kalib9

ឆ្លូវ ខាល ថោះ ម្សាញ់ មមី ច និង កុរ សំណាង លាភ ហេង នឹង​ត្រលប់មកវិញ ១៦៨. ៩៩៩

ដោយ​សារ​តែ​ស្អែក​នេះ (១៤/០៣/២០១៨) មាន​ឆ្នាំ​ចំនួន ៧ ដែល​មាន​រាសី​មិន​សូវ​ជា​ល្អ​ប្រសើរ ហេតុ​ដូច​នេះ តាម​ក្បួន​ហោ​រា ការ​បន់​ស្រន់​គឺ​មាន​សារៈសំខាន់ ណាស់​ក្នុង​ការ​ដែល​ជួយ​តំឡើងឬទ្ធីតេជះ តំឡើង​រាសី​របស់​ពួក​គេ​អោយ​ក្លាយ​ទៅ​ជា​ល្អឡើង​វិញ ដែល​រាសី​នោះ​ប្រៀប​បាន​នឹង​អ្នកកំពុង​ជីក​បាន​កំណប់​មួយ​កេះ​ធំ​ដូច្នេះ​ដែរ​ ។

សូមឲ្យឆ្នាំទាំង ៧ ខាងលើ មានឆ្នាំ ​​ឆ្លូវ ខាល ថោះ ម្សាញ់ មមី ច និង កុរ មានរាសីឡើងខ្ពស់ត្រដែត ដែល​មានតែរឿងល្អៗ ចូលក្នុងជីវិត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង គ្រប់កាលៈទេសៈ ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ទៅទីជិតទីឆ្ងាយ ជួបតែសុខ ជួបតែរឿងសប្បាយ បើមានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ សាធុ…សាធុ…សាធុ…

ខាង​ក្រោម​នេះ គឺ​ជា​មូល​ហេតុ​ដែល​អ្នក​ត្រូវ​ស៊ែរ​ចេញ​ប៉ុណ្ណោះ!! ប៉ុន្តែ​ក្រោយ​ស៊ែរ​ចេញ រាសី​អ្នក​គឺ​នឹង​ដូច​ការ​ជូន​ពរ​ខាង​លើ ។

ឆ្នាំឆ្លូវ (ពង្សមនុស្សប្រុស ធាតុដី)

រាសីស្រុតចុះ៖ នៅថ្ងៃនេះ ទោះធ្វើអ្វីក៏ដោយ ត្រូវប្រយ័ត្នទទួលរងការខូចខាតអ្វីមួយរកនឹកស្មានមិនដល់។ ក្រៅពីនេះបើពុំមាន​ទំនាក់​ទំនង​ការងារ​ ឬ​ធ្វើអ្វី​មួយ​ងាយ​ភ្លាំង​ភ្លាត់​ណាស់ ​គប្បីប្រយ័ត្ន​ប្រយែង​ទើប​ជៀស​ផុត​ពីផល​លំបាកទាំង​ពួង​ទៅរួច។ ការធ្វើដំណើរជិតឆ្ងាយចូលប្រយ័ត្នក្រុមមនុស្សបៀតបៀនដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រី មានការខ្វល់ខ្វាយច្រើនព្រោះតែគិតច្រើនម្នាក់ឯង។

ឆ្នាំខាល (ពង្សយក្សស្រី ធាតុឈើ)

រាសីល្អជាមធ្យម៖ ក្នុងថ្ងៃនេះ ដំណើរជីវិតរបស់លោកអ្នកមានក្រុមមនុស្សតាមឈ្នានីស និងព្យាបាទខ្លះ ម្ល៉ោះហើយត្រូវរក្សាភាព​ស្ងប់​ស្ងាត់​ហើយ​ការពារ​អាត្មា​ខ្លួន​ ទើប​អាច​ជៀស​ផុត​រាល់់​ជម្លោះ​។ សម្រាប់​អ្នក​ប្រកប​របរ​រក​សុី​ជួញ​ដូរ​ជិត​ឆ្ងាយ ការ​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន ដោយ​លោក​អ្នក​អាច​រក​ប្រាក់​ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ជឹងដែរ។ រីឯបញ្ហាស្នេហាប្រុសស្រី មានភាពស្រស់ស្រាយ ព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន។

ឆ្នាំថោះ (ពង្សមនុស្សស្រី ធាតុឈើ)

រាសីស្រុតចុះ៖ ក្នុងថ្ងៃនេះ លោកអ្នកត្រូវមានចិត្តត្រជាក់ និងគិតឱ្យបានគ្រប់ជ្រុងជ្រោយបន្តិច ទើបគ្មានបញ្ហាមិនល្អ​ណា​មួយ​កើត​ឡើង​។ ​ក្រៅ​ពី​នេះ​ បើ​មាន​ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ជិត​គប្បី​មានការប្រុងប្រយ័ត្បន្តិចក៏ប្រសើរ។ ចំពោះអ្នកប្រកបរបររកសុីជួញដូរវិញ លោកអ្នកជួបរឿងខ្វល់ខ្វាយ ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ព្រោះតែងអង្គុយស្ងាបច្រើនជាង។ រីឯបញ្ហាស្នេហាប្រុសស្រី មានការប្រែប្រួលភ្លាស់ប្តូរ ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា។

