kalib9

ក្តៅៗ!គន្លឹះដើម្បីបានមុខងារPortrait LightingនៅលើiPhone 7PlusដូចiPhone 8+/Xដោយមិនចាច់Jailbreak

ដូចដែលហ្វេនៗiPhoneគ្រប់គ្នាបានដឹងហើយថាចំណុចខុសគ្នាធំបំផុតនៅកាម៉េរាiPhone 7+និងiPhone 8+នោះគឺសមត្ថភាពថតរូបបែបPortraitរបស់វាតែម្តង។

មុខងារនេះត្បិតថាមើលទៅសាមញ្ញប៉ុន្តែវាឡូយមិនធម្មតានោះទេសម្រាប់អ្នកថតលក្ខណៈModelនោះ ហើយក៏មិនទាន់មានក្រុមហ៊ុនណាហ៊ាននាំយកមុខងារនេះមកដាក់ដែរ ព្រោះត្រឹមPortraitដែលគ្រប់គ្នាដើរតាមAppleនោះក៏ធ្វើអោយApple មានមុខមាត់ទៅហើយ។

សម្រាប់អ្នកចង់បានមុខងារLightingនេះ យើងមិនអាចកែប្រែSettingក្នុងកាមេរ៉ាបានទេ ប៉ុន្តែThird-Party Cameraអាចជួយបានដោយគ្រាន់តែយើងដោនឡូតវាចេញពីApp Storeប៉ុណ្ណោះ។

បើអ្នកចង់សាកល្បងអាចចូលទៅទាញយក Focosពី App Store បាន ដោយបន្ទាប់ពីថតរួចយើងអាចរើសវាទៅជាBlack Portraitនោះវានឹងបង្ហាញBackgroudខ្មៅមិនខាន។

ប្រភព៖ Redmondpie