kalib9

កង្វល់ទាំង ១០ យ៉ាងរបស់បុរសក្នុងពេលឡើងលើគ្រែ មិនដែលទម្លាយឲ្យស្រីៗដឹង

បុរសក៏មានការបារម្ភ សម្រាប់ប្រតិបត្តិការ ពេលរួមភេទផងដែរ មិនចាញ់ស្រីៗប៉ុន្មាននោះទេ ព្រោះរាប់សតវត្សរ៍មកហើយ គ្មានមនុស្សប្រុសណាម្នាក់ ដែលត្រូវស្លាប់នោះទេ នៅពេលមានការ បារម្ភអំពីការរួមភេទ ហើយក៏គ្មានបុរសណាម្នាក់ អាចឆ្លងផុតដំណាក់កាល ស្រីស្អាតបានដែរ។ ដូច្នេះហើយបានជា បុរសជាច្រើនបង្ហាញក្តីបារម្ភ អំពីរឿងរ៉ាវ នៃការរួមភេទ និងព្យាយាមស្វែងរករូបមន្តល្អៗ ដើម្បីផ្គាប់ចិត្តដៃគូផងដែរ។

អ្នកជំនាញក៏បានលើកយក ការព្រួយបារម្ភទាំង ១០ យ៉ាង របស់បុរសអំពីការរួមភេទ និងធ្វើឲ្យពួកគេមិនអាចដេកលក់ នៅពេលយប់ បានដូចមនុស្សធម្មតា។ ការអត្ថាធិប្បាយ ខាងក្រោមនេះ មិនត្រឹមតែបំបាត់ ការឆ្ងល់របស់បុរសតែមួយមុខទេ ប៉ុន្តែយើងក៏នឹងប្រាប់អ្នក អំពីរបៀប ដែលអាចជួយខ្លួនឯងបានកុំឲ្យបារម្ភ អំពីការរួមភេទទៀត។

១- បុរសបរិសុទ្ធ ៖ បុរសភាគច្រើននឹងមិនដែល ប្រាប់មិត្តភក្តិ ឬដៃគូរួមភេទ ខាងស្រីរបស់គេថា ពួកគេមិនដែលរួមភេទ ទាល់តែសោះនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលមានភាពបរិសុទ្ធ មិនមែនជាអារម្មណ៍មួយ ត្រូវអៀនខ្មាសនោះទេ។ តាមការពិត មនុស្សស្រីភាគច្រើន នឹងនិយាយលើកទឹកចិត្តខ្លួនថា ពួកគេគឺជាមនុស្សដំបូងហើយ សម្រាប់អ្នក។

២- តែងតែរួមភេទដោយដៃ ៖ នេះគ្រាន់តែជំនឿ មិនត្រឹមត្រូវ មួយចំនួនតូចប៉ុណ្ណោះ ដែលទាក់ទងនឹង ការរួមភេទដោយដៃ។ ចំពោះចម្លើយ គឺមិនមែននោះទេ ការរួមភេទដោយដៃ មិនអាចធ្វើឲ្យអ្នកលែងមានកូនបានទេ ទោះបីជាអ្នកធ្វើ វាច្រើនដងយ៉ាងណាក៏ដោយ។ វាគឺជាមធ្យោបាយដ៏ល្អ ក្នុងការយល់ដឹង អំពីរាងកាយរបស់អ្នក ហើយវាអាចមានទម្លាប់ ប្រកបដោយសុខភាពផងដែរ។

៣- ការទិញស្រោមអនាម័យ ៖ ការពិតដែលអ្នកដឹង គឺថាអ្នកត្រូវតែទិញស្រោមអនាម័យ នេះមានន័យថា អ្នកកំពុងតែគិតអំពី សុវត្ថិភាពនៃការរួមភេទ ហើយនោះគឺជា ជំហានមួយដ៏ត្រឹមត្រូវ។ ការដែលមិនអាចទិញអ្វីបាន ចូរចងចាំថាការរួមភេទ ដោយមិនមានសុវត្ថិភាព អាចនឹងបង្កទៅជាជំងឺ ជាច្រើនដូចជា ជំងឺអេដស៍ដែលអាច នឹងធ្វើឲ្យអ្នកស្លាប់បាន។ រឿងនោះគួរតែផ្តល់ ឲ្យអ្នកនូវទំនុកចិត្ត ដែលអ្នកត្រូវតែទិញ ស្រោមអនាម័យ មកប្រើនិងថែរក្សាអ្នក និងដៃគូអ្នកកុំឲ្យឆ្លងជំងឺ ពីការរួមភេទបាន។

៤- ខ្លាចដៃគូខាងស្រីមិនដល់កំពូល ៖ ខណៈដែលអ្នកអាច ឬមិនអាចបំពេញបំណង ដល់នាងបានវាមិនអាស្រ័យ ទៅលើថាអ្នកត្រូវ រួមភេទឲ្យបានច្រើនដងនោះទេ។ ការដែលអ្នកទាំងពីមាន ទំនាក់ទំនងផ្លូវកាយ និងផ្លូវចិត្តកាន់តែយូរ ហើយការសប្បាយរបស់នាង គឺជារឿងសំខាន់ សម្រាប់អ្នកផ្ទាល់ដែរ អ្នកគួរតែមិនចាំបាច់គិត អំពីរឿងនេះទៀតទេ។

៥- មិនទាន់ត្រៀមខ្លួន ៖ នេះគឺជារឿង ដែលមិនគួរឲ្យជឿមួយផ្សេងទៀត ប៉ុន្តែបុរសក៏អាចមានអារម្មណ៍ថា មានសម្ពាធទៅលើការរួមភេទដែរ នៅពេលពួកគេមិនទាន់ ត្រៀមខ្លួនរួច។ ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនទេ ចូរប្រាប់ឲ្យត្រង់ៗទៅ។ ជំនួសឲ្យការបដិសេធន៍របស់អ្នក ដៃគូអ្នកនឹងគោរពតាមភាពស្មោះត្រង់ របស់អ្នកហើយនាង នឹងរងចាំរហូតដល់អ្នកត្រៀមខ្លួនរួច។

