kalib9

រាប់​ខ្សែ​បន្ទាត់​នៅ​លើ ក​ដៃ រួច​អាន​អត្ថបទ​នេះ អ្នក​នឹង​ភ្ញាក់​ផ្អើល!

អ្នកអាចសិក្សាអំពីលក្ខណៈ សុខភាព និងពេលអនាគត យោងទៅតាមចំនួនខ្សែបន្ទាត់ ដែលស្ថិតនៅលើ កដៃរបស់អ្នក។ រាប់ខ្សែបន្ទាត់នៅលើ កដៃ របស់អ្នក រួចស្វែងយល់អត្ថន័យរបស់វាទាំងអស់គ្នា៖

បន្ទាត់ទី១៖ ខ្សែបន្ទាត់ដំបូងគេនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយវាចង្អុលបង្ហាញឲ្យឃើញពីភាពសប្បាយរីករាយ សុខភាពល្អ និងអាយុយឺនយូរ។ នៅក្នុងករណីខ្សែបន្ទាត់ដំបូងដាច់ ដូច្នេះអ្នកត្រូវផ្លាស់ប្តូររបៀបរស់នៅរបស់អ្នក និងត្រូវប្រាកដថាអ្នកទទួលទានត្រឹមត្រូវ ហើយសម្រាកបន្ធូរអារម្មណ៍បានច្រើន។ ប្រសិនបើខ្សែបន្ទាត់ដំបូងដាច់ច្រើនកន្លែង នេះអាចដោយសារតែការលំបាក ក្នុងការបំពេញក្តីសុបិនពីកុមារភាពរបស់អ្នក។

បន្ទាត់ទី២៖ ខ្សែបន្ទាត់ទី២ បង្ហាញថាអ្នកមានជីវិតពេញលេញ និងជោគជ័យ ហើយមានឱកាសនៃជីវិតដ៏ប្រណិត និងទ្រព្យសម្បត្តិច្រើន។

បន្ទាត់ទី៣៖ មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែមាន ខ្សែបន្ទាត់ទី៣ នៅលើ កដៃឡើយ ប៉ុន្តែប្រសិនបើអ្នកមាន នោះបង្ហាញថាអ្នកមានឥទ្ធិពលដ៏អស្ចារ្យទៅលើអ្នកដទៃ នៅក្នុងជីវិតឯកជន ឬការងាររបស់អ្នក។ នេះមានន័យថា អ្នកនឹងត្រូវគេចងចាំទុកជានិច្ច។

បន្ទាត់ទី៤៖ ប្រសិនបើអ្នកមានខ្សែបន្ទាត់ទី៤ នៅលើ កដៃ នោះបង្ហាញថាអ្នកនឹងមានអាយុវែង ហើយមានកូនច្រើនទៀតផង។

នៅក្នុងករណីខ្សែបន្ទាត់ណាមួយដាច់ សូមកុំស្រងាកចិត្តអី ព្រោះយើងទាំងអស់គ្នាសុទ្ធតែមានទំនួលខុសត្រូវ ចំពោះសុភមង្គល និងជោគជ័យផ្ទាល់ខ្លួន។ អ្នកគួរតែផ្តោតអារម្មណ៍លើភាពខ្លាំង និងទេពកោសល្យរបស់អ្នក រួមទាំងរបៀបប្រើប្រាស់វាឲ្យល្អប្រសើរវិញ៕

ប្រភព ៖ healthytipsworld

រក្សាសិទ្ធិដោយ៖ Moha Sneha