kalib9

អស់កង្វល់ជាមួយនឹងបញ្ហាជើងមានក្លិនស្អុយ ដោយគ្រាន់តែអនុវត្តន៍តាមគន្លឹះងាយៗទាំងនេះ

ជើងមានក្លិនស្អុយ គឺជាបញ្ហាគួរឲ្យរំខាន និងអាក្រក់បំផុតមួយ។ ជាទូទៅក្លិនអាក្រក់ ឬក្លិនស្អុយកើតឡើងដោយសារតែការបែកញើស រួមផ្សំជាមួយនឹងដីដែលមាននៅជាប់នឹងជើង។ ខាងក្រោមជាគន្លឹះងាយៗមួយចំនួនដើម្បីដោះស្រាយបញ្ហានេះ ៖

១០. ត្រាំជើងជាមួយទឹកអំបិល ៖ ពពួកបាក់តេរីដែលរស់នៅលើស្បែក និងក្រោមក្រចកម្រាមជើងរបស់អ្នក គឺជាមូលហេតុដ៏ចម្បងដែលបង្កឲ្យប្រអប់ជើងរបស់អ្នកប្រែជាមានក្លិនស្អុយ។ ដូច្នេះដើម្បីកម្ចាត់នូវរាល់បាក់តេរីទាំងនោះចូរត្រាំជើងរបស់អ្នកនៅក្នុងទឹកអំបិល។ អំបិលជំរុញឱ្យមានសំណើមចេញពីស្បែក និងសម្លាប់បាក់តេរី។ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ សូមសាកល្បងបន្ថែមទឹកខ្មេះ។ អ្វីដែលអ្នកត្រូវការ គឺ ទឹកខ្មេះ ១ ពែង ទឹកធម្មតា ២ ពែង និងអំបិល ១ ពែង។ ចូរត្រាំជើងក្នុងទឹកល្បាយនេះជារៀងរាល់យប់សម្រាប់រយៈពេល ២ សប្តាហ៍។ កុំភ្លេចសម្អាតដីក្រោមក្រចកជើងទាំងសងខាងចេញផង បន្ទាប់ពីត្រាំទឹកអំបិលហើយ។

៩. ការជ្រើសរើសស្រោមជើង ៖ អ្នកគួរជ្រើសរើសស្រោមជើងដែលធ្វើឡើងពីក​​​ប្បាស ក៏ព្រោះស្រោមជើងប្រភេទនេះមិនធ្វើឲ្យហប់ជើង ជួយកាត់បន្ថយក្លិនមិនល្អ និងការបែកញើស។

៨. ប្រើប្រាស់ផលិតផលបំបាត់ក្លិន ៖ ដើម្បីការពារស្បែកជើងពីក្លិនអាក្រក់ អ្នកអាចរកទិញថ្នាំបាញ់បំបាត់ក្លិន ឬមេរោគ ឬម្ស៉ៅបំបាត់ក្លិនស្អុយក្នុងស្បែកជើងយកមកប្រើ។ ប៉ុន្តែដើម្បីកុំឲ្យខ្ជះខ្ជាយប្រាក់ អ្នកអាចយកម្ស៉ៅពោតឬអង្ករមួយចិបមកដាក់ក្នុងស្បែកជើងជាការស្រេច។ ម្ស៉ៅនេះជួយស្រូបយកសំណើមដែលជាប្រភពនៃក្លិនស្អុយក្នុងស្បែកជើង។ បើគ្មានម្ស៉ៅពោតអ្នកអាចប្រើម្ស៉ៅលាបខ្លួនធម្មតាក៏បាន។

៧. ប្រេងដើមស៊ីដា ៖ ប្រេងនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងរោគផ្សិត ពពួកបាក់តេរី ហើយក៏ជាថ្នាំសម្លាប់មេរោគផងដែរ។ អ្វីដែលអ្នកត្រូវការ គឺ ប្រេងដើមស៊ីដា ៥ ដំណក់ និង ប្រេងដូង ១ ស្លាបព្រាបាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាបល្បាយនេះក្នុងចលនាបែបម៉ាស្សាទៅលើប្រអប់ជើងនៅពេលយប់មុនចូលគេង។ អ្នកក៏អាចពាក់ស្រោមជើងកប្បាសពេញមួយយប់ បន្ទាប់ពីលាបប្រេងហើយផងដែរ។

