kalib9

ថ្ងៃ​​កំណើត ប្រាប់​​អំពី​​គ្រោះ​​ថ្នាក់ និង ត្រ​​ណម របស់​​អ្នក​​ក្នុងចុងខែមីនា ២០១៨

គេហទំព័រ ទស្សន៍ទាយ ហ៊ុងស៊ុយ ដ៏ធំជាងគេ របស់ ចិន និង តៃវ៉ាន់ នោះ ក៏បានទស្សទាយអំពី គ្រោះថ្នាក់ និងត្រណម ដែលលោកអ្នកត្រូវប្រយ័ត្ន និង តម ចាប់ពីថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៨ ដល់ថ្ងៃទី​៣១ ខែមីនា ២០១៨ ។ ហេតុដូចនេះ ថ្ងៃនេះ មហាស្នេហា សូមលើកយកចំនុច ថ្ងៃកំណើត ប្រាប់អំពីគ្រោះថ្នាក់ និង ត្រណម របស់អ្នកក្នុងពេល​ខាងមុខនោះ មកបកស្រាយប្រាប់អ្នករាល់គ្នា ដូចខាងក្រោម ៖

១. ចំពោះអ្នកកើតថ្ងៃអាទិត្យ

គ្រោះថ្នាក់ ៖ អាចត្រូវរងពាក្យដៀលត្មេះប្រមាថ ឬនិយាយដើមអំពី មិត្តរួមការងារ ឬបងប្អូនជីដូនមួយ ជីទួតមួយ -ល- ប៉ុន្តែមិនមែនជាបងប្អូនបង្កើតទេ ។

ត្រណម ៖ សម្តីគំរស់គំរើយ ឬធ្វើឫកពារគ្រអឺតគ្រទម ។

២. ចំពោះអ្នកកើតថ្ងៃចន្ទ

គ្រោះថ្នាក់ ៖ អាចចាញ់ល្បែងស៊ីសង ឬត្រូវគេបោកប្រាស់ ។

ត្រណម ៖ ត្រូវប្រព្រឹត្តខ្លួនឲ្យឆ្ងាយអំពីល្បែងអបាយមុខទាំងពួងក្នុងខែ៧ នេះ ។

៣. ចំពោះអ្នកកើតថ្ងៃអង្គារ

គ្រោះថ្នាក់ ៖ អាចទទួលរងការច្រណែនឈ្នានីស ឬអាចឈានដល់ទាស់ទែងគ្នា

ត្រណម ៖ រឿងណាគួរគិតចាំគិត រឿងណាគួរគេចត្រូវតែគេច មិនត្រូវប្រឈមមុខ ជាមួយនឹងបញ្ហាច្រើនពេកទេ ព្រោះអាចនឹងនាំស៊យដល់លាភសក្ការៈដែលអ្នកប្រុង នឹងទទួលបាន ។

៤. ចំពោះអ្នកកើតថ្ងៃពុធ

គ្រោះថ្នាក់ ៖ អាចមានការប៉ះពារបន្តិចបន្តួចតាមដងផ្លូវសាធារណៈ ។

ត្រណម ៖ មិនត្រូវបើកបរទៅណាឆ្ងាយតែឯង ឬឲ្យរបស់ទៅមនុស្សទើបតែស្គាល់ខ្ចី ។

៥. ចំពោះអ្នកកើតថ្ងៃព្រហស្បតិ៍

គ្រោះថ្នាក់ ៖ អាចនឹងមានមនុស្សចាំលួច ឬក៏បំផ្លាញ របស់ជាទីស្រលាញ់របស់អ្នក ប៉ុន្តែមិនជាបញ្ហាធំទេ ឲ្យតែអ្នកមានការប្រយ័ត្នឲ្យខ្ពស់ជាងធម្មតា ។

ត្រណម ៖ មិនត្រូវអួតអំពីរបស់ថ្មីដែលអ្នកមាន ឬអួតអំពីគុណសម្បត្តិ មនុស្សល្អ ដែល នៅក្បែរអ្នក និងជួយជ្រុមជ្រែងអ្នកឲ្យអ្នកទី៣ ដឹង ព្រោះគេគិតមិនដូចអ្នកគិត ។

៦. ចំពោះអ្នកកើតថ្ងៃសុក្រ

គ្រោះថ្នាក់ ៖ មានអ្នកលួចស្រលាញ់អ្នក និងប៉នប៉ងចង់អោយអ្នកបែកបាក់មិត្តភាព ពីមនុស្សដែលអ្នកកំពុងតែស្រលាញ់ ។

ត្រណម ៖ កុំទុកចិត្តមនុស្សផ្ទុយភេទ ដែលអ្នកសង្ស័យថាអាចនឹងស្រលាញ់អ្នក និងមិន ត្រូវប្រើប្រាស់ពាក្យសម្តីជាមួយមនុស្សផ្ទុយភេទ ស៊ីជម្រៅពេកទេ ។

៧. ចំពោះអ្នកកើតថ្ងៃសៅរ៍

គ្រោះថ្នាក់ ៖ អាចទទួលរងជម្ងឺបន្តិចបន្តួច ប្រសិនបើធ្ងន់ក៏យ៉ាងយូរ ២ ទៅ ៣ថ្ងៃ នឹងជាសះស្បើយហើយ ។

ត្រណម ៖ មិនត្រូវដើរហើរយប់ព្រលប់ ឬផឹកស៊ីច្រើនហួសហេតុ

ជាយោបល់របស់ មហាស្នេហា “ដើម្បីជៀសឆ្ងាយអំពី គ្រោះថ្នាក់ ជាយថាហេតុណាមួយខាងលើ ចូរបុគ្គលទាំងឡាយដែល កើតក្នុងឆ្នាំទាំង១២ អាចធ្វើបុណ្យដាក់បាត សង្ឃទាន ឬក៏ស្រោចទឹករំដោះគ្រោះ ដោយវិធី ណាមួយក៏បាន តាមដែលលោកអ្នកធ្លាប់ធ្វើ និងមានជំនឿ អស់កាលជាយូរមកហើយ!”

ប្រភព KhmerLuck

error: Content is protected !!