ឆ្នាំម្សាញ់ (ពង្សមនុស្ស​ប្រុស ធាតុភ្លើង)

រាសីល្អជាមធ្យម៖ នៅថ្ងៃនេះ ដំណើរជីវិតរបស់លោកអ្នក មិនមានអ្វីជាឧបសគ្គធំដុំចូលមកយាយីទេ។ ក្រៅពីនេះ បើលោកអ្នកមានប្រកបការងារអ្វីមិនត្រូវមើលស្រាលក្រុមមនុស្សឡើយ ត្រូវតែប្រុងប្រយ័ត្នជានិច្ច ពីព្រោះគេចាំតែមើលចន្លោះប្រហោងរបស់លោកអ្នកទេ ដើម្បីវាយប្រហារប៉ុណ្ណោះ។ ចណែកអ្នកប្រកបរបររកសុីជួញដូរ ការរកផលកម្រៃគ្រាន់កក់ក្តៅទៅរួច។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផយស្រួយ មានជម្លោះ​វិវាទ​គួរ​ប្រយ័ត្ន​ប្រយែង​ពាក្យ​សម្តី​បន្តិចទើបជាការប្រពៃបំផុត។

ឆ្នាំមមី (ពង្សទេព្តាស្រី ធាតុភ្លើង)

រាសីល្អជាមធ្យម៖ ការប្រកបការងារនៅក្នុងថ្ងៃនេះ ចូរប្រយ័ត្នប្រយែងកើតជម្លោះវិវាទណាមួយ ព្រោះតែសម្តីប៉បាច់ប៉បោចឥតបានការ។ ក្រៅពីនេះលោកអ្នកមិនត្រូវចាំ​ចាប់​កំហុស​អ្នក​ដទៃ​ច្រើន​ឡើយ ប្រយ័ត្នផ្តល់ភាពលំបាកដល់ខ្លួនវិញ។ ចំពោះអ្នកប្រកបរបររកសុីជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការ​រក​ផល​កម្រៃ ព្រោះលាភច្រើនបោលហួសពុំសូវជាប់ទេ ហើយបើលោកអ្នកប្រលងប្រជែងតម្លៃទៀតនោះ ចូរប្រយ័ត្នកើតជម្លោហវិវាទឈានពីតូចតាចដល់ធំ។ រីឯសម្ព័ន្ធស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះ​ម៉ាយ កុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា ។

ឆ្នាំច (ពង្សយក្សស្រី ធាតុដី)

រាសីស្រុតចុះ៖ នៅក្នុងថ្ងៃនេះ បើទោះធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងបន្តិច ព្រោហថាមានផលមិនសូវល្អ ងាយឈានចូលនាំពិបាកក្នុងការត្រូវរែកពុន។ អ្នកប្រកបរបររកសុីជួញ​ដូរ​មាន​ភាព​កាក់​កប​គ្រាន់​បើ​បន្តិច​វិញ​តែ​យ៉ាង​ណា ​លោក​អ្នកគប្បី​កុំ​សេព​គប់​ល្បែង​សុី​សង​ឡើយ នាំ​កើត​ឧបទ្រព្យ​ចង្រៃ​រក​តែ​រឿង​ដាក់​ខ្លួន។ ការធ្វើដំណើរជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯស្នេហា បញ្ហាស្នេហាកម្លោះក្រមុំមានភាពជឿនលឿនទៅមុខ និងកំពុងបើកគេហទំព័រថ្មីសម្រាប់អ្នកហើយ។

ឆ្នាំកុរ (ពង្សមនុស្សស្រី ធាតុទឹក)

រាសីល្អជាមធ្យម៖ នៅក្នុងថ្ងៃនេះ ជួបលើកំណាត់ផ្លូវលំបាកបន្តិចហើយ បើមានធ្វើអ្វីមួយផង តែងមានក្រុមមនុស្សតាមចាក់ឆ្កឹះឆ្កៀលនាំឱ្យជួបរឿងហ្មងសៅមិនតិចឡើយ។ ចំពោះអ្នកប្រកបការងាររាជការឬក្រុម ឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិច ចូរប្រយ័ត្នកើតជម្លោះវិវាទ។ ចំណែកអ្នកប្រកបរបររកសុីជួញដូរមានការជឿនលឿនទៅមុខយ៉ាងរហ័ស ហៀយរឿងរ៉ាវអាក្រក់ទាំងឡាយដែលធ្លាប់មានពីមុនក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។ រីឯស្នេហា មានការខ្វល់ខ្វាយតែម្នាក់ឯង ហួសព្រំដែន៕

error: Content is protected !!