង ៥ដែលដៃ​របស់​អ្នក ប្រាប់​ពីស្ថានភាព​សុខភាព​របស់អ្នក។

១ បាតដៃមានស្នាមជាំក្រហម បាតដៃរបស់​អ្នកអាចមាន​ស្នាមក្រហម​ ក្នុងរយៈពេល​ដ៏ខ្លីមួយ​មានន័យថា អ្នកបានកាន់​ប៉ែលយ៉ាងជាប់ និងខំប្រឹងជីក​យ៉ាង​ខ្លាំង​នៅ​ពេលដែលអ្នក​ដាំផ្លែប៉េងប៉ោះ បន្ទាប់មកវានឹងបាត់​ទៅវិញដោយ​ឯកឯង។ ប៉ុន្តែប្រសិនបើ​បាតដៃរបស់អ្នកនោះ ​តែមានស្នាមក្រហម​អស់រយៈពេលជាយូរ​ថ្ងៃនោះវាប្រហែល​ជាមូលហេតុ​មួយហៅថា បាតដៃជាំ​ក្រហម ដែលជាសញ្ញា​នៃជំងឺថ្លើម
ដែលជាផ្នែកនៃ​រោគថ្លើម និង​ថ្លើមមាន​ជាតិខ្លាញ់។

 

(ករណីលើកលែង ប្រសិនបើអ្នកពោះធំ បាតដៃពណ៌​ក្រហមវាចារឿង​ធម្មតានោះទេពីព្រោះសារពាង្គកាយ​របស់អ្នកពោះធំ បានបង្កើតឈាម​ច្រើនជាងមនុស្ស​ធម្មតាពីរដង។)ហេតុអ្វី? ការរលាកថ្លើម ធ្វើឲ្យមុខងាររបស់​ថ្លើមមានសភាពចុះ​ខ្សោយបន្តិចម្តងៗដូច្នេះវាមិនអាចជួយសម្អាតជាតិពុល​ នៅក្នុងសារពាង្គ​កាយ​របស់យើង​បាន ដូចជាពេល​ធម្មតានោះទេ ដែលវាជាហេតុ​ធ្វើឲ្យបាតដៃ​របស់អ្នក មានស្នាម​ក្រហមជាំៗ។

អ្វីដែលគួរធ្វើនោះ គឺតាមដានអការៈ នៃជំងឺថ្លើម ដែលវាអាចធ្វើឲ្យ​ហើមជើង ហើមពោះចេញសសៃឈាម​នៅតាមដងខ្លួន និង បរិវេណ​ពោះ និងមានការ​អស់កម្លាំង។អ្នកត្រូវបង្ហាញ​វេជ្ជបណ្ឌិតនូវ​ប្រអប់ដៃ និងប្រអប់ជើង​របស់អ្នក បន្ទាប់មកសាកសួរ​វេជ្ជបណ្ឌិត​ ដើម្បីធ្វើតេស្តពីមុខងារ​របស់ថ្លើម។ ការធ្វើតេសពីមុខងារ​របស់ថ្លើមនេះ គឺពឹងផ្អែកទៅលើ​ការពិនិត្យ​ទឹកមាត់ និងអង់ស៊ីម​ដែលមាននៅ​ក្នុងថ្លើម។

២ ម្រាមដៃវែង ម្រាមដៃវែងរបស់​អ្នកអាចប្រាប់​អ្នកអំពី ស្ថានភាពសុខភាព​របស់អ្នកបាន​យ៉ាងពិតប្រាកដ។ ជាធម្មតា ដៃនាង​របស់បុរស មើលទៅវែង​ជាងដៃ​ចង្អុល ខណៈពេល​ដែល ដៃនាងរបស់​នារី​ខ្លីជាងដៃ​ចង្អុល។ ស្ត្រីដែលមានដៃនាង​វែងជាងដៃ​ចង្អុលនោះគឺជារោគសញ្ញា​នៃការរងគ្រោះ​ ដោយសារ​រោគឈឺ​សន្លាក់ឆ្អឹង។

