kalib9

«ទឹកតែសម្បកទទឹម» មួយកែវអាចបំបាត់រាល់បញ្ហាខ្សោយក្រពះពោះវៀន រួមទាំងជំងឺជាច្រើនមុខទៀត

កន្លងមកយើងបានដឹងរួចមកហើយថា ផ្លែទទឹមមានប្រយោជន៍ជាច្រើនសម្រាប់សុខភាពក្នុងការទទួលទាន ដោយសារតែវាមានអាហារបំប៉ន វីតាមីន សារធាតុរ៉ែសំខាន់ៗជាច្រើនមុខ។ ក្រៅពីគ្រាប់ផ្លែទទឹមដ៏ផ្អែមឆ្ងាញ់ សូម្បីតែសម្បកខាងក្រៅរបស់ទទឹម ក៏ត្រូវបានគេដឹងថាមានគុណប្រយោជន៍ដ៏ច្រើនលើសលប់ផងដែរ ក្នុងការធ្វើជាទឹកតែសម្រាប់ជំនួយដល់សុខភាពបានជាច្រើនមុខ។

ដូច្នេះសម្រាប់អ្នកដែលចូលចិត្តទទួលទានគ្រាប់ផ្លែទទឹម ហេតុអ្វីបានជាអ្នកមិនសាកល្បងតែពីសម្បកទទឹមដ៏មានប្រយោជន៍នេះម្តង? ព្រោះតែវិធីធ្វើក៏ងាយៗ រួមទាំងអត្ថប្រយោជន៍ច្រើនទៀតសម្រាប់ជំនួយសុខភាពរាងកាយទាំងមូល ថែមទាំងអាចបង្កាជំងឺកាចសាហាវបានផងដែរ។

ដើម្បីឱ្យកាន់តែដឹងច្បាស់ អ្នកអាចមកតាមដានវិធីធ្វើតែសម្បកទទឹម រួមទាំងអត្ថប្រយោជន៍ជាមួយយើងខ្ញុំទាំងអស់គ្នា៖

កន្លងមកយើងបានដឹងរួចមកហើយថា ផ្លែទទឹមមានប្រយោជន៍ជាច្រើនសម្រាប់សុខភាពក្នុងការទទួលទាន ដោយសារតែវាមានអាហារបំប៉ន វីតាមីន សារធាតុរ៉ែសំខាន់ៗជាច្រើនមុខ

# វិធីធ្វើតែពីសម្បកទទឹម

ដោយសារតែសម្បកទទឹមមិនមែនងាយស្រួលទទួលទានដូចជាគ្រាប់ផ្លែទទឹមដ៏ផ្អែមឆ្ងាញ់បាន ដូច្នេះគេក៏បានរកឃើញវិធីងាយៗ ដោយយកសម្បកទទឹមមកផលិតជាម្សៅឆុងជាតែ ដើម្បីងាយស្រួលទទួលទានបានផងដែរ ដោយការអនុវត្តតាមដំណាក់កាលនីមួយៗដូចខាងក្រោមនេះ៖

– ជាដំបូងអ្នកត្រូវយកផ្លែទទឹមទាំងមូលលាងជាមួយទឹកឱ្យបានស្អាត ឱ្យអស់ជាតិដី និងធូលី បន្ទាប់មកចាប់ផ្តើមបកសម្បក ប្រលេះគ្រាប់ផ្លែទទឹមឱ្យអស់ យកតែសម្បក ទៅដាក់ក្នុងទូទឹកកកករហូតដល់វាកក (មិនបាច់ដាក់ក្នុងទូទឹកកកក៏បាន)។

ជាដំបូងអ្នកត្រូវយកផ្លែទទឹមទាំងមូលលាងជាមួយទឹកឱ្យបានស្អាត ឱ្យអស់ជាតិដី និងធូលី បន្ទាប់មកចាប់ផ្តើមបកសម្បក ប្រលេះគ្រាប់ផ្លែទទឹមឱ្យអស់ យកតែសម្បក

– បន្ទាប់មកទៀត យកសម្បកទទឹមចេញ ហើយដាក់វាហាលក្រោមកម្តៅថ្ងៃ ២ ទៅ ៣ម៉ោង រហូតដល់ស្ងួតល្អ។

បន្ទាប់មកទៀត យកសម្បកទទឹមចេញ ហើយដាក់វាហាលក្រោមកម្តៅថ្ងៃ ២ ទៅ ៣ម៉ោង រហូតដល់ស្ងួតល្អ

– ជាបន្តអ្នកអាចហែកវាជាបំណែកតូចៗ រួចយកទៅកិន ឬបុកឱ្យហ្មត់រហូតចេញជាល្បាយម្សៅ សឹមយកទៅច្រកក្នុងកែវ ឬក្រឡទុកក្នុងទូទឹកកកសម្រាប់ប្រើការពេលក្រោយ។

ជាបន្តអ្នកអាចហែកវាជាបំណែកតូចៗ រួចយកទៅកិន ឬបុកឱ្យហ្មត់រហូតចេញជាល្បាយម្សៅ សឹមយកទៅច្រកក្នុងកែវ ឬក្រឡទុកក្នុងទូទឹកកកសម្រាប់ប្រើការពេលក្រោយ

