kalib9

ហោរាសាស្រ្តប្រចាំថ្ងៃ ត្រូវនឹង ទី២៩​ ខែមីនា ឆ្នាំ​២០១៨

សូមជូនហោរាសាស្រ្តប្រចាំថ្ងៃ ត្រូវនឹង ទី២៩​ ខែមីនា ឆ្នាំ​២០១៨ ដូចតទៅ!!!

ឆ្នាំជូត (ពង្សទេព្តាប្រុស ធាតុទឹក)

រាសីខ្ពស់ត្រដែត៖ ក្នុងថ្ងៃនេះ ដំណើរេជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយបើចង់ទំនាក់ទំនងដល់មនុស្សចាស់ ឬទំនាក់ទំនងអ្នកដទៃពីរឿងអ្វីមួយក៏តែងតែផ្តល់់ផលល្អដូចគ្នា។ អ្នកប្រកបរបរជួញដូរមានការទិញចូលលក់ចេញ គ្រាន់រស់រវើកគួរសម ហើយបើចង់ជួញឆ្ងាយទៀតសោត ក៏តែងតែហុចផលជានិច្ច។ រីឯសម្ព័ន្ពស្នេហា កំលោះក្រមុំបើលោកអ្នកមិនទាន់មានគូរគាប់ពេលនេះ ជាឱកាសល្អក្នុងទំនាក់ទំនងនិងស្វែងរកផង។

ឆ្នាំឆ្លូវ (ពង្សមនុស្សប្រុស ធាតុដី)

រាសីស្រុតចុះ៖ នៅថ្ងៃនេះ ទោះធ្វើអ្វីក៏ដោយ ត្រូវប្រយ័ត្នទទួលរងការខូចខាតអ្វីមួយរកនឹកស្មានមិនដល់។ ក្រៅពីនេះបើពុំមានទំនាក់ទំនងការងារ ឬធ្វើអ្វីមួយងាយភ្លាំងភ្លាត់ណាស់ គប្បីប្រយ័ត្នប្រយែងទើបជៀសផុតពីផលលំបាកទាំងពួងទៅរួច។ ការធ្វើដំណើរជិតឆ្ងាយចូលប្រយ័ត្នក្រុមមនុស្សបៀតបៀនដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រី មានការខ្វល់ខ្វាយច្រើនព្រោះតែគិតច្រើនម្នាក់ឯង។

ឆ្នាំខាល (ពង្សយក្សស្រី ធាតុឈើ)

រាសីល្អជាមធ្យម៖ ក្នុងថ្ងៃនេះ ដំណើរជីវិតរបស់លោកអ្នកមានក្រុមមនុស្សតាមឈ្នានីស និងព្យាបាទខ្លះ ម្ល៉ោះហើយត្រូវរក្សាភាពស្ងប់ស្ងាត់ហើយការពារអាត្មាខ្លួន ទើបអាចជៀសផុតរាល់់ជម្លោះ។ សម្រាប់អ្នកប្រកបរបររកសុីជួញដូរជិតឆ្ងាយ ការរកផលកម្រៃមានភាពធូរស្បើយជាងមុន ដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ជឹងដែរ។ រីឯបញ្ហាស្នេហាប្រុសស្រី មានភាពស្រស់ស្រាយ ព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន។

ឆ្នាំថោះ (ពង្សមនុស្សស្រី ធាតុឈើ)

រាសីស្រុតចុះ៖ ក្នុងថ្ងៃនេះ លោកអ្នកត្រូវមានចិត្តត្រជាក់ និងគិតឱ្យបានគ្រប់ជ្រុងជ្រោយបន្តិច ទើបគ្មានបញ្ហាមិនល្អណាមួយកើតឡើង។ ក្រៅពីនេះ បើមានការធ្វើដំណើរឆ្ងាយជិតគប្បីមានការប្រុងប្រយ័ត្បន្តិចក៏ប្រសើរ។ ចំពោះអ្នកប្រកបរបររកសុីជួញដូរវិញ លោកអ្នកជួបរឿងខ្វល់ខ្វាយ ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ព្រោះតែងអង្គុយស្ងាបច្រើនជាង។ រីឯបញ្ហាស្នេហាប្រុសស្រី មានការប្រែប្រួលភ្លាស់ប្តូរ ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា។