អ្នកសិក្សា​បានរកឃើញថា ជំងឺសន្លាក់​ឆ្អឹងនៃ ជង្គុង អាចកើតឡើង​ទាំងបុរស និងនារីដែល​ពួកគេមានដៃនាងវែងជាង​ដៃចង្អុល ក៏ប៉ុន្តែអ្នកដែល​មានឱកាសក្នុង​ការមានរោគ​មួយនេះ​គឺស្រ្តី។ មិនតែប៉ុណ្ណោះ ចង្អុលដៃវែងស្ត្រីក៏អាច​ប្រឈមមុខ​យ៉ាងខ្លាំង​បំផុត ជាមួយនឹងជំងឺ​មហារីក​សុដន និង​បុរសអាចប្រឈមមុខ​នឹងជំងឺមហារីក​ក្រពេញបន្ត​ពូជឈ្មោល។

៣ ម្រាមដៃហើម ម្រាមដៃហើម​អាចប្រាប់អ្នកពី​មូលហេតុ​ដ៏សាមញ្ញបំផុត វាអាចកើតឡើង បន្ទាប់ពីអ្នកបរិភោគ​អាហារ ដែលមានជាតិប្រៃ​ខ្លាំងពេកដែលវាធ្វើឲ្យ​កំរិតជាតិប្រៃ​នៅក្នុងខ្លួន មានកំរិតខ្ពស់​ខ្លាំងជាហេតុធ្វើ​ឲ្យអ្នកមានម្រាម​ដៃហើម។

៤ ក្រចក​ដៃស្លេក ជាធម្មតាប្រសិន​បើអ្នកសង្កត់លើ​ក្រចកដៃរបស់អ្នក វានិងប្រែទៅ​ជាសភ្លាមៗ បន្ទាប់មកវា​និងប្រែទៅជាសភាព​ដើមវិញ។ ប្រសិនបើក្រចកដៃ​របស់អ្នក នៅតែសដដែល​លើសពី ១នាទី បន្ទាប់ពីអ្នកសង្កត់​លើវានោះ ឬក៏វាតែងតែស្លេក​ជាប្រចាំនោះ វាជារោគសញ្ញា​នៃជំងឺកង្វះឈាម​ក្រហម។

អ្វីដែលគួរធ្វើ ជំងឺកង្វះឈាម​ក្រហម​ អាចធ្វើឲ្យខ្លួនប្រាណ​របស់អ្នកអស់​កំលាំង
ឬក៏អាចមាន​សភាពធ្ងន់ធ្ងរ រហូតដល់មាន​ជំងឺបេះដូងបាន។ ដូច្នេះហើយ​អ្នកគួរតែទៅពិគ្រោះ​ជាមួយគ្រូពេទ្យ។ អ្នកអាចព្យាយាម ព្យាបាលវា​បានដោយ​ខ្លួនឯងដោយការបង្កើន​ការបរិភោគ​អាហារ ដែលមានជាតិ​ដែកឲ្យបាន​គ្រប់គ្រាន់ដូចជា​សាច់ក្រហម ស្ពៃខៀវ និងស្ពៃខ្មៅ​ជាដើម។

៥ ចុងម្រាមដៃខៀវ ចុងម្រាមដៃដែល​មានពណ៌ប្រផេះ ឬពណ៌ខៀវ ឬក៏មានអារម្មណ៍ថាស្ពឹកជារោគសញ្ញា​នៃអការៈ ប្រព័ន្ធសសៃឈាម​នៅក្នុងសារពាង្គកាយរត់មិន​ប្រក្រតី ដូច្នេះអ្នកគួរឧស្សាហ៍ម៉ាស្សាដៃខ្លួនឯង គឺក៏បរិភោគទឹក និងអាហារបំប៉ន​រាងកាយឲ្យបាន​គ្រប់គ្រាន់៕

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.