– ជាចុងក្រោយ នៅពេលអ្នកចង់ទទួលទានតែសម្បកទទឹម អ្នកគ្រាន់តែដួសម្សៅសម្បកទទឹម ១ស្លាបព្រាពេញ លាយជាមួយនឹងទឹកក្តៅមួយពែង ទុកចោលប្រមាណជា ២ ទៅ៣នាទី សឹមកូរវាឱ្យរលាយចូលគ្នា។ អ្នកក៏អាចបន្ថែម ទឹកក្រូចឆ្មារសម្បកលឿង(ក្រូចឆ្មារធម្មតាក៏បាន) ឬទឹកឃ្មុំដើម្បីបង្កើនរសជាតិឱ្យកាន់តែឆ្ងាញ់ពិសារទៀតក៏បាន។

ចំណាំ៖អ្នកគួរតែយកផ្លែទទឹមធម្មជាតិ គ្មានជាតិគីមី ឬបាញ់ថ្នាំមកប្រើការ ទើបមានប្រសិទ្ធភាព។ ក្នុងនោះផងដែរ អ្នកក៏អាចដាំផ្លែទទឹមដោយខ្លួនឯង ឬប្រើទទឹមខ្មែរយើងក៏បាន។

នៅពេលអ្នកចង់ទទួលទានតែសម្បកទទឹម អ្នកគ្រាន់តែដួសម្សៅសម្បកទទឹក ១ស្លាបព្រាពេញ លាយជាមួយនឹងទឹកក្តៅមួយពែង ទុកចោលប្រមាណជា ២ ទៅ៣នាទី សឹមកូរវាឱ្យរលាយចូលគ្នា

# អត្ថប្រយោជន៍ចម្បងធំៗទាំង ៤ របស់តែសម្បកទទឹម

១.ជំនួយដល់ប្រព័ន្ធរំលាយអាហារ

ការទទួលទានតែសម្បកទទឹមនេះ ១ពែងរាល់ពេលទទួលទានអាហាររួច អាចជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អ រំលាយអាហារកាន់តែលឿន ថែមទាំងអាចការពារ និងព្យាបាលជំងឺផ្សេងៗទាក់ទងនឹងបញ្ហាក្រពះពោះវៀនបានទៀតផង។

អ្វីដែលសំខាន់ម្យ៉ាងទៀត ប្រសិនជាអ្នកកំពុងតែជួបប្រទះនឹងបញ្ហារាគរូសនោះ តែសម្បកទទឹមមួយពែងនេះ ប្រាកដជាអាចជួយព្យាបាលអាការរាគរូសនេះបានភ្លាមៗយ៉ាងមានប្រសិទ្ធភាពតែម្តង។

ការទទួលទានតែសម្បកទទឹមនេះ ១ពែងរាល់ពេលទទួលទានអាហាររួច អាចជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អ

២.កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ដោយសារតែសម្បកទទឹមសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ការទទួលទានតែសម្បកទទឹម ក៏អាចជួយបង្កាហានិភ័យនៃរាល់ជំងឺទាក់ទងនឹងបញ្ហាបេះដូង សសៃឈាមបេះដូង ជាពិសេសថែមទាំងអាចជួយបញ្ចុះសម្ពាធឈាម និងជួយកម្ចាត់ខ្លាញ់កូឡេស្តឺរ៉លមិនល្អទៀតផង។

ការទទួលទានតែទទឹម ក៏អាចជួយបង្កាហានិភ័យនៃរាល់ជំងឺទាក់ទងនឹងបញ្ហាបេះដូង សសៃឈាមបេះដូង ជាពិសេសថែមទាំងអាចជួយបញ្ចុះសម្ពាធឈាម និងជួយកម្ចាត់ខ្លាញ់កូឡេស្តឺរ៉លមិនល្អ

៣.ពន្យារភាពចាស់

សារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី នៅក្នុងសម្បកទទឹម ក៏អាចមានលទ្ធភាពពន្យារភាពចាស់នៃស្បែករបស់អ្នកបានផងដែរ។ ម្យ៉ាងវិញទៀត ការទទួលទានតែសម្បកទទឹមជាប្រចាំ ត្រូវបានគេដឹងថា មិនត្រឹមតែជួយធ្វើឱ្យស្បែករបស់អ្នក ភ្លឺ ស្រស់ថ្លា ស្អាតក្មេ​ងវ័យប៉ុណ្ណោះទេ តែថែមទាំងអាចជួយការពារ និងព្យាបាលអាការរលាកសន្លាក់ ឆ្អឹង និងការឈឺចាប់ផ្សេងៗជាច្រើនទៀត ។

សារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី នៅក្នុងសម្បកទទឹម ក៏អាចមានលទ្ធភាពពន្យារភាពចាស់នៃស្បែករបស់អ្នកបានផងដែរ

៤.ប្រឆាំងនឹងជំងឺមហារីក

ធាតុផ្សំសំខាន់ៗ ដែលមាន​នៅក្នុងសម្បកទទឹម ត្រូវបានគេដឹងថា អាចជួយកាត់បន្ថយគ្រោះថ្នាក់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺមហារីកបានជាច្រើនមុខ ជាពិសេសគឺជំងឺមហារីកស្បែកតែម្តង។ ដូច្នេះគួរតែទទួលទានតែសម្បកទទឹមជាប្រចាំ ដើម្បីអស់បញ្ហាកង្វល់ និងបារម្ភពីគ្រោះថ្នាក់នៃជំងឺមហារីកកាចសាហាវទាំងអស់នេះ៕

ធាតុផ្សំសំខាន់ៗ ដែលាមននៅក្នុងសម្បកទទឹម ត្រូវបានគេដឹងថា អាចជួយកាត់បន្ថយគ្រោះថ្នាក់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺមហារីកបានជាច្រើនមុខ ជាពិសេសគឺជំងឺមហារីកស្បែកតែម្តង