៦. ខាត់ជើងជាមួយនឹងស្ករស ៖ វិធីនេះជួយកម្ចាត់ស្រទាប់ស្បែកដែលងាប់ និងស្ងួតចេញពីប្រអប់ជើង។ អ្នកត្រូវការលាយបញ្ចូលគ្នានូវ អាល់កុលប្រភេទ Isopropyl ឬហៅថាអាល់កុលសម្រាប់ដុត បរិមាណច្រើនជាង ៩១ ភាគរយ ស្ករស ៣ ភាគ ទឹកធម្មតា ១ ភាគ ដើម្បីបង្កើតបានជាល្បាយរាងខាប់ៗសម្រាប់ដុសខាត់ជើង។ អ្វីដែលអ្នកត្រូវធ្វើ គឺខាត់ជើងជាមួយនឹងល្បាយដែលលាយរួប បន្ទាប់មកលាងសម្អាតជើងចេញដោយប្រើទឹកស្អាតធម្មតា។ អ្នកអាចអនុវត្តន៍គន្លឹះនេះបាន ៣ ដង ក្នុងមួយសប្តាហ៍។

៥. ផ្លាស់ប្ដូររបបអាហារ ៖ របបអាហារជាកត្តាដ៏ធំបំផុតដែលបណ្ដាលឲ្យកើតមានក្លិនខ្លួន រួមបញ្ចូលទាំងក្លិនជើងផងដែរ។ ប្រសិនបើអ្នកមានក្លិនជើងស្អុយ ចូរកាត់បន្ថយឲ្យបានការទទួលទានកាហ្វេ សាច់ក្រហម ខ្ទឹមបារាំង ខ្ទឹមស ផ្កាស្ពៃ និងជាតិអាកុល។ គ្រឿងទេសផ្សេងទៀតដែលមានក្លិនខ្លាំងក៏អាចបណ្ដាលឲ្យមានក្លិនខ្លួនផងដែរ។

៤. សាប៊ូ ៖ អ្នកអាចរកទិញសាប៊ូកម្ចាត់រោគផ្សិត ឬពពួកបាក់តេរីយកមកប្រើដុសសម្អាតជើងជំនួសឲ្យការប្រើប្រាស់សាប៊ូសម្រាប់ដុសសម្អាតពេញរាងកាយមកដុសជើង។

៣. ពិនិត្យសុខភាព ៖ មូលហេតុដែលបណ្ដាលឲ្យបាក់តេរីរាលដាលពេញស្បែកជើង ក៏ដូចជាជើងរបស់អ្នក គឺដោយសារតែការបែកញើស។ ហើយការបែកញើសហួសប្រមាណអាចជាសញ្ញានៃជម្ងឺបែកញើសច្រើនហួសប្រមាណ។ ជម្ងឺនេះទាមទារនូវការព្យាបាលតាមបែបវេជ្ជសាស្ត្រ។

២. ពាក់ស្បែកជើងផ្ទាត់នៅរាល់ពេលហាត់ប្រាណ ឬហាត់កីឡា ៖ វានឹងមិនធ្វើឲ្យហប់ដល់ប្រអប់ជើង នៅខណៈពេលអ្នកធ្វើការហាត់ប្រាណ និងការពារកុំឲ្យជើងបែកញើសខ្លាំងផងដែរ។

១. ដាក់មើមខ្ទឹមក្នុងស្រោមជើង ៖ គ្រាន់តែដាក់មើមខ្ទឹមចំនួន ២ ទៅ ៣ កំពឹស ចូរក្នុងស្រោមជើង ហើយពាក់គេងពេញមួយយប់ក៏អាចកម្ចាត់ចោលនូវរោគឆ្លងពពួកបាក់តេរី ហើយជួយពង្រឹងប្រព័ន្ធភាពស៊ាំបានដែរ៕

ប្រភព ៖ Brightside

ប្រភពបន្តពី៖ Khmernote