kalib9

ហោរាសាស្រ្តប្រចាំថ្ងៃ អង្គារ៍ ទី ១៣ ខែ មិនា ឆ្នាំ ២០១៨

ឆ្នាំជូត

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បញ្ហា​ឯកសារ​ត្រូវមាន​ការប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​បាត់បង់ ឬ​បែក ធ្លាយ​ណាស់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​ហូរ ចូល​ខ្លះៗ​គ្រាន់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។ ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ចូរ​កុំ​គប្បី​សេពគប់​គ្រឿង​ស្រវឹង ព្រោះ​ងាយ​ជួប​ឧប្បត្តិហេតុ​ណាស់​ផង​។​

​ចំពោះ​សម្ព័ន្ធ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ទាំង​ងាយ​ផ្អែមល្ហែម ហើយក៏​ងាយ​រកាំចិត្ត ចំពោះ​គ្នា​៕

ឆ្នាំឆ្លូវ

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ និង​ផ្តល់​ផ្លែផ្កា គ្រាន់​ជាទី​កក់ក្តៅ​ថែមទៀត​។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​វិញ​គឺមាន​ភាព​លូតលាស់​គួរសម​ហើយ បើ​មាន​បើក​របរ​ថ្មីៗ​ផង​ក៏​ជាការ​ប្រពៃ​ណាស់ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវ អាកាស​ក្តី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ទាក់ទង​ដល់​ចាស់ទុំ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ បំផុត​៕

ឆ្នាំខាល

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ខិតខំ​ដាំ​ដំណាំ​មិន​ថា​តូចធំ​ក៏​តែង​ផ្តល់​ទិន្នផល​ខ្ពស់​មកវិញ ជានិច្ច​។ ដូចជា​ករណី​បំពេញការងារ​បើ​លោកអ្នក​ខិតខំ​នៅថ្ងៃនេះ​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផង ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ដោយ​អាច​រក​ផល​កម្រៃ ខ្លះៗ​ចូល​ផ្ទះ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​គាប់ប្រសើរ​ឡើងវិញ​៕

ឆ្នាំថោះ

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ពិសេស​មាន​គ្រោះ យាយី​ថែមទៀត​មាន​បញ្ហា​អូស​បន្លាយពេល​យូរ​ថែមទៀត​។ ចំពោះ​ការរស់នៅ​លោកអ្នក​ត្រូវ​បំបាត់ ភាព​ប្រកែប្រកាន់​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​ដែល​មិនមាន​បញ្ហា​នាំ​ត្រូវ​ឈឺក្បាល​ច្រើន​។ ចំពោះ​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​អាច​រក​ផល​ចំណូល​ចិញ្ចឹម គ្រួសារ​ដែរ​តែ​យ៉ាងណា​មិនអាច​លោភលន់​បានទេ​បើ​ពុំនោះ​នឹង​បាត់បង់​ចំណូល​ពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕

ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ការ​នឿយណាយ​ផ្លូវ​ចិត្តច្រើន​ប៉ុន្តែ​ការប្រកប​ការ ងារ​ឃើញថា​មាន​ភាពរលូន​ល្អ​ទៅមុខ​គួរសម​។ ការរស់នៅ​វិញ​ទោះ​ធ្វើ​អ្វី​ក៏មាន​ភាព​សុខដុម និង​មានការ​លូតលាស់​គួរសម​។​សម្រាប់​នៅក្នុង​ថ្ងៃនេះ​ដែរ​លាភ​សំណាង​មាន​ច្រើន​គួរសម ដូចនេះ​ជា ឱកាសល្អ​ក្នុងការ​ពង្រីក​មុខ​ជំនួញ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​ឃើញថា​អាចឆ្លើយតប​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ព្រោះ​ក៏មាន​ខ្ពស់​និង​ក្រុមមនុស្ស​យាយី​ក៏មាន​ច្រើន​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​៕