ឆ្នាំរោង (ពង្សទេព្តាប្រុស ធាតុមាស)

រាសីខ្ពស់ត្រដែត៖ នៅថ្ងៃនេះ លោកអ្នកអាចធ្វើធ្វីសម្រេចជោគជ័យ និងពិសេសងាយទទួលផលមកវិញផងដែរ។ អ្នកប្រកបរបររកសុីជួញដូរ មានភាពប្រសើរភាពឡើង តែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរ៉ាវចម្រូងចម្រាសជាមួួយអ្នកដទៃ។ ការរស់នៅ លោកអកនកគប្បីប្រយ័ត្នការជួយយកអាសារគេព្រោះច្រើនយកគុណប្តូរជាទោសមកវិញប៉ុណ្ណោះ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយក្តីមានភាពភ្លឺថ្លានិងចេះអត់អោនឱ្យគ្នាល្អប្រពៃ។

ឆ្នាំម្សាញ់ (ពង្សមនុស្ស​ប្រុស ធាតុភ្លើង)

រាសីល្អជាមធ្យម៖ នៅថ្ងៃនេះ ដំណើរជីវិតរបស់លោកអ្នក មិនមានអ្វីជាឧបសគ្គធំដុំចូលមកយាយីទេ។ ក្រៅពីនេះ បើលោកអ្នកមានប្រកបការងារអ្វីមិនត្រូវមើលស្រាលក្រុមមនុស្សឡើយ ត្រូវតែប្រុងប្រយ័ត្នជានិច្ច ពីព្រោះគេចាំតែមើលចន្លោះប្រហោងរបស់លោកអ្នកទេ ដើម្បីវាយប្រហារប៉ុណ្ណោះ។ ចណែកអ្នកប្រកបរបររកសុីជួញដូរ ការរកផលកម្រៃគ្រាន់កក់ក្តៅទៅរួច។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផយស្រួយ មានជម្លោះវិវាទគួរប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបជាការប្រពៃបំផុត។

ឆ្នាំមមី (ពង្សទេព្តាស្រី ធាតុភ្លើង)

រាសីល្អជាមធ្យម៖ ការប្រកបការងារនៅក្នុងថ្ងៃនេះ ចូរប្រយ័ត្នប្រយែងកើតជម្លោះវិវាទណាមួយ ព្រោះតែសម្តីប៉បាច់ប៉បោចឥតបានការ។ ក្រៅពីនេះលោកអ្នកមិនត្រូវចាំចាប់កំហុសអ្នកដទៃច្រើនឡើយ ប្រយ័ត្នផ្តល់ភាពលំបាកដល់ខ្លួនវិញ។ ចំពោះអ្នកប្រកបរបររកសុីជួញដូរជួបផលលំបាកក្នុងការរកផលកម្រៃ ព្រោះលាភច្រើនបោលហួសពុំសូវជាប់ទេ ហើយបើលោកអ្នកប្រលងប្រជែងតម្លៃទៀតនោះ ចូរប្រយ័ត្នកើតជម្លោហវិវាទឈានពីតូចតាចដល់ធំ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយ កុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា ។

ឆ្នាំមមែ (ពង្សទេព្តាស្រី ធាតុមាស)

រាសីខ្ពស់ត្រដែត៖ នៅថ្ងៃនេះ លោកអ្នកធ្វើអ្វីក៏ដោយតែងតែភ្លឺថ្លា និងជួបតែក្តីសោមនស្សច្រើន។​ ការសម្រុកចូលការងារបាន ហើយពីព្រោះថាផលជាផ្លែផ្កាយុចមកវិញគួរជាទីគាប់ចិត្តផង។ អ្នកប្រកបរបររកសុីជួញដូរជួបផលលំបាកក្នុងការរកផលចំនូលណាស់ ហើយការជួញដូរជិតឆ្ងាយទៀតសោត ជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រី មានភាពផ្អែមល្ហែម។