៦- ដៃគូមិនចង់រួមភេទបាន ៖ ប្រសិនបើដៃគូខាងស្រីរបស់អ្នក កំពុងតែមានអារម្មណ៍ថា មានសម្ពាធ ឬត្រូវបានបង្ខំ ឲ្យរួមភេទនៅពេល នាងមិនទាន់នឹងត្រៀមខ្លួនផងនោះ វានឹងមិនអាចបំពេញបំណង ដល់អ្នកបានទេ។ ដូច្នេះចូរផ្តល់ឲ្យនាង នូវគម្លាតមួយ និងយល់ដឹងពីតម្រូវការ របស់នាង និងរង់ចាំឲ្យនាងត្រៀមខ្លួនរួចសិនទៅ។ ការរង់ចាំប្រហែល ជារឿងល្អសម្រាប់អ្នក។

៧- គិតគូរពីទំហំប្រដាប់ភេទ ៖ ការដែលអ្នកធ្លាប់ឮនេះ គឺជារឿងត្រឹមត្រូវ។ ទំហំមិនមែនជាដំណោះស្រាយ ដ៏ធំមួយដែលអ្នកត្រូវតែដឹងថា នឹងធ្វើ អ្វីនោះទេ។ ការដែលមានរូបសម្បត្តិដ៏ល្អ នឹងមិនអាចធ្វើឲ្យអ្នកក្លាយទៅជាដៃគូ រួមភេទដ៏ល្អបានទេ ប្រសិនបើអ្នក មិនដឹងពីរបៀប ធ្វើឲ្យដៃគូអ្នក សប្បាយចិត្តផងនោះ។ សរសៃប្រសាទដែលមាន រំញោចខ្លាំងបំផុត គឺស្ថិតនៅខាងក្រៅទ្វារមាស ដូច្នេះអ្នកអាចផ្តល់ការសប្បាយ ដល់ដៃគូខាងស្រីរបស់អ្នកបាន ទោះបីជាលិង្គរបស់អ្នកតូចក៏ដោយហើយអ្វីដែលអ្នក មានមិនគ្រប់គ្រាន់ ហេតុអ្វីបានជាអ្នក មិនព្រមគួបផ្សំ ជាមួយនឹងជំនាញ របស់អ្នកទៅ!!!

៨- រួមភេទពេលមករដូវ ៖ កាលណាអ្នកទាំងពីរួមភេទ ជាមួយគ្នាកាន់តែមានផាសុខភាព កាន់តែយូរ ក្នុងពេលនាងមករដូវ វាគ្មានហេតុផលអ្វីដែលអ្នក មិនអាចរួមភេទបាននោះទេ។ ចំពោះចម្លើយគឺមិនមានអ្វីទាស់ខុសនោះទេ វាប្រហែលជាមានបញ្ហា រញ៉េរញ៉ៃបន្តិចបន្តួច ប៉ុន្តែនោះគឺជាជម្រើស ផ្ទាល់ខ្លួនរបស់អ្នក។ ចូរប្រាកដថា អ្នកបានរួមភេទដោយមាន ការការពាររួចហើយ ដូច្នេះអ្នកមិនអាច ឆ្លងជំងឺតាមការរួមភេទបានទេ។

៩- ខ្លាចដៃគូកុហក ៖ ប្រសិនបើដៃគូខាងស្រី របស់អ្នកពិតជាមិនទាន់ ទទួលបានចំនុចកំពូលមួយទេ ប៉ុន្តែនាងកំពុងតែកុហក វាមានឱកាសតិចតួចណាស់ ដែលអ្នកនឹងអាចដឹងអំពីរឿងនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ជំនួសឲ្យការថប់អារម្មណ៍ថា នាងកំពុងតែកុហក ឬមិនមែននោះ អ្នកគួរតែបារម្ភឲ្យបានច្រើន អំពីការប្រាកដថា នាងរីករាយចំពោះ ខ្លួនឯងដែរឬក៏អត់។ ចូរនិយាយប្រាប់នាងអំពីអ្វីដែល ធ្វើឲ្យនាងមានអារម្មណ៍ល្អ និងអ្វីដែលអ្នក ត្រូវតែធ្វើដើម្បីជួយឲ្យនាង ទទួលបានចំនុចកំពូល។ កាលបើអ្នកធ្វើអ្វីៗ ឲ្យនាងសប្បាយចិត្តកាន់តែច្រើន អ្នកនឹងមិនចាំបាច់បារម្ភថា នាងកុហកនោះទេ។

១០- ខ្លាចអាអូនតូចអត់កម្លាំង ៖ ការគិតអំពីការបរាជ័យ គឺជាមធ្យោបាយមួយ គង់តែកើតមានទេ។ ចូរធ្វើឲ្យអារម្មណ៍ស្ងប់ បន្ធូរអារម្មណ៍ និងរីករាយជាមួយ នឹងការរួមភេទ របស់អ្នកដោយមិនបាច់ បារម្មណ៍អំពី អាកប្បកិរិយារបស់អ្នកឡើយ។ ជាមួយគ្នានេះដែរ ចូរចៀសវាងការទទួលទាន ស្រាច្រើនពេក មុនពេលរួមភេទ ព្រោះវាអាចនឹង ធ្វើឲ្យលិង្គអ្នកមិនអាចងើបឡើង បានជាបណ្តោះអាសន្ន៕

error: Content is protected !!