​ឆ្នាំម្សាញ់

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​ប្រកបការងារ​អ្វី​ក៏​តែង​ហុច​ផ្លែផ្កា​មក វិញ​ក៏​គួរ​ជាទី​ពេញចិត្ត​ដែរ​។ លោកអ្នក​គួរ​រវាសរវៃ​ប្រកបការងារ​ហើយ​ដាច់ខាត​មិនត្រូវ​តំអក់​ឬ​ខ្ជិល ច្រអូស​នោះឡើយ​ទើប​ក្តី​ចម្រុងចម្រើន​មាន​ច្រើនជាង​នេះ​ទៅរួច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​លោកអ្នក​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​ព្រោះថា​អាច​ឆ្លើយ តប​ផ្លែផ្កា​ដូច​ជាទី​គាប់ចិត្ត​មកវិញ​ផងដែរ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ចូល​ស្តីដណ្តឹង​គឺជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​ក៏​តែងមាន​ការសប្បាយ​ចិត្ត​និង​មាន​ភាពស្រស់ ស្រាយ​ផងដែរ​គ្រាន់តែ​ផល​ល្អៗ​ពុំ​សូវ​សំបូរ​ប៉ុណ្ណោះ​។ ចំណែក​បុរស​វិញ​អំឡុង​ពេលនេះ​ដំណើរ​ជីវិត មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ​និង​ការបាត់​របស់របរ​ដោយ​ប្រការ ណាមួយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មិនត្រូវ​ធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​ក្តី​ចង់​ចាញ់ឈ្នះ​គ្នា​ដាក់​ក្នុង​ខ្លួន​ច្រើន​ប្រយ័ត្ន​ឥត​ការ អ្វី​សោះ​នាំ​តែ​កើត​បញ្ហា​ឡើង​៕

ឆ្នាំមមែ

​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ ពីព្រោះថា​ផល​អាក្រក់​នោះ​ឃើញថា​នៅ​រារាំង​និង​ប​ន្ច​ច់​បង្អាក់ដំណើរ​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​នៅថ្ងៃនេះ​ក៏​ប្រសើរ​ដែរ​ពីព្រោះថា​លាភ​ប្រាក់កាស​ក៏​តែង​ផ្តល់ មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ ឈានដល់​ការបែកបាក់​៕

ឆ្នាំវក

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​មិនអាច​ប្រមាថ​បានទេ ពីព្រោះថា​ផល​អាក្រក់ នៅ​ចំពោះមុខ​នោះ​ឃើញថា​មាន​ច្រើនជាង​សព្វមួយដង​។ ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង តែមាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ត្រូវ​ចងចាំ​ថាបើ​កើត​ផល​អាក្រក់​ណាមួយ​ឡើង​តោង តែ​ចេះ​ដោះស្រាយ​ទើប​បញ្ហា​ពី​ធំ​នឹង​ប្រែជា​តូច​ឡើងវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ឡើយ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ប៉ុន្មាន​ទេ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​បង្ករឿង​ចំពោះ​គ្នាច្រើន​៕

ឆ្នាំរកា

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​សូវ​គាប់ប្រសើរ​ទេ ហើយ​បើ​មាន​កិច្ចការ អ្វី​សំខាន់​ដែល​ត្រូវ​ដោះស្រាយ​ឃើញថា​មិន​អំណោយផល​ល្អ ទេ​ដូចនេះ​បើ​ចង់​ពន្យា​ពេល​ក៏​ជាការ ប្រសើរ​ដែរ​។ ក្រៅពីនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ជាមួយ​ក្រុម​នុស្ស​ភេទ​ផ្ទុយគ្នា​បង្កើតជា បញ្ហា​ទៅ​ថ្ងៃ​ខាងមុខ​។ នៅក្នុង​ផ្ទះសម្បែង​វិញ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​ការយក ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ហើយ​ប្រាក់​បង្វិល​ដើមទុន​ក៏​ជួប​បញ្ហាលំបាក​ច្រើន​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​អាច​សម្រុក​ការងារ​ឬ ធ្វើ​អ្វីមួយ​ដែល​សំខាន់​ពីព្រោះថា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​ការរស់នៅ​មាន​ភាព​សុខដុម និង​ក្រុម មនុស្ស​ជួយ​ជ្រោមជ្រែង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​និង​ទទួល ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​គ្រាន់​ជាទី​កក់ក្តៅ​៕

​ឆ្នាំកុរ

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​ពុំមាន​អ្វី​បៀតបៀន​យាយី​គួរ​កត់ សម្គាល់​តែ​ទោះ​ធ្វើ​អ្វី​ក៏​តោង​មើលគេមើលឯង​ខ្លះ​ទើប​ប្រសើរ​។ ទោះបីយ៉ាងណា​បញ្ហា​រឿង​ផ្ទាល់ខ្លួន ដូចជា​បញ្ហា​គ្រួសារ​ឬ​សេចក្តីស្នេហា​មាន​ភាពល្អប្រសើរ​ដោយ​ធ្វើ​អ្វី​ក៏មាន​សុខដុម​គ្រាន់​កក់ក្តៅ​ផងដែរ​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែងមាន​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់ ចិញ្ចឹម​ឆ្នាំង​បាយអ​ញ្ជឹ​ង​ដែរ​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រុះស្រួល​គ្នា​និង​ផ្អែមល្ហែម​ប្រពៃ​៕

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.