ឆ្នាំវក (ពង្សយក្សប្រុស ធាតុដែក)

រាសីខ្ពស់ត្រដែត៖ នៅថ្ងៃនេះ លោកអ្នកអាចទទួលដំណឹងល្អ ឬមានជោគលាភអ្វីមួយចូលមកឱ្យសប្បាយចិត្តផង។ សម្រាប់អ្នកប្រកបរបររកសុីជួញដូរជិតឆ្ងាយតែងតែទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះវិញមួយចំនួនវិញថែមទៀត។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហា ប្រុសស្រីមានភាពសុខដុម និងផ្អែមល្ហែមល្អប្រៀបដូចជាទឹកនិងត្រីនារដូវវស្សា។

ឆ្នាំរកា (ពង្សយក្សប្រុស ធាតុដែក)

រាសីខ្ពស់ត្រដែត៖ រាល់ការបំពេញភារកិច្ចនៅថ្ងៃនេះ មានសភាពរលូនទៅមុខដូចសព្វមួយដង ប៉ុន្តែក្នុងនោះក៏ទាមទារឱ្យលោកអ្នកមានការប្រឹងប្រែងខ្លាំងបន្តិចដែរ ដើម្បីឱ្យបនាសម្រេចដល់គោលដៅដែលចង់បាន។ បើជាប្រកបរបររកសុីវិញ ប្រាក់កំរៃបានមកកាក់កបគ្រាន់បើអាចឱ្យលោកអ្នកសន្សំទុកបានខ្លះ។ ឯបញ្ហាស្នេហា ការចេះយល់ចិត្តគ្នា គឺជាវិធីដ៏ប្រសើរបំផុត។

ឆ្នាំច (ពង្សយក្សស្រី ធាតុដី)

រាសីស្រុតចុះ៖ នៅក្នុងថ្ងៃនេះ បើទោះធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងបន្តិច ព្រោហថាមានផលមិនសូវល្អ ងាយឈានចូលនាំពិបាកក្នុងការត្រូវរែកពុន។ អ្នកប្រកបរបររកសុីជួញដូរមានភាពកាក់កបគ្រាន់បើបន្តិចវិញតែយ៉ាងណា លោកអ្នកគប្បីកុំសេពគប់ល្បែងសុីសងឡើយ នាំកើតឧបទ្រព្យចង្រៃរកតែរឿងដាក់ខ្លួន។ ការធ្វើដំណើរជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯស្នេហា បញ្ហាស្នេហាកម្លោះក្រមុំមានភាពជឿនលឿនទៅមុខ និងកំពុងបើកគេហទំព័រថ្មីសម្រាប់អ្នកហើយ។

ឆ្នាំកុរ (ពង្សមនុស្សស្រី ធាតុទឹក)

រាសីល្អជាមធ្យម៖ នៅក្នុងថ្ងៃនេះ ជួបលើកំណាត់ផ្លូវលំបាកបន្តិចហើយ បើមានធ្វើអ្វីមួយផង តែងមានក្រុមមនុស្សតាមចាក់ឆ្កឹះឆ្កៀលនាំឱ្យជួបរឿងហ្មងសៅមិនតិចឡើយ។ ចំពោះអ្នកប្រកបការងាររាជការឬក្រុម ឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិច ចូរប្រយ័ត្នកើតជម្លោះវិវាទ។ ចំណែកអ្នកប្រកបរបររកសុីជួញដូរមានការជឿនលឿនទៅមុខយ៉ាងរហ័ស ហៀយរឿងរ៉ាវអាក្រក់ទាំងឡាយដែលធ្លាប់មានពីមុនក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។ រីឯស្នេហា មានការខ្វល់ខ្វាយតែម្នាក់ឯង ហួសព្រំដែន៕

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

error: Content